ផ្ដើមរឿង: ចាំមើលទៅហែង

18 4 0
                                    

រឿង ★ជំពាក់ស្នេហ៍★

"ឯងចូលមក" សម្លេងសម្រែកលាន់លឺយ៉ាងខ្លាំងរបស់ស្រ្តីវ័យ33ឆ្នាំម្នាក់ មានរូបរាងល្អស្អាត មុខមាត់ល្អស្រស់ សម្បុរស
ជញ្ចើមកោងកាច បបូរមាត់ក្រហមស្រាលអមនឹងខ្ទង់ច្រមុះកោងស្រួច គួបផ្សំនឹងសក់ខ្មៅរលើបប្រះស្មា ដែលសមជាមួយនឹងរូបពណ៌ផ្កាឈូកមានផ្កាដៃខ្លីសម្រុងដល់ជើង ដែលប្រៀបបានទៅនឹងក្មេងស្រីវ័យជំទង់មួយរូប បើសិនជាមិនដឹងពីអាយុរបស់គាត់នោះទេគេប្រាកដជាគិតថាគាត់ដូចទៅនឹងក្មេងស្រីអាយុ18ឆ្នាំជាងអញ្ចឹង តែតាមពិតគាត់មានប្ដីនិងកូនមួយរួចទៅហើយ>< កំឡុងពេលនោះគាត់កំពុងតែលើកដៃចង្អុលទៅក្មេងប្រុសម្នាក់អាយុ6ឆ្នាំ ដែលកំពុងតែសម្លឹងទៅកាន់ក្មេងប្រុសម្នាក់ទៀតមានអាយុ12ឆ្នាំឈរញ័រខ្លួនទទ្រើកពីក្រោយ ដែលត្រូវជាកូនប្រុសរបស់គាត់។ ដោយក្នុងដៃក្មេងតូចកំពុងតែកាន់កាំបិតមុខធំក្ដាំសំយុងចុះក្រោម ចំណែកឯកែវភ្នែកកំពុងសម្លក់ទៅកាន់ក្មេងប្រុសកំសាកម្នាក់នោះដែលរករឿងគេឲ្យខឹងយ៉ាងខ្លាំងរួចតាំងមកពួនពីក្រោយម្ដាយខ្លួនទៅវិញ។ ក្មេងតូចមិនបានខ្វល់ពីក្រសែរភ្នែកកំណាចមួយគូរដែលសម្លឹងមកគេនោះទេ ព្រោះតែគេកំពុងសម្លក់ទៅក្មេងម្នាក់នោះ ក្រោមក្រសែរភ្នែកស្ត្រីវ័យសាមស្ដើងដែលសម្លឹងទៅគេទាំងមិនយល់ ហេតុអីបានជាគេកាន់កាំបិទដេញកាប់កូនប្រុសរបស់គាត់? ឬមួយក៏កូនប្រុសរបស់គាត់ទៅរករឿងគេ តែក្នុងនាមគាត់ជាម្ដាយគាត់ស្គាល់ចរិកកូនប្រុសរបស់គាត់ច្បាស់ណាស់ថាគេជាក្មេងស្លូតបូត មិនដែលទៅរករឿងអ្នកណា មិចនឹងអាចទៅធ្វើអីឲ្យក្មេងតូចម្នាក់នេះខឹងបានទៅ? កំពុងតែគិតសុខៗក្មេងតូចម្នាក់នោះក៏បានលើកដៃដែលកាន់កាំបិតចង្អុលទៅក្មេងប្រុសឈរនៅពីក្រោយស្ត្រីសំណាស់ដើយទឹកមុខភ័យឯរាងកាយញ័រដូចត្រាក់ទ័រហើយក៏បោះសម្ដីមួយឃ្លាយ៉ាងកំណាចទៅកាន់មនុស្សតែម្នាក់គត់ដែលធ្វើឲ្យគេខឹង÷

"ចាំមើលទៅហែង" ក្រោយពីបោះពាក្យសម្ដីរួចក្មេងតូចក៏បានបកក្រោយដើរចេញពីនោះត្រឡប់ទៅភូមិគ្រឹស្តរបស់គេវិញ ដោយសន្យាថាថ្ងៃណាមួយគេនឹងសងសឹកទៅកាន់ក្មេងប្រុសម្នាក់នោះវិញឲ្យចាស់ដៃតែម្ដង។ ឯស្រ្តីម្នាក់នោះក៏មើលដំណើររបស់ក្មេងតូចដើរចេញពីភូមិគ្រឹស្សរបស់ខ្លួនដោយចម្ងល់នៅក្នុងខួរក្បាល រហូតគេដើរផុតទើបគាត់ងាកមកកូនប្រុសដែលឈរពីក្រោយ ដោយលើកជញ្ចើមខាងឆ្វេងដើម្បីទាមទាររកហេតុផល។

To be continue...><♡
ខមិនសាច់រឿងតិចមកអ្នក🙏🏻😆

★ ជំពាក់ស្នេហ៍ ★Where stories live. Discover now