មេយ៍ ខាំមាត់សម្លឹងមើលទិដ្ឋភាពក្នុងវីដេអូណូតប៊ុកដែល ប្រុសម្នាក់បោះបញ្ជាអោយ អាន់ដ្រេ យកមកអោយនាង ទាំងមិនជឿនឹងភ្នែក។
ប្រាវ!!!!
នាងគ្រវាត់ណូតប៊ុកទៅលើការ៉ូ បែកខ្ចាយកំទេចកញ្ចក់ពេញបន្ទប់ ផ្អើលអស់អង្គរក្សរត់ត្រៀបត្រាចូលមកខាងក្នុងបន្ទប់ ដើម្បីមកមើលថាមានអ្វីកើតឡើងធ្ងន់ធ្ងរឬអត់។
«អ្នកនាង មានរឿងអី?» ម្នាក់ក្នុងចំណោមឈុតខ្មៅ២នាក់សួរទៅនារីចំពោះមុខ រួចប្រទាក់ភ្នែកនឹងអំបែងខ្ចាត់ខ្ចាយពាសវាលពាសកាល ទំនងដូចជាស្នាដៃរបស់ស្រីស្រស់។
«ចេញទៅ!!!» នាងស្រែកបណ្តេញគេទាំងពីរចេញ ព្រមទាំងលើកថូផ្កាលើតុយកទៅបោកថែម។
ប្រាវ!!!
«អ្នកនាងស្ងប់អារម្មណ៍...មានរឿងអីនិយាយគ្នាបាន» អង្គរក្សម្នាក់នោះនៅតែចចេស និយាយសម្របសម្រួល ជាមួយនាងតែមើលទៅមិនស្រួលព្រោះពេលនេះ នាងកំពុងប្រឹងលើកទូរទស្សន៍យកមកបោកម្តង។
«អ្នកនាង កុំអី...» អង្គរក្សធ្វើមុខចង់យំ ព្រោះមិនដឹងថាឃាត់នាងយ៉ាងម៉េចបាន ព្រោះគ្មានបញ្ជាពីចៅហ្វាយគេមិនហ៊ានប៉ះពាល់នាងទេ មិនថាក្នុងស្ថានភាពណាក៏ដោយ។
ប្រាវ!!!!
មេយ៍ លើកដៃជ្រោងសក់ឡើងលើ ព្យាយាមទប់កំហឹងដែលមានពេលនេះអោយនៅតិចបំផុត តែក៏មិនអាចធ្វើបានពេលនឹកឃើញដល់វីដេអូនោះម្តងៗ ។
«មេយ៍យ៉ា!!» ម្ចាស់ដើមហេតុក្នុងរឿងដែលធ្វើអោយនាងធ្វើបែបនេះ កំពុងដើរមករកនាងទាំងទឹកមុខខឹងសម្បារ តែគ្រាន់តែមកជិតនាងភ្លាមក៏ត្រូវដៃស្រឡូនយារមកទះមុខគេមួយទំហឹង។
ផាច់!!!
«ហឹស!!!លោកឯងវាឆ្កួតបំផុត...មនុស្សត្រឹមត្រូវឯណាដែលថតរឿងលើគ្រែរបស់ខ្លួនទុកនោះ»
«ខ្ញុំមិនខ្វល់ សំខាន់អ្វីដែលខ្ញុំចង់បានគឺត្រូវតែបាន!! អីឡូវ សម្រេចហើយនៅថាព្រមរៀបការជាមួយខ្ញុំ? ឬក៏ចង់អោយខ្ញុំប្រគល់វីដេអូនេះទៅប៉ារបស់នាង?»
«ទេ!!!» នាងប្រកែកដាច់ខាតព្រោះមិនចង់អោយគេឈ្នះ តែមុខស្អាតក៏បញ្ចេញអាការៈខ្វាយខ្វល់ខ្លាចឪពុកដឹងរឿងទាំងនេះ នឹងមានរឿងស្មុគស្មាញកើតឡើង។
YOU ARE READING
វង្វេងស្នេហ៍ម៉ាហ្វៀកំណាច
Lãng mạnម៉េយ៍យ៉ា, កូនស្រីបណ្តូលចិត្តរបស់ប្រធានាធិបតេយ្យនៃប្រទេសអ៊ីតាលី ត្រូវបានឪពុកចាប់អោយរៀបការ តែស្រីក្រមុំបដិសេធដាច់អហង្ការ ទើបលើកនេះនាងសម្រេចចិត្តរត់គេចមករុស្សីលាក់ខ្លួនមួយរយៈ តែពេលមកដល់ទីនេះត្រូវប្រុសមិនស្គាល់មុខចាប់យកទៅឃុំទុក នឹងបង្ខំអោយនាងពពោះកូនរបស់...