រឿង ★ជំពាក់ស្មេហ៍★
ពេលត្រឡប់មកពីសាលារៀនវិញ រាងតូច Taehyung ក៏បានឡើងទៅសម្អាតខ្លួនព្រោះថាថ្ងៃនេះគេនឹងទៅមើលកុនជាមួយបងប្រុសរបស់គេ។ ពេលមកដល់ក្នុងបន្ទប់រាងតូចក៏ដោះកាបូបទុកដាក់យ៉ាងមានរបៀប ហើយឆ្លៀតទៅឈរមុខកញ្ចក់ហើយញញឹមឡើង យ៉ាងមានក្ដីសុខ ព្រោះតែបានទៅមើលកុនជាមួយនិងបងប្រុស ហើយល្ងាចនេះគេនឹងសន្យាថា នឹងដើរលេង ញាំុអ្វីឲ្យអស់ដៃ។ បន្ទាប់ពីមើលកញ្ចក់រួចហើយរាងតូចក៏បន្លឺសំឡេង÷
« ហឹស....» ញញឹមដើរកាច់រាងទៅទូរខោអាវ រួចបើកថតទូរយកកន្សែង ដើរក្រវីក្រវាត់ កាច់រាងសម្ដៅទៅបន្ទប់ទឹក ដោយមិនខ្វល់ពីអ្វីទាំងអស់ ដឹងត្រឹមថាពេលនេះគេសប្បាយចិត្ត។
[ប្រមាន20នាទីក្រោយមក]
Taehyung ក៏ដើរចេញពីបន្ទប់ទឹកវិញដោយមានកន្សែងចងពុំ(គេដូចឆីហ៎😭🙏🏻) ហើយដើរទៅទូរខោអាវនិងទាញកន្សែងមកជូតសក់ដែលសើមតិចៗ។ បន្ទាប់ពីដល់រាងស្ងួតហើយ Taehyung ក៏បើកទូរជ្រើសរើសសម្លៀកបំពាក់អ្វីទៅដើម្បីទៅមើលកុនល្ងាច?
« ហឹម...មួយណាអញ្ចេះ? » Taehyung សួរខ្លួនឯង ជាមួយនឹងទឹកមុខសូញសាញ មិនដឹងថានឹងត្រូវយកមួយណាទេ ព្រោះមើលទៅវាសុទ្ធតែស្អាតៗវាធ្វើឲ្យគេពិបាកនឹងសម្រេចចិត្តខ្លាំងណាស់។
« មួយនេះ » Taehyung ថាហើយក៏លើកអាវ Hoddie ពណ៍ខៀវនោះមកដាក់ពីមុខហើយក៏មើលទៅកញ្ចក់ខាងមុខ÷
« អា៎...មួយនេះទៅចុះ » ដោយសារតែមើលវាស្អាត រាងតូចក៏សម្រេចចិត្តយកអាវនឹងមកពាក់តែម្ដង។
[Skip]« ល្ងាចនេះនាំប្អូនទៅមើលកុនមែនទេ Woon? » អ្នកស្រីKim សួរទៅកូនប្រុសច្បងដែលអង្គុយនៅក្បែរខ្លួនគាត់
« បាទ!ម៉ាក់ » Thawoon តបទៅម្ដាយទាំងញញឹមពព្រាយ
« នេះជិតយប់ទៅហើយ កូន Tae មិនទាន់ហើយទេឬ? » អ្នកស្រីKim ថោយឃើញជិតយប់គាត់ក៏រអ៊ូឡើង គាត់ពិតជាចង់ឲ្យគេកែណាស់ អា
ចរិតទៅណាយឺតយ៉ាវនេះ តែទោះជាគាត់ខំប្រាប់យ៉ាងណា ក៏គេកែមិនឡើងដែរ« ប្រហែលតិចទៀតហើយម៉ាក់ » Thawoon
« Sang ហា៎ឡើងទៅមើលកូន Tae បន្តិចមើល៎ » អ្នកស្រីKim
YOU ARE READING
★ ជំពាក់ស្នេហ៍ ★
Romanceអាចនិយាយបានថាពួកគេជាគូរស្នេហ៍ពីបុព្វជាតិនឹងគ្នា ទោះជាខំជំទាស់យ៉ាងណាក៏នៅតែមិនអាចបដិសេធបានដែរ ជម្រើសចុងក្រោយមានតែយល់ព្រមរៀបការជាមួយនឹងមនុស្សដែលមិនបានស្រឡាញ់។ « លោកចង់ទៅណា? » Taehyung « គឺខ្ញុំទៅគេងនៅលើសាឡុង » Jungkook « នេះយប់ផ្សំដំណេកលោកចង់ឲ្យខ្ញុំផ្...