៚ជ្រុងមួយនៃប្រទេសរុស្សី
រាងស្រឡូនជាមួយនឹងអាវដៃខ្លីខើច និងខោកាប៊យខ្លីកំពិត និងស្បែកជើងប៉ាត់តាដើរមើលឆ្វេងស្តាំហាក់ដូចខ្លាចមានមនុស្សតាម។ នាងដើរផងភ័យផងព្រោះមិនធ្លាប់ស្គាល់ផ្លូវនេះពីមុន ទើបអារម្មណ៍ស្រីក្រមុំចេះតែសង្ស័យនេះសង្ស័យនោះជារឿយៗ ព្រោះរវល់តែដើរស្លន់ស្លោររាងស្តើងដើរបុកអ្នកណាម្នាក់មួយទំហឹងរហូតខ្ទាតខ្លួនទៅក្រោយបាត់បង់ជំហរដួលអុកគូទមួយរំពេច។
«អូយ!!!» ស្រីស្រស់ លើកដៃសង្កត់នឹងដី សម្លឹងទៅលើមើលដើមហេតុដែលធ្វើអោយនាងត្រូវឈឺខ្លួន តែក៏ត្រូវប្តូរទឹកមុខមកវិញពេលឃើញទឹកមុខដ៏សែនត្រជាក់របស់គេ។
«...» គេមើលមុខនាង ចិញ្ចើមក្រាស់ជ្រួញឡើង បង្ហាញការមិនពេញជាខ្លាំងដែលត្រូវស្រីក្រមុំសម្លក់គេអម្បាញ់មិញ ហើយគេបញ្ជូនក្រសែភ្នែកគ្រោះថ្នាក់ដល់នាងជំនួសវិញជាការព្រមាន។
«សុំទោស ខ្ញុំដើរមិនបានប្រយ័ត្ន!» ស្រីក្រមុំខាំមាត់និយាយសុំទោសទាំងបង្ខំ នាងមិនចង់មានរឿងជាមួយមនុស្សប្លែកមុខនៅលើទឹកដីនេះ ព្រោះមិនមែនជាតំបន់របស់នាង ទើបនាងមិនចង់ជួបរឿងស៊យមុនពេលដែលប៉ានានតាមរកនាងឃើញ។
«...» គេមិនមាត់ ហើយក៏ដើរចេញទៅបាត់ដោយមានប្រុសៗមាឌធំ៤-៥នាក់ដើរតាមពីក្រោយ ទុកអោយស្រីក្រមុំចំហរមាត់ធ្លុង និងអាកប្បកិរិយាក្រអឺតក្រទមរបស់គេ ដែលមិនព្រមសូម្បីតែហារមាត់មួយម៉ាត់ដាក់នាងវិញ។
«ខ្លាចជ្រុះមាសឬយ៉ាងម៉េច!» នាងក្រមុំរអ៊ូប៉ប៉ោច ហើយក៏ដើរយ៉ាងលឿនចាកចេញខ្លាចគេមកច្របាច់កនាងវិញជំនួសនឹងពាក្យសុំទោសរបស់នាង។
ភ្នែកក្រាស់ក្រលេកក្រោយងាកមើលរាងស្តើងដែលរត់ រួចចេញបញ្ជាដាក់កូនចៅទាំងសម្លេងមាំជាងពេលណាណាទាំងអស់។
«ចាប់នាងមកអោយយើង!» ត្រឹមសម្តីមួយម៉ាត់របស់ប្រុសកម្លោះ កូនចៅក្នុងឈុតខ្មៅទាំងប្រាំនាក់ ងក់ក្បាលចុះ ហើយអោននិយាយនិងឧបករណ៍តូចសៀតជាប់នឹងកអាវ បញ្ជូនសញ្ញាដល់អង្គរក្សដ៏ទៃទៀត។
YOU ARE READING
វង្វេងស្នេហ៍ម៉ាហ្វៀកំណាច
Romanceម៉េយ៍យ៉ា, កូនស្រីបណ្តូលចិត្តរបស់ប្រធានាធិបតេយ្យនៃប្រទេសអ៊ីតាលី ត្រូវបានឪពុកចាប់អោយរៀបការ តែស្រីក្រមុំបដិសេធដាច់អហង្ការ ទើបលើកនេះនាងសម្រេចចិត្តរត់គេចមករុស្សីលាក់ខ្លួនមួយរយៈ តែពេលមកដល់ទីនេះត្រូវប្រុសមិនស្គាល់មុខចាប់យកទៅឃុំទុក នឹងបង្ខំអោយនាងពពោះកូនរបស់...