ភាគ២: សុភមង្គល

6 1 0
                                    

រឿង ★ជំពាក់ស្នេហ៍★

យើងក្រលេកមកមើលខាងនេះវិញម្ដង នៅភូមិគ្រឹះត្រកូលJeon មានទំហំធំមិនចាញ់ ភូមិគ្រឹះត្រកូល Kim ប៉ុន្មាននោះទេ ពេលនេះជាពេលថ្ងៃត្រង់ ដូច្នេះហើយនៅក្នុងភូមិគ្រឹះមានសមាជិកបីនាក់ កំពុងតែបរិភោគអាហារថ្ងៃត្រង់បណ្ដើរ ក៏និយាយគ្នាបណ្ដើរ ដោយអ្នកជាឪពុកបានចោទសួរទៅកាន់កូនប្រុសតែម្នាក់គត់ថា÷

« យ៉ាងមិចហើយ Jung ការសិក្សារបស់កូន » បុរសវ័យ45ឆ្នាំ ស្របាលនឹងលោកKim ដែលមានមុខមាត់សង្ហារមិនចាញ់កូនប្រុសរបស់គាត់ប៉ុន្មានទេ ដែលត្រូវជាមេគ្រួសារនៅភូមិគ្រឹះត្រកូលJeon អង្គុយនៅចំកណ្ដាល ចំណែកឯប្រពន្ធ អង្គុយនៅខាងស្ដាំដៃ ឯងកូនប្រុសដែលពេញកម្លោះវីញ អង្គុយនៅខាងឆ្វេងដៃ ក៏ចោទសួរទៅកាន់កូនប្រុសរបស់គាត់។

« បាទ! មិនអីនោះទេគឺធម្មតាទេប៉ា » នាយកម្លោះអាយុ22ឆ្នាំ មានរូបសម្រស់ស្រស់សង្ហារ ដែលធៀបបានទៅនឹងទេវបុត្រយ៉ាងអញ្ចឹង ចំណែកឯមុខមាត់ស្រស់ ច្រមុះស្រួច សីុជាមួយនឹងទម្រង់មុខមូលពងក្រពើ កែវភ្នែកមូលធំ ជញ្ចើមក្រាស់ សមនឹងម៉ូតសក់ពុះកណ្ដាលអមទៅនឹងរាងកាយដ៏ល្អឥតខ្ចោះ មាឌធំដំបង គ្រោងសម្លៀកបំពាក់ធម្មតាតាមបែបអ្នកសិក្សា តែបើនាយកម្លោះស្លៀកឈុត ក្រ័រហ្សេ(ខ្ញុំអត់ដឹងថាសរសេរខុសឬត្រូវទេអាវនឹង><) ទៀតមិនដឹងជាសង្ហារប៉ុណ្ណាទេ? នាយកម្លោះបានតបទៅអ្នកជាឪពុកវិញយ៉ាងសុភាពតែម្ដង ហើយគេម្នាក់នោះគឺគ្មានអ្នកណាទៀតនោះទេគឺ Jeon Jungkook ទាយាទតែម្នាក់គត់របស់ត្រកូលJeon ដែលជាតួឯកប្រុសរបស់យើងនឹងហើយ><។

« ចុះកូនចង់រៀននៅទីនេះបន្តឬក៏ចង់ទៅរៀនបន្តនៅឯបរទេស » លោកJeon

« គឺកូនចង់រៀននៅទីនេះឲ្យបាន2ឆ្នាំសិនចាំកូនទៅរៀននៅឯបរទេសបន្តណា៎ប៉ា » Jungkook និយាយបែបនេះព្រោះតែនាយចង់រៀននៅកូរ៉េដែលជាស្រុកកំណើតរបស់ខ្លួនឲ្យបាន2ឆ្នាំ សឹមនឹងទៅរៀនបន្តនៅឯបរទេស ព្រោះនៅទីនោះអាចនឹងល្អជាងរៀននៅទីនេះ ព្រោះមានគ្រូៗដែលជំនាញៗច្រើន ហើយណាមួយជាសាលាអន្តរជាតិទៀត គឺសាកសមនឹងនាយដែលរៀនខាងជំនាញគ្រប់គ្រង ព្រោះនាយត្រូវបន្តដំណែងពីលោកJeon ដូច្នេះនាតត្រូវតែមានសមត្ថភាពខ្លាំងទើបអាចគ្រប់គ្រងក្រុមហ៊ុនបន្តពីប៉ានាយបាន។

★ ជំពាក់ស្នេហ៍ ★Where stories live. Discover now