រឿង ★ជំពាក់ស្នេហ៍★
អាហារពេលល្ងាចដ៏ស្រស់ស្រាយ របស់គ្រួសារKim បានបញ្ចប់ទៅយ៉ាងរីករាយ ព្រោះតែមានទាំងប៉ាម៉ាក់ និងកូនៗពីរនាក់ទៀតផង មើលទៅពិតជាសុភមង្គលខ្លាំងណាស់សម្រាប់ពួកគេ។
[បន្ទប់ទទួលភ្ញៀវ]
« កូនទៅទីនោះសម្បាយទេ Woon » លោកKim អង្គុយនៅលើសាឡុងដោយមានភរិយានិងកូនៗអង្គុយនៅទីនោះផងដែរ លោកដកពែងតែពីមាត់ ហើយដាក់លើតុ ក៏បានសួរសុខទុក្ខទៅកាន់កូនប្រុសច្បងរបស់ត្រកូលKim គឺ Kim Thawoon។ គឺនៅពេលដែលនាយកម្លោះ បានទៅលេងស្រុករបស់មិត្តភក្តិគេ រហូតដល់ទៅ១សប្ដាហ៍។ រយះពេល១សប្ដាហ៍នេះ ពេលគេទៅលេងនៅ Deagu តើសុខទុក្ខយ៉ាងណាខ្លះ? សប្បាយឬក៏អត់? ឈប់ៗ មិនទាន់បានប្រាប់ទេណា បងប្រុស Taehyung នេះ សង្ហារមិនចាញ់តួរឯកប្រុសយើងប៉ុន្មាននោះទេ😂
« គឺសប្បាយណាស់លោកប៉ា គឺថានៅទីនោះទេសភាពស្អាតស្រស់ស្រាយតែម្ដង នេះនៅតាមជនបទពិតមែន តែទេសភាព ខ្យល់អាកាសស្រស់ស្រាយណាស់លោកប៉ា » Thawoon នាយក្មលោះសង្ហារ តបទៅកាន់អ្នកជាឪពុកវិញយ៉ាងសុភាពបុរស
« អា៎...ពិតមែនឬបងប្រុស? » Taehyung ស្រែកសួរតែម្ដងហើយកូនម្ដាយ😶
« Tae ស្រែកអ្វីក៏ស្រែកម្ល៉េះកូន? » អ្នកស្រីKim
« អុះ...សូមទោសម៉ាក់ ហិៗ » Tae សើចញឹមៗ
« កូនឯងនេះ » អ្នកស្រីKim
« អឹម...កូនទៅកម្សាន្តតាមជនបទចឹងក៏ល្អដែរ កុំសូវប្រឹងរៀនពេកលំហែខួរក្បាលខ្លះក៏ល្អដែលកូន » លោកKim គាត់ស្រឡាញ់កូនណាស់បើសម្ដីនិយាយជាមួយកូនវិញថ្នមនោះថ្នម ថ្នមជាងកែវទៅទៀត
« បាទលោកប៉ា » Thawoon
« អូនចង់ទៅដែរបងប្រុស » Taehyung
« ទៅយ៉ាងម៉េចបើបងមកវិញហើយហ្នឹង » Thawoon
« ហ៎...បងប្រុសហ៎ក » Taehyung ធ្វើមាត់បែបត្អូញត្អែរដើម្បីយកចំណាប់អារម្មណ៍ពីបងប្រុសរបស់គេ។
« លោកបងមើលកូនលោកបងចុះ »អ្នកស្រីKim សែនខ្នាញ់ចរិកកូនពៅម្នាក់នេះមែនទែន
«ហឹសៗ...» លោកKim និង Thawoon ក៏ក្រហឹមសើចទាំងពីរនាក់តែម្ដង
« ចឹងចាំស្អែកពេល Tae ចេញពីរៀនចាំបងនាំទៅមើលកុនល្អដែរទេ? » Thawoon
YOU ARE READING
★ ជំពាក់ស្នេហ៍ ★
Romanceអាចនិយាយបានថាពួកគេជាគូរស្នេហ៍ពីបុព្វជាតិនឹងគ្នា ទោះជាខំជំទាស់យ៉ាងណាក៏នៅតែមិនអាចបដិសេធបានដែរ ជម្រើសចុងក្រោយមានតែយល់ព្រមរៀបការជាមួយនឹងមនុស្សដែលមិនបានស្រឡាញ់។ « លោកចង់ទៅណា? » Taehyung « គឺខ្ញុំទៅគេងនៅលើសាឡុង » Jungkook « នេះយប់ផ្សំដំណេកលោកចង់ឲ្យខ្ញុំផ្...