«លោក!!!» នាងលើកដៃខ្ទប់មាត់ ព្រមទាំងសម្លក់គេថ្មែ។
«មេយ៍! ខ្ញុំសុំទោសពិតមែន ខ្ញុំគ្មានបំណងឃុំនាងចោលយូរដល់ថ្នាក់នេះទេ...» គេទាញដៃនាងមកក្រសោបជាប់ បង្ហាញទឹកមុខសោកស្តាយនឹងអ្វីដែលខ្លួនធ្វើ ដល់នាងក្រមុំ រំពឹងថានឹងទទួលបានការអភ័យពីនាង។
«ហឹស មុខលោកនេះ ចេះសុំទោស?» មេយ៍ សើចគ្រហឹមឡើង ព្រោះវាពិបាកជឿណាស់ដែលប្រុសម្នាក់នេះមកសុំទោសនាង។
«ពិសោធន៍ទៅចឹង!» ថាចប់គេផ្អឹបបបូរមាត់លើនាង ហើយប្រើអណ្តាតដ៏ជំនាញពង្វក់នាងអោយតបតនឹងគេវិញបានយ៉ាងងាយ។ មេយ៍ ភ្លាត់ស្នៀតត្រូវគេពង្វក់បានសម្រេច ក៏ធ្លោយខ្លួនឈ្លក់វង្វេងនឹងការប៉ះពាល់របស់គេទាំងមិនដឹងខ្លួន កន្លងផុតយ៉ាងយូរទម្រាំគេព្រមដកមាត់ចេញហើយសម្លឹងមុខស្រទន់ទាំងញញឹមសមចិត្ត។
«ជឿនៅ?» គេលរមុខមកជិតនាងម្តងទៀត ហើយខ្សឹបតិចៗ ក្បែរត្រចៀក រួចឆ្លៀតថើបថ្ពាល់រលោងមួយខ្សឺតទាំងមិនអស់ចិត្ត។
ជុប៎!
«ចេញភ្លាម!!!» មុខស្អាតក្រហមងាំងព្រោះទាំងខឹង ទាំងខ្មាស់និងខ្លួនឯងដែលចិត្តងាយអោយគេធ្វើលើសលួសលើនាងបានស្រួលៗ បែបនេះ ទើបជម្រើសដែលល្អបំផុតនៅពេលនេះគឺដេញគេចេញពីទីនេះសិន បើមិនចឹងនាងនឹងធ្លោយខ្លាំងជាងនេះមិនខាន។
«អូខេៗ តែខ្ញុំនឹងមកយាមម្តងទៀត!» គេលើកដៃចុះចាញ់ ព្រោះមិនចង់អោយនាងខឹង ក៏ដើរមួយៗ ចេញពីបន្ទប់ដោយមិនភ្លេចបញ្ជាកូនចៅនៅមាត់ទ្វារអោយយាមកាមអោយតឹងរឹង។
មេយ៍ ឃើញគេដើរចេញទៅបាត់ក៏មានអារម្មណ៍ដូចដកបន្លាពីទ្រូង សំណាងហើយនាងទប់អារម្មណ៍ទាន់មិញ បើមិនចឹងនាងមិនចង់គិតថានាងនឹងជ្រុលធ្វើស្អីខ្លះ។ នេះជារឿងឆ្កួតបំផុតដែលនាងត្រូវប្រុសម្នាក់នេះពង្វក់បានងាយដល់ថ្នាក់នេះ អ្វីដែលពិបាកប្រកែកបំផុតគឺគេជាប្រុសពូកែថើបបំផុតបើធៀបនឹងគូរបណ្តើរនាងពីមុនៗ។
«មេយ៍! តាំងសតិ!! នេះមិនមែនជាពេលដែលត្រូវវិភាគរឿងថើបទេ...»ដៃស្រឡូនលើកតប់ថ្ពាល់ទាំងសងខាងថើៗ ព្យាយាមដាស់ស្មារតីមកវិញ។
«ប្រុសឆ្កួតនោះប្រាកដជាមានផែនការអីមិនខាន...» មេយ៍ មិនបានល្ងង់ដែលមើលមិនធ្លុះពីគំនិតរបស់អ្នកម្ខាងទៀត តែក៏នឹកមិនឃើញថាវាជាស្អីទើបប្រឹងសំងំដេកគិតរហូតទាល់ទន់ភ្នែកលង់លក់ក្នុងពិភពនិន្ទ្រាបាត់ទៅ។
កន្លងផុតមួយសប្តាហ៍ដែល មេយ៍ នៅមន្ទីរពេទ្យតាំងពីថ្ងៃកើតហេតុ ហើយអាកប្បកិរិយារបស់ប្រុសម្នាក់នោះក៏ប្លែកច្រើនគួរអោយកត់សម្គាល់។ មេយ៍ ញែកមិនចេញថាអ្វីជាការពិត ឬអ្វីដែលជាការសម្តែង ព្រោះទង្វើររបស់គេមួយរយៈនេះ ចាប់ផ្តើមធ្វើអោយនាងស្រពេចស្រពិលក្នុងចិត្ត។
«មិនបាច់! ខ្ញុំដើរខ្លួនឯងបាន» នាងរុញដៃក្រាស់ដែលចូលមកជួយគ្រានាងចេញ ហើយប្រឹងដើរដោយខ្លួនឯង។
«នាងមិនទាន់ជានៅឡើយ អោយខ្ញុំជួយទៅ» គេមានៈចង់ជួយគ្រានាង តែស្រីស្រស់បែរជាគិតថាគេមានចេតនាអីផ្សេងទៅវិញ។
«យ៉ាងម៉េច? ចង់អោយខ្ញុំឆាប់ជា ហើយលោកនឹងអាល៎ចាប់ខ្ញុំទៅបង្កាត់កូនដូចសត្វធាតុហ៎?»
«ខ្ញុំគ្មានន័យបែបនោះ!» គេបដិសេធ មើលមុខនាងទាំងមិនយល់។
«សួរតាមត្រង់ទៅចុះ លោកចង់បានកូនធ្វើអី?» នាងសួរឆ្ងល់បំផុត ព្រោះមិនយល់ពិតមែនថាប្រុសម្នាក់នេះសុខៗ ទៅកើតឆ្កួតអីដល់ថ្នាក់ចាប់គេចាប់ឯងមកពពោះកូនអោយខ្លួនបែបនេះ។
«ខ្ញុំចូលចិត្តក្មេង...» គេបង្ខំចិត្តនិយាយទាំងមិនចង់ តែចម្លើយរបស់គេមិនបានធ្វើស្រីស្អាតជឿបន្តិចឡើយ។
«លោកនេះហ៎ ចូលចិត្តក្មេង? តែបើលោកនិយាយមែន ម៉េចក៏មិនរៀបការមានគ្រួសារទៅ ចាំបាច់អីមកចាប់ខ្ញុំធ្វើអីអ្ហាស៎!!!» គិតដល់រឿងគេចាប់នាងភ្លាម ក៏ចាប់ផ្តើមខឹងភ្លាម នេះនាងត្រូវខូចខាតខ្លួនដោយសារប្រុសម្នាក់នេះទទេរៗ ព្រោះតែរឿងក្មេងចឹងហ៎
«ចុះខ្ញុំកំពុងតែធ្វើហើយតាស៎...»
«លោកមានន័យថាម៉េច?» ចិញ្ចើមស្អាតចងចូលគ្នា មិនយល់ពីន័យរបស់គេ។
«គឺរឿងរៀបការ ខ្ញុំនឹងរៀបការជាមួយនាង!!!» គេញញឹមគ្របួច ខុសពីស្រីស្រស់ដែលមិងមាំងនឹងចម្លើយរបស់គេ។
«ខ្ញុំមិនទាន់ឆ្កួតដល់ថ្នាក់យល់ព្រមរៀបការជាមួយមនុស្សដែលរំលោភខ្ញុំ!!!» នាងមិនបានសប្បាយចិត្តនឹងសំណើរឡីឡើរបស់គេ ផ្ទុយទៅវិញ មុខនាងឡើងក្រហមព្រោះខឹងខ្លាំង អារម្មណ៍គុំគួនគេទាំងប៉ុន្មានកើនឡើងគុណនឹងពីរ។
«រឿងនោះ ខ្ញុំសុំទោស ខ្ញុំគិតមិនបានដិតដល់!!»
«សុំទោសហ៎? លោកក៏ដឹងថាប៉ាខ្ញុំជាអ្នកណា លោកងាប់មិនស្អាតទេ បើគាត់ដឹងថាលោកហ៊ានចាប់ជំរឹតខ្ញុំបែបនេះ»
«ព្រោះតែបែបនេះ ទើបខ្ញុំចង់ទទួលខុសត្រូវលើនាង»
«មិនចាំបាច់ បើលោកសំដៅដល់រឿងរៀបការ! ចាត់ទុកថាខ្ញុំធ្វើបុណ្យដល់សត្វធាតុ... អ្វីដែលខ្ញុំចង់បានគឺលោកត្រូវដោះលែងខ្ញុំ!!!»
«មិនបាន!!! នាងទៅណាមិនបានទាំងអស់» គ្រាន់តែលឺពាក្យប្រមាថរបស់នាង គេប្រឹងខាំមាត់ទប់កំហឹងមិនចង់បញ្ចេញកម្លាំងបាយដាក់នាង ហើយប្រឹងនិយាយឃាត់នាងតាមសម្រួលតាមដែលធ្វើបាន។
«នេះចង់បង្ខាំងខ្ញុំដល់ពេលណាអ្ហាស៎... លោកនិងខ្ញុំគ្មានត្រូវជាស្អីនឹងគ្នាតាំងពីដំបូង គ្មានហេតុផលអីដែលខ្ញុំត្រូវនៅជាមួយលោក!!!»
«ខ្ញុំកំពុងតែរកហេតុផលហើយតាស៎ គឺការរៀបការជាមួយខ្ញុំ!»
«មិនរៀប!!! ខ្ញុំមិនរៀបការជាមួយមនុស្សដែលខ្ញុំមិនស្រលាញ់ដាច់ខាត! ចំនែកលោក បើគិតថារៀបការជាមួយខ្ញុំព្រោះតែទំនួលខុសត្រូវនោះ..មិនបាច់ក៏បាន!! ខ្ញុំមិនត្រូវការអាណិតពីលោក» នាងខំគេចពីអ៊ីតាលីមករុស្សីដើម្បីគេចវេសពីរឿងរៀបការ តែប្រុសឆ្កួតនេះបែរជានិយាយរឿងរៀបការជាមួយនាងចឹងហ៎? វាមិនចម្លែកទេ ដែលនាងបដិសេធ។
«រឿងរៀបការព្រោះខ្ញុំចង់ទទួលខុសត្រូវដល់នាងជារឿងមួយ...តែខ្ញុំក៏...» គេឈប់បន្តិច ហើយក៏ចាប់រាងស្តើងអោយមកអង្គុយលើភ្លៅ រួចបញ្ចប់ប្រយោគរបស់គេ...
«ចូលចិត្តកាលដែលនៅជិតនាង...»
«លែង!!! លឺខ្ញុំប្រាប់អោយលែងអត់!!» នាងប្រឹងបម្រាស់ទាំងដែលដឹងហើយថាវាគ្មានប្រយោជន៍។
«សេពគប់គ្នាសិន ចាំរៀបការតាមក្រោយក៍បាន!» គេធ្វើមុខច្រលើមដាក់នាង ព្រមទាំងរឹងរង្វង់ដៃកាន់តែណែន។
«ខ្ញុំមានគូរដណ្តឹង ដែលជិតនឹងរៀបការឆាប់ៗនេះ គ្មានហេតុផលអីដែលត្រូវយល់ព្រមនឹងលោក!!»
«គូរដណ្តឹងណាដែលទុកអោយនាងនៅបរិសុទ្ធអោយខ្ញុំបានមុននោះ?»
«គេជាប្រុសត្រឹមត្រូវ មិនមែនគម្រក់ដូចលោក! ចាត់ទុកថាមួយខែនោះខ្ញុំរៀនមេរៀនលើគ្រែជាមួយលោក សម្រាប់អនាគតប្តីរបស់ខ្ញុំទៅចុះ...» មេយ៍ ខឹងឡើងក្តៅត្រចៀកភាយៗ ពេលគេរំលឹករឿងលើកដំបូងរបស់នាងមកនិយាយ តែព្យាយាមធ្វើមុខមាំត្បកទៅគេវិញទាំងសម្លេងរឹងកំព្រឹស។
«មេយ៍យ៉ា!!!» ម្តងនេះប្តូរពីអង្គុយលើភ្លៅ ដៃក្រាស់ចាប់សង្កត់នាងលើគ្រែអ្នកជំងឺ ហើយចាប់ផ្តើមប្រតិបត្តិការដាក់ទោសស្រីរឹងរូសម្នាក់នេះចេញ ដែលហ៊ានចាត់ទុកការមានអីៗ ជាមួយគេគ្រាន់តែជាមេរៀនមួយសម្រាប់នាង។
«ឥឡូវយើងមកបន្តមេរៀនវិញ យ៉ាងម៉េចដែរ មេយ៍? ធានាថាអនាគតប្តីនាងប្រាកដជាពេញចិត្ត!»
«ចង់ធ្វើស្អី? កុំភ្លេចថាទីនេះជាមន្ទីពេទ្យ» នាងចាប់ផ្តើមស្លន់ ព្រោះក្រសែភ្នែកគេពេលនេះគឺជាសញ្ញាគ្រោះថ្នាក់ច្បាស់ណាស់។
«បែបនេះ រំភើបសឹងអី...» គេញាក់ភ្នែកម្ខាងមិនខ្វល់អីបន្តិច ហើយប្រើដៃដ៏រហ័សរបស់ខ្លួនចាប់ទាញអាវនាងចេញ ជ្រុះឡែវរប៉ាត់រប៉ាយលើការ៉ូ គេគយគន់ដើមទ្រូងទ្រលុកទ្រលន់របស់នាងមួយភ្លែតជាទស្សនីយភាព រួចអោនទៅថើបខ្លាំងៗ លើកញ្ចឹង.កសខ្ចី ព្រមទាំងបន្សល់ស្នាមក្រហមៗ ពេញ.ក របស់នាង ហើយបង្អូលដល់កំពូលភ្នំទាំងពីរយ៉ាងត្រេកត្រអាល។
«ល..លែងខ្ញុំ..អាយយយ ប្រុសចម្កួត លឺខ្ញុំប្រាប់អោយលែងទេ!!» មេយ៍ ព្យាយាមប្រើកម្លាំងដែលមានរុញច្រានគេចេញ តែនៅតែមិនអាចស៊ូនឹងកម្លាំងមហិមារបស់គេបាន។
«មេយ៍ នាងនៅតែក្រអូប គួរអោយចង់ស៊ីដូចដើម...» គេអត់នឹងសសើររូបរាងរបស់នាងមិនបាន ព្រោះវាទាំងក្រអូប និងទន់គ្រប់កន្លែង...ដៃមាំសសៀរៗ ចាប់សម្រាតខោរបស់នាង តែប្រញាប់ដកចេញវិញយ៉ាងលឿន ពេលលឺសម្លេងមនុស្សបើកទ្វារចូលមក..
«បស! ខ្ញុំស៊ើប...» អាន់ដ្រេ បែរមុខទៅទ្វារវិញពេលឃើញសភាពរបស់ចៅហ្វាយដែលគ្មានអីបិទបាំងល្វែងលើ។
«អាន់ដ្រេ!!! ចេញភ្លាម ហើយដាច់ខាតមិនអោយអ្នកណាទាំងអស់ចូលមកទីនេះ!!!» គេបញ្ជាកូនចៅជំនិតឡើងទាំងមិនសប្បាយចិត្តប៉ុន្មាន នេះសំណាងហើយដែលគេផ្តេកខ្លួនមកបាំង មេយ៍ ទាន់ កុំអីស៊យមិនខាន គេមិនចូលចិត្តចែករបស់ល្អៗ ជាមួយអ្នកដ៏ទៃស្រាប់ផង។ ចំនែក មេយ៍ វិញសំងំក្នុងទ្រូងមាំទាំងញ័រខ្លួនទទ្រើកព្រោះអាម៉ាស់ដែលមានមនុស្សមកឃើញនាងធ្វើរឿងឥតកេរ្ត៍ខ្មាស់នៅទីនេះ។
«មកបន្តវិញ...» គេញញឹមស្រស់ឡើង ហើយដៃធំចាត់ការទាញខោនាងចេញបានសម្រេច គេយកអណ្តាតទៅប្រលែងលែងនឹងល្អាងតូចរបស់នាងយ៉ាងភ្លើតភ្លើន រហូតឃើញថាអាចប្រើការបាន ក៏រហ័សដកមាត់ចេញ រួចស៊កភាពមហិមារបស់ខ្លួនទៅក្នុងល្អាងស្នេហ៍របស់នាង។
«...» មេយ៍ ខាំមាត់ប្រឹងទប់សម្លេងមិនអោយលឺចេញទៅក្រៅ
«មេយ៍ នាងនៅតែតឹងណែន មិនប្តូរ...» គេសរសើរនាងមិនដាច់ពីមាត់ ខណៈពេលដែលស្រីស្រស់គិតតែពីបិទភ្នែក ខាំមាត់ខ្ទប់សម្លេងខ្លាចអ្នកផ្សេងលឺ។
«មេយ៍ បើកភ្នែកមើលមុខខ្ញុំ...» គេគ្រហឹមតិចៗ ព្រមទាំងអោនថើបមាត់តូច ចង់អោយនាងហើបមាត់ថ្ងូរចេញមក។
«អា៎..អ្ហា៎ ហ្អា៎ៗ» មេយ៍ ព្រមបើកភ្នែក ហើយក៏ភ្លាត់សម្លេងថ្ងូរចេញមក ព្រោះមិនអាចទ្រាំទ្រនឹងការទង្គិចផ្នែកខាងក្រោមដែលគេផ្តល់អោយ ដើមទ្រូងក្រពុំរលាក់តាមចង្វាក់ស្នេហ៍ដែលគេកំពុងធ្វើចលនា ឃើញបែបនេះ អ្នកកម្លោះបន្ថែមល្បឿនដើម្បីអោយដល់គោលដៅបំពេញបំណងប្រាថ្នានាង។
«ស៊ឺត..អា៎ មេយ៍ ខ្ញុំស្រលាញ់នាង..រៀបការនឹងខ្ញុំទៅ...អាស៎..» គេនិយាយបណ្តើរ យោកខ្លួនបណ្តើរទាំងមានក្តីសុខ ហើយមិនយូរគេក៏បញ្ចូលគ្រប់យ៉ាងទៅក្នុងខ្លួនរបស់នាង ប្រាកដណាស់ថាសង្គ្រាមនេះមិនចប់ត្រឹមនេះ មេយ៍ ត្រូវគេបបួលឡើងឋានសួគ៌មិនដឹងជាប៉ុន្មានលើក រហូតដល់ថ្នាក់ធ្វើមុខអង្វរករអោយគេឈប់ បើមិនចឹង ស្អែកនឹងវារពេញពេទ្យមិនខាន ឃើញបែបនេះ គេអោនទៅមើលទឹកមុខដូចដាច់ខ្យល់របស់នាងទាំងអាណិត ទើបថើបផ្តិតទឹកភ្នែកដែលជាប់នឹងថ្ពាល់ជាការសុំទោស ហើយទាញនាងមកអោបជាប់ទ្រូង។
មេយ៍ អស់ឬទ្ធិនឹងតបតនឹងកម្លាំងមហាសាលរបស់គេ ក៏ប្រឹងធ្មិចភ្នែកសំងំក្នុងរង្វង់ដៃគេលង់លក់ជាមួយគ្នា។
—
ព្រឹកឡើង
ពន្លឺព្រះអាទិត្យចាំងចូលតាមកញ្ចក់បង្អួចថ្លា បង្ហាញរាងកាយប្រុសស្រីមួយគូរដេកអោបគ្នាស្អិតរមួត ប្រជ្រៀតគ្នាលើគ្រែតូច។ រាងក្រាស់ កម្រើកខ្លួនបន្តិច ប្រឹងដកដៃថ្នមៗ ចេញពីមុខស្រទន់ដែលគេងកើយដៃគេពេញមួយយប់ រួចឈោងទៅរើសអាវនៅក្រោមគ្រែទាញយកប្រអប់តូចខ្មៅបួនជ្រុងពីហោប៉ៅអាវ ហើយហូតចិញ្ចៀនមួយវង់ចេញមកដោយស៊កវាថ្នមៗ លើម្រាមដៃស្រឡូនដែលកំពុងគេងលក់មិនដឹងអី។
«ជុប៎! អរុណសួស្តី» គេឈ្ងោកថើបថ្ងាសនាងមួយខ្សឺត ហើយញញឹមពព្រាយដាក់ស្រីស្រស់។
«...» គ្រាន់តែឃើញវត្តមានរបស់គេភ្លាម ចិញ្ចើមស្អាតចងចូលគ្នាដោយស្វ័យប្រវត្តិ ព្រោះធម្មតាគេមិនដែលដេកក្បែរនាងបន្ទាប់ពីធ្វើកិច្ចការគេចប់។
«ធ្វើមុខស្អុយបែបនេះទាំងព្រឹក មិនល្អទេ...» គេសង្កត់ដៃត្រង់ប្រលោះចិញ្ចើមរបស់នាង ព្យាយាមសារ៉េវាអោយមកធម្មតាវិញ តែត្រូវនាងគ្រវាសចេញ ហើយក្រោកចេញពីគ្រែទាំងមិនភ្លេចអោនរើសសម្លៀកបំពាក់ដែលជ្រុះយកមកស្លៀក ទាំងមិនខ្វល់ថាខ្លួនត្រូវបានគេសម្លឹងមើលមិនដាក់ភ្នែក។
«មើលស្អី!» នាងគំហកទៅគេលែងខ្លាចរអាដូចលើកមុនទៀត ព្រោះធ្លាប់ជិតស្លាប់ម្តងហើយក៏គ្មានអីត្រូវខ្លាចទៀត។
«លែងខ្មាស់ហើយហ៎?» គេចម្លែកចិត្តដែលឃើញនាងឈរផ្លាស់ខោអាវលែងបិទបាំងអីដូចមុន។
«មើលអោយឆ្អែតទៅ! ពេលខ្ញុំទៅអ៊ីតាលីវិញ សូម្បីតែស្រមោលក៏មិនអោយលោកឃើញដែរ!!!»
«ចង់រត់គេចពីខ្ញុំ មិនងាយទេ មេយ៍!»
«ខ្ញុំនឹងរត់អោយបាន ហើយអ្វីដែលខ្ញុំធ្វើមុនគេពេលទៅដល់អ៊ីតាលីគឺរៀបការជាមួយគូដណ្តឹងខ្ញុំ!!!»
«ហឹស! ចង់ដឹងណាស់ ពេលអាគូដណ្តឹងរបស់នាង ដឹងថានាងត្រូវខ្ញុំស៊ីរាល់ថ្ងៃបែបនេះ តើវានៅព្រមរៀបការនឹងនាងអត់ន៎...» គេគ្រវីយូអេសប៊ី ក្នុងដៃ រួចសម្លឹងមុខស្រទន់ក្នុងន័យគម្រាម។
«ខ្ញុំមិនជឿ...» នាងគ្រវីក្បាលតតាត់ បន់ស្រន់អោយអ្វីដែលនាងកំពុងគិតពេលនេះ មិនមែនជាការពិត។
«មកមើលពីរនាក់ ម៉េចដែរ?» គេញញឹមមានប្រៀបពេលដឹង ថាខ្លួននាំមុខល្បែងមួយនេះ។
«លោកឆ្កួតជាងការគិតរបស់ខ្ញុំទៅទៀត..»
«នៅស្ទើរទេ...នាងមើលដៃឆ្វេងនាងទៅមើល៎» គេញញឹមចុងមាត់ពេលឃើញមុខភ្ញាក់ផ្អើលរបស់នាង។
«លោករោគចិត្តបំផុត!!!» នាងប្រឹងទាញចិញ្ចៀនពីម្រាមដៃ តែវាស្អិតជាប់ណែនដូចគេបិទកាវចឹង។
«គឺខ្ញុំមានចេតនាទិញចិញ្ចៀនតូចជាងទំហឹដៃនាង កុំអោយនាងដកបាននោះអី...ខ្ញុំឆ្លាតទេ?»
«គិតថាគ្រាន់តែចិញ្ចៀនមួយវង់ចងខ្ញុំជាប់ហ៎ យល់សប្តិទៅ!»
«ខ្ញុំដឹងណា មេយ៍យ៉ា ថានាងរត់គេចពីអ៊ីតាលីព្រោះតែគេចពីរឿងរៀបការ... កាលដែលរៀបការជាមួយខ្ញុំ ប្រហែលអាចជួយនាងបាន»
«លោកដឹងបានយ៉ាងម៉េច?» នាងលើកចិញ្ចើមសួរយ៉ាងចាប់អារម្មណ៍។
«ខ្ញុំដឹងគ្រប់យ៉ាងទាក់ទងនឹងនាង! សម្រេចថាយើងនឹងរៀបការជាមួយគ្នាហើយណា៎!!»
«ទេ!!! ខ្ញុំមានជម្រើសល្អជាងនេះស្រាប់ហើយ!»
«រៀបការជាមួយខ្ញុំតែ១ឆ្នាំប៉ុណ្ណោះ បើផុតពេលកំណត់ហើយនាងមិនស្រលាញ់ខ្ញុំទេ ខ្ញុំសន្យានឹងលែងលះជាមួយនាងវិញ! ងាយៗ មែនទេ? នាងមិនចាំបាច់ត្រូវចាប់បង្ខំអោយរៀបការច្រើនលើកច្រើនសារទៀត»
«អរគុណសម្រាប់ដំណោះស្រាយ តែខ្ញុំនឹងរៀបជាមួយអ្នកផ្សេងវិញល្អជាង...» នាងញញឹមគ្របួច ព្រោះគិតថាវិធីរបស់គេក៏ម្យ៉ាងដែរ តែប្រាកដណាស់ថានាងមិនជ្រើសរើសគេ។
«កុំភ្លេចថាខ្ញុំមានរបស់នេះក្នុងដៃ! ចង់ដឹងដល់ហើយថា ប៉ារបស់នាងនឹងមានទឹកមុខយ៉ាងម៉េចណ៎ ពេលឃើញវីដេអូនេះ»
«លោកកុំមកបោកខ្ញុំ!» នាងគ្រវីក្បាលញាប់ស្អេក បដិសេធមិនជឿអ្វីដែលគេអះអាង។
«យកទៅមើល ហើយសម្រេចចិត្តទៅចឹង!» គេបោះយូអេសប៊ីលើតុ រួចដើរចេញទៅក្រៅទុកអោយស្រីស្រស់ស្រឡាំងកាំងមិនបាត់នឹងអ្វីដែលជិតកំពុងនឹងកើតឡើង។
YOU ARE READING
វង្វេងស្នេហ៍ម៉ាហ្វៀកំណាច
Romanceម៉េយ៍យ៉ា, កូនស្រីបណ្តូលចិត្តរបស់ប្រធានាធិបតេយ្យនៃប្រទេសអ៊ីតាលី ត្រូវបានឪពុកចាប់អោយរៀបការ តែស្រីក្រមុំបដិសេធដាច់អហង្ការ ទើបលើកនេះនាងសម្រេចចិត្តរត់គេចមករុស្សីលាក់ខ្លួនមួយរយៈ តែពេលមកដល់ទីនេះត្រូវប្រុសមិនស្គាល់មុខចាប់យកទៅឃុំទុក នឹងបង្ខំអោយនាងពពោះកូនរបស់...