ភាគទី៦

871 22 4
                                    

ឡានទំនើបបរទៅចតយឺតៗនៅខាងមុខក្លឹបកំសាន្តមួយកន្លែង រាងស្រឡូនឈានជើងចុះពីឡាន បង្អួតសម្រស់ដល់គេឯង នាងបោះសោរឡានទៅបុរសដែលឈរធ្វើមុខស្លើមើលនាង រួចបោះជំហានចូលទៅខាងក្នុងដោយកាយវិការទាក់ទាញ។ ភ្នែករាប់សិបគូរបាញ់មករកវត្តមានស្រីស្រស់ក្នុងរ៉ូបខ្មៅបញ្ចេញស្បែកសខ្ចីដល់គល់ភ្លៅ បូករួមនឹងដំណើរដ៏ជឿជាក់ និងស្នាមញញឹមមានស្នេហ៍របស់នាង ធ្វើអោយប្រុសៗងាកមើលមកនាងសឹងបាក់ក.។ មេយ៍ ដើរកាត់ហ្វូងមនុស្សជាច្រើនទៅរកកន្លែងស្រួលអង្គុយ តែមិនមែនជារឿងងាយព្រោះនាងត្រូវស្វាគមន៍ជាមួយនឹងខ្សែភ្នែករាប់សិបគូរសម្លឹងមកនិងនិយាយរាក់ទាក់ដាក់នាងពីមួយទៅមួយ។

«សួស្តី ស្រីស្អាត! ចាប់អារម្មណ៍ទៅអង្គុយតុជាមួយខ្ញុំទេ?» ប្រុសមុខមាត់ស្អាតបាតម្នាក់​កាន់ស្រាមួយកែវក្នុងដៃដោយប្រើពាក្យលេបខាយចាស់គំរឹលមកកាន់នាង។

«ខ្ញុំមករកប្តីខ្ញុំទីនេះ! លោកមានឃើញគេទេ?» ស្រីស្រស់ផ្អៀងក.ធ្វើមុខមិនដឹងអី ព្រមទាំងមិនភ្លេចបង្ហាញរូបមនុស្សប្រុសក្នុងទូរស័ព្ទទៅគេ។

«មិ...មិនឃើញទេ...» ទឹកមុខស្លន់ស្លោររបស់គេធ្វើអោយស្រីស្អាតញញឹមក្នុងចិត្ត រួចញាក់ស្មាដើរឆាសរាងខ្ពស់ទៅរកកន្លែងទំនេរសម្រាប់អង្គុយ។

«អ្នកនាងត្រូវការអីដែរ?» បុគ្គលិកចូលមកសួរនាំនាងភ្លាមតាមតួនាទី។

«ណេះ!» មេយ៍ មិនឆ្លើយតែហុចកាតទៅបុគ្គលិក។

«បាទ?» បុគ្គលិកប្រុសធ្វើមុខឆ្លេរឆ្លារព្រោះមិនយល់ពីអត្ថន័យពីភ្ញៀវ ទើបទីទើរមិនហ៊ានទទួលកាតពីនាង។

«ខ្ញុំនឹងចេញលុយទាំងអស់សម្រាប់គ្រប់គ្នានៅទីនេះ!» មេយ៍ លើកដៃច្រត់ចង្ការហើយញញឹមស្រស់យ៉ាងសមចិត្តពេលឃើញមុខភ្ញាក់ផ្អើលរបស់គេ។

«អរ៎...បាទ???» គេងក់ក្បាលយល់ តែមិនយូរក៏បើកភ្នែកធំៗសម្លឹងនារីចំពោះមុខទាំងមីងមាំង។

«ខ្ញុំនឹងប៉ាវគ្រប់គ្នានៅទីនេះ អូខេ? បើយល់ហើយក៏យកកាតនេះទៅ ហើយយកទឹកអោយខ្ញុំមួយកែវផង»

You've reached the end of published parts.

⏰ Last updated: Jul 31, 2023 ⏰

Add this story to your Library to get notified about new parts!

វង្វេងស្នេហ៍ម៉ាហ្វៀកំណាចWhere stories live. Discover now