រាងស្រឡូនបិទបាំងក្នុងភួយក្រាស់ ភ្នែកស្អាតបើកព្រឹមៗ ឃើញតែភាពទទេរស្អាតគ្មានប្រុសម្នាក់នោះដូចកាលពីយប់។ នាងពើតខ្លួនននៀលលើគ្រែ មិនខ្វល់ប៉ុន្មាន ព្រោះគ្រប់ពេលដែលគេធ្វើធុរៈរួច គឺគេតែងតែបាត់ខ្លួន រហូតទាល់តែអាទិត្យក្រោយទើបឃើញស្រមោលគេម្តងទៀត។ ស្រីស្អាត លើកដៃជ្រោងសក់ឡើង ព្យាយាមគិតរកអ្វីធ្វើបន្ទាប់ដើម្បីបំបាត់អផ្សុក ព្រោះប្រុសឆ្កួតនោះគ្មានថ្ងៃអោយនាងចេញពីផ្ទះដាច់ខាត មិនថាក្នុងហេតុផលណាក៏ដោយ ទើបមួយថ្ងៃៗ នាងសម្ងំនៅតែក្នុងផ្ទះ ស៊ីដេកៗ បែបនេះ ។ បន្ទាប់ពីគិតអស់យ៉ាងយូរ នាងដើរទៅបន្ទប់ទឹកសំអាតខ្លួនដើម្បីស្រស់ស្រូបអាហារពេលព្រឹក ដែលទំនងជារៀបចំរួចស្រេចនៅខាងក្រោម។
គ្រាន់តែចុះ មកដល់ក្រោមភ្លាមក៏ភ្ញាក់ព្រើតនឹងរាងមាំដែលអង្គុយនៅតុអាហារយ៉ាងស្ងៀមស្ងាត់។
«លើកអាហារមក!» គេនិយាយឡើងភ្លាម ពេលឃើញរាងស្តើងដើរចុះមកមើលមកគេទាំងចម្លែក។
«...» មេយ៍ អង្គុយចុះធ្វើខ្លួនធម្មតា តែក្នុងចិត្តក៏ឆ្ងល់ព្រោះគេមិនដែលនៅទីនេះលើសពីមួយថ្ងៃ។
«គរឬយ៉ាងម៉េច? និយាយភ្លាម!!!» គេគំហកឡើង ព្រោះមិនចូលចិត្តឬកពារសោះកក្រោះរបស់ស្រីស្រស់។ ចំណែក មេយ៍ ចង់ជំទាលអោយបែកមេឃ ព្រោះប្រុសម្នាក់នេះរំខានប្រសាទនាងគ្រប់រឿងតែម្តង។
«អរុណសួស្តី...»
«រវល់ទៅធ្វើស្អីបានជាមិនព្រមចុះមកបែបនេះ!!»
«ងូតទឹក» នាងឆ្លើយ រួចដួសអាហារចូលមាត់។
«លើកក្រោយ បើយូរទៀត ខ្ញុំនឹងទៅអូសនាងពីបន្ទប់ទឹកមកមិនខាន!!»
«មានហេតុផលខ្លះផងបានអត់? ឃើញខ្ញុំអឺអើគ្រប់ពេល មិនបានមានន័យថាលោកត្រូវយកប្រៀបខ្ញុំរហូតបែបនេះ!!!» នាងទំលាក់ស្លាបព្រាចុះ សម្លក់មុខគេមិនដាក់ភ្នែក ព្រោះពេលនេះកំហឹងវាច្រាលខ្លាំងទប់លែងជាប់។
«យ៉ាងម៉េច? ខឹងហើយហ៎?» គេច្របាច់កដៃនាងខ្លាំងៗ ញោចមាត់ញញឹមកំណាចដាក់នាង អ្នកបម្រើដែលឈរត្រៀបត្រាក្បែរនោះកេះដៃគ្នា រួចដាក់មេប្រូចអស់ ព្រោះមិនចង់មានរឿង។

YOU ARE READING
វង្វេងស្នេហ៍ម៉ាហ្វៀកំណាច
Romanceម៉េយ៍យ៉ា, កូនស្រីបណ្តូលចិត្តរបស់ប្រធានាធិបតេយ្យនៃប្រទេសអ៊ីតាលី ត្រូវបានឪពុកចាប់អោយរៀបការ តែស្រីក្រមុំបដិសេធដាច់អហង្ការ ទើបលើកនេះនាងសម្រេចចិត្តរត់គេចមករុស្សីលាក់ខ្លួនមួយរយៈ តែពេលមកដល់ទីនេះត្រូវប្រុសមិនស្គាល់មុខចាប់យកទៅឃុំទុក នឹងបង្ខំអោយនាងពពោះកូនរបស់...