រឿង ★ជំពាក់ស្នេហ៍★
នៅក្នុងភូមិគ្រឹះធំស្កឹមស្កៃមួយល្អប្រណិត មានទាំងសម្ភារៈគ្រឿងសង្ហារឹមល្អៗជាច្រើនដែលមនុស្សគ្រប់គ្នាតែងតែប៉ងចង់បានយកមកលម្អផ្ទះរបស់ខ្លួន។ បើក្រលេកទៅបានឃើញមនុស្សបីនាក់ កំពុងតែអង្គុយនិយាយគ្នាសើចយ៉ាងក្អាកក្អាយ នៅសាឡុងទទួលភ្ញៀងដោយមានមនុស្សពីរនាក់អង្គុយជិតគ្នា បើមើលទៅប្រហែលជាប្ដីប្រពន្ធនឹងគ្នា ប្រហែលយ៉ាងមិច? ពួកគាត់ជាប្ដីប្រពន្ធនឹងគ្មាស្រាប់ហើយ។ ពួកគាត់កំពុងតែអង្គុយញ៉ោះកូនប្រុសពៅរបស់គាត់ដែលអង្គុយនៅសាឡុងម្ខាងទៀត ដែលកំពុងតែធ្វើមុខជូរដូចចាញ់ឆ្នោតរាប់លានយ៉ាងអញ្ចឹង តើមានរឿងអ្វីបានជាពួកគាត់ញ៉ោះកូនប្រុសរបស់គាត់ទៀតហើយ? តែនេះមិនមែនជាលើកទីមួយនោះទេ ដែលពួកគាត់ញ៉ោះគេបែបនេះ បើឲ្យរាប់វិញណា៎គឺរាប់មិនអស់នោះទេ។
« អូយយយយ ប៉ាម៉ាក់ហ៎ ហេតុអីអ្នកទាំងពីរចូលចិត្តមកញ៉ោះកូនបែបនេះ » ក្មេងប្រុសវ័យ16ឆ្នាំ ដែលមានសម្រស់ស្រស់ស្អាតតែម្ដង បើនិយាយពីមុខ មាត់ វិញគឺដូចស្រីសឹងតែ100%ទៅហើយ តែឈប់គេជាក្មេងប្រុសហេតុអីបានជាគេមុខមាត់ដូចទៅនឹងមនុស្សស្រីទៅវិញ? ពិតណាស់គឺមកពីគេ មានមុខ
មូលតូចច្រឡឹង បបូរមាត់តូចសីុជម្ពូរគួរឲ្យខ្នាញ់
សមនឹងច្រមុះតូចស្រួច កែវភ្នែកពណ៍បែតងមូលតូចៗ ត្របកភ្នែកងរវែងឡើងលើ ជញ្ចើមកោងស្អាត សាកសមនឹងរូបរាងដ៏ឥតខ្ចោះដែលប្រៀបបានទៅនឹងក្មេងស្រីមួយរូបយ៉ាងអញ្ចឹង តែបើតាមរូបរាងរបស់គេនេះណា៎ ស្អាតជាងស្រីៗមួយចំនួនទៅទៀត បើបានឃើញវិញណាស្រីៗអស់នោះសុំខ្មាសតែម្ដងហើយ។ ហើយគេម្នាក់នោះគ្មានអ្នកណាក្រៅពី Kim Taehyung ជាកូនប្រុសពៅរបស់ លោកKim និង អ្នកស្រីKim នោះទេ។« អៅ! ក៏ប៉ានិយាយការពិតទេតើ មែនទេម៉ាក់វា » បុរសចំណាស់វ័យ45ឆ្នាំ កំពុងតែតបជាមួយនឹងកូនប្រុសដោយទឹកមុខសើច ញញឹមញញែម ហើយក៏សួរទៅអ្នកជាភរិយា
« ហាស៎ហា៎...មែនហើយប៉ាវា » ប៉ាមួយទៅហើយ តែនេះទាំងអ្នកម៉ាក់របស់ខ្លួនទៀត ក៏ចូលដៃចូលជើងជាមួយគ្នាមកញ៉ោះគេឥតឈប់តែម្ដងតែម្ដង ហើុយយយ Kim Taehyung អើយយ។
« អូហូយយយ ប៉ាម៉ាក់! កូនក៏បានប្រាប់ហើយថាកូនមិនបានដឹងរឿងអីនោះទេ» Taehyung បាននិយាយយ៉ាងអូសសម្លេងត្អូញត្អែទៅកាន់ប៉ាម៉ាក់របស់គេ ដោយអះអាងថាគេមិនបានទៅធ្វើរឿងនោះ នោះទេ។
« តែកូនក៏មិនអញ្ចឹង ដែលកាន់កាំបិតទៅដេញកាំកូនប្រុសគេដល់ផ្ទះតែម្ដង ហាស៎ហា៎ » ក្រោយពីនិយាយចប់លោក Kim និង អ្នកស្រុកKim នាំគ្នាសើចឡើងព្រមគ្នាតែម្ដង។
«តែកូនមិនដឹងរឿងទេប៉ា » នេះណា៎មិនមែនតិចដងនោះទេដែលពួកគាត់រំលឹកពីរឿងកាលពីគេនៅតូច គឺពួកគាត់ញ៉ោះគេតាំងពីគេដឹងក្ដីមកម្ល៉េះ ហើយក៏គ្មានថ្ងៃណាដែលពួកគាត់មិនញ៉ោះគេនោះដែរ បើស្មានវិញណា៎គឺសឹងតែរាល់ថ្ងៃតែម្ដង។ នៅចាំទេ? នៅដើមភាគផ្ដើមរឿងដែលមានក្មេងប្រុសតូចមួយ បានដេញកាប់ក្មេងប្រុសម្នាក់ទៀតដែលមានអាយុបងគេដល់ទៅ6ឆ្នាំ រហូតដល់ផ្ទះនោះ? វាគឺជាការស្រម៉ៃរបស់លោក Kim ព្រោះកាលនោះ គាត់ក៏ស្ថិតក្នុងហេតុការនោះដែរ តែគាត់មិនបានចូលទៅនោះទេ។ គាត់បាននិយាយរ៉ាយរ៉ាប់ប្រាប់ទៅកូនប្រុសកំពូលខូចរបស់គាត់ពីចរិករបស់គេ កាលនៅពីតូច ថាកូនគាត់នេះណា៎កាចកម្រិតណា៎ បើគិតៗទៅមិនមែនកាចធម្មតានោះទេ នេះលេងសុទ្ធតែដេញកាប់កូនប្រុសគេដល់ផ្ទះ។
Kim Taehyung នេះណា៎មិនធម្មតាពិតមែន។To be continue...><♡
YOU ARE READING
★ ជំពាក់ស្នេហ៍ ★
Romanceអាចនិយាយបានថាពួកគេជាគូរស្នេហ៍ពីបុព្វជាតិនឹងគ្នា ទោះជាខំជំទាស់យ៉ាងណាក៏នៅតែមិនអាចបដិសេធបានដែរ ជម្រើសចុងក្រោយមានតែយល់ព្រមរៀបការជាមួយនឹងមនុស្សដែលមិនបានស្រឡាញ់។ « លោកចង់ទៅណា? » Taehyung « គឺខ្ញុំទៅគេងនៅលើសាឡុង » Jungkook « នេះយប់ផ្សំដំណេកលោកចង់ឲ្យខ្ញុំផ្...