រឿង ★ជំពាក់ស្នេហ៍★
យើងងាកមើលខាងភូមិគ្រឹះដ៏ស្កឹមស្កៃខាងនេះវិញម្ដង ពេលនេះគឺពេលព្រឹកព្រលឹមប្រហែលជាម៉ោង5:45នាទីទៅហើយ បើយើងក្រលេកទៅមើល នឹងបានឃើញនាយកម្លោះមានរូបរាងសង្ហារ ស្លៀកខោកីឡាពណ៍ខ្មៅជើងខ្លី និងអាវកីឡាក្រាស់ដៃវែងពណ៍សនិងថែមកន្សែងពណ៍សនៅនឹងក រួមជាមួយនឹងស្បែកជើងប៉ាត់តាពណ៍ស ដែលកំពុងតែរត់ហាត់ប្រាណនៅជុំវិញភូមិគ្រឹះ តាមទម្លាប់របស់នាយជារៀងរាល់ព្រឹក ហើយពេលណាជាពេលទំនេរនាយក៏ទៅ gym ជាមួយមិត្តភក្តិនាយផងដែរ(ហាត់យកអា6កង់:)។ Jungkook គឺជាមនុស្សដែលស្រឡាញ់សុខភាពខ្លាំងណាស់ មិនថាការហូបចុកអ្វីមួយនោះទេ គឺសុទ្ធសឹងតែមានអនាម័យទាំងអស់ សូម្បីតែភេសជ្ជៈ នំចំណីអ្វីផ្សេងក៏នាយកម្លោះម្នាក់នេះមិនងាយនឹងញាំុផ្ដេសផ្ដាសដែរ ទាល់តែរបស់ទាំងនោះ មានអនាម័យគ្រប់គ្រាន់ ឬក៏ជាអ្វីដែលអ្នកម៉ាក់របស់នាយជាអ្នកធ្វើ ឬម្នាក់ទៀតគឺជាម៉ែដោះរបស់នាយនឹងហើយ បើនិយាយពីអាហារនាយចូលចិត្តបំផុតនោះណា គឺបន្លែស្រស់ ព្រោះអីវាមាន Vitamin ខ្ពស់សម្រាប់សុខភាព ដូច្នេះហើយទើបមនុស្សដែលស្រឡាញ់សុខភាពដូច Jungkook នេះចូលចិត្តញាំុណាស់(ល្អម្ល៉េះបង😭💜)។ នាយកម្លោះរូបសង្ហារ បញ្ឈប់ការរត់ហាត់ប្រាណនៅសួនខាងមុខផ្ទះ ដោយឈរកាច់រាងទៅឆ្វេងទៅស្ដាំ ហើយលើកជើងឆ្វេងលើកជើងស្ដាំ តាមក្បាច់ហាត់ប្រាណរបស់នាយ។ Jungkook នាយហាត់ប្រាណតាំងពីម៉ោង5 មកទល់ពេលនេះគឺជិតមួយម៉ោងទៅហើយ នេះជាទម្លាប់របស់នាយទៅហើយដែលហាត់ប្រាណបែបនេះ។(មិនដូចអ្នកខ្លះទេចាំស្អែករហូត😒👍🏻)
« 1..2..1..2 » នាយកម្លោះរាប់តាមក្បាច់ហាត់ប្រាណ អមដោយរូបរាង និង មុខមាត់សុទ្ធសឹងតែញើស បើមើលពីក្រោយវិញណាឡូយណាស់។ បន្ទាប់ពីហាត់ប្រាណរួចហើយ នាយកម្លោះក៏បោះជំហានចូលទៅក្នុងផ្ទះ ហើយយកកន្សែងដែកនៅនឹងក មកជូតញើសដែលនៅលើមុខនិង កករបស់នាយ បណ្ដើរហើយដើរចូលខាងក្នុងផ្ទះបណ្ដើរ។
« អាវ...ហាត់ប្រាណហើយហេស៎ Jung » អ្នកស្រីJeon ដែលដើរចេញពីផ្ទះបាយបន្ទាប់ពីរៀបចំអាហារពេលព្រឹករួចជាមួយនិងម៉ែដោះ និងអ្នកប្រើពីរបីនាក់ទៀត ក៏ឃើញកូនប្រុសក៏សួរបែបនេះទៅ
YOU ARE READING
★ ជំពាក់ស្នេហ៍ ★
Romanceអាចនិយាយបានថាពួកគេជាគូរស្នេហ៍ពីបុព្វជាតិនឹងគ្នា ទោះជាខំជំទាស់យ៉ាងណាក៏នៅតែមិនអាចបដិសេធបានដែរ ជម្រើសចុងក្រោយមានតែយល់ព្រមរៀបការជាមួយនឹងមនុស្សដែលមិនបានស្រឡាញ់។ « លោកចង់ទៅណា? » Taehyung « គឺខ្ញុំទៅគេងនៅលើសាឡុង » Jungkook « នេះយប់ផ្សំដំណេកលោកចង់ឲ្យខ្ញុំផ្...