ភាគទី២

528 15 0
                                    

ព្រឹកថ្ងៃថ្មី

រាងស្តើងភ្ញាក់ឡើងទាំងសភាពចុករោយពេញខ្លួន ជាពិសេសបរិវេណត្រង់ត្រគៀករបស់នាង។ មេយ៍ ដេកក្រសោបខ្លួនឯងព្រោះក្តៅរងារមិនបាត់ ខួរក្បាលចាប់ផ្តើមសើរើរឿងរ៉ាវកាលពីយប់មិញដែលកើតឡើង ទឹកភ្នែកប៉ុន្មានដំណក់ក៏ស្រក់បណ្តាក់គ្នាឥតឈប់ ពេលដឹងថាខ្លួនបានធ្វើស្អីខ្លះ។

«មេយ៍​! ត្រូវចាំថាឯងជាអ្នកណា! កុំអោយរឿងនេះធ្វើអោយឯងទន់ខ្សោយអោយសោះ!» នាងដាស់តឿនខ្លួនឯង ទាំងដែលដឹងច្បាស់ថាវាពិបាកប៉ុណ្ណា នាងសឹងមិនចង់ជឿថាខ្លួនត្រូវធ្លាក់ខ្លួនក្នុងសភាពនេះ។ មួយសន្ទុះក្រោយមក នាងប្រឹងអូសខ្លួនប្រាណដែលមានសុទ្ធតែស្នាមជាំពេញខ្លួន ទៅបន្ទប់ទឹកទាំងត្រដាបត្រដួស តែស្នាមរបួសទាំងនោះមិនអាចប៉ះប៉ូវការឈឺចាប់ផ្លូវចិត្តនាងបានឡើយ។ ស្រីស្រស់ បើកទឹកផ្កាឈូកស្រក់ទឹកធ្លាក់មក ប៉ះនឹងរាងកាយតូចដែលឈរញ័រខ្លួន ទ្រហរយំបន្លំនឹងសម្លេងទឹកដែលស្រក់។

«ហ៊ឺៗ ហ៊ឺៗ...» នាងយំបណ្តើរយកដៃត្រដុសនឹងស្បែកខ្លាំងៗ បណ្តើរ ទាល់តែលេចស្នាមក្រហមឡើងទាំងផ្ទាំង។ នាងមិនធ្លាប់មានអ្នកណាថ្លើមធំហ៊ានធ្វើបែបនេះដាក់នាង បើទោះជានាងមានចរិតឆ្មើងឆ្មៃ និងចូលចិត្តការសប្បាយប៉ុណ្ណា ក៏នាងមិនធ្លាប់សូម្បីតែគិតថាមានមនុស្សហ៊ានលូកលាន់នាងដល់ថ្នាក់នេះ។

រាងស្តើងចេញពីបន្ទប់ទឹកជាមួយនឹងកន្សែងតូចមួយរុំជាប់ខ្លួន តែក៏ត្រូវភ្ញាក់ក្រញាងនិងវត្តមានប្រុសកំណាចដែលអង្គុយលើកៅអីសម្លឹងមកនាងទាំងភ្នែករឹងកំព្រឹស ឃើញបែបនេះ នាងថយខ្លួនមួយជំហាន លើកដៃខ្ទប់ដើមទ្រូងដែលបិទបាំងមិនជិត។

«នាងមានអីសេសសល់អោយបិទបាំងទៀតហ៎?» សម្តីមាក់ងាយរបស់គេ ធ្វើអោយស្រីស្រស់ស្ពឹកមុខ អារម្មណ៍ស្អប់ខ្លួនឯងកាន់តែរីកមាឌ។

«តិរច្ឆាន!!» មេយ៍ ពោលឡើងព្រមទាំងសម្លឹងមុខគេជាមួយនឹងក្រសែភ្នែកស្អប់ខ្ពើមបំផុត តែសម្តីមួយម៉ាត់របស់នាងធ្វើអោយរាងក្រាស់ស្ទុះមកជិតនាងដូចភ្នែកបន្ទោរ រួចដៃមាំចាប់ច្របាច់.ក នាងឡើង។

វង្វេងស្នេហ៍ម៉ាហ្វៀកំណាចWhere stories live. Discover now