ផ្តើមរឿង

546 24 0
                                    

     ផ្គរលាន់ដើមឆ្នាំភ្លៀងស្ទើរបាក់មេឃ ម៉ោងជិត១១យប់ទៅហើយមិនទាន់ឃើញយុកាត្រលប់មកផ្ទះវិញទៀត។ក្មេងប្រុសវ័យជំទង់ម្នាក់ឈររេរានៅក្បែរមាត់បង្អួចចាំមើលផ្លូវយុកាតែមកវិញតែមិនឃើញ ក្នុងចិត្តគេពេលនេះបារម្ភខ្លាំងណាស់។គិតមួយសន្ទុះទើបធីណាសម្រេចចិត្តលួចចូលទៅក្នុងផ្ទះបាយខ្ចប់អារហារដែលនៅសេសសល់ខ្លះៗយកទៅឱ្យយុកា។
     ភ្លៀងខ្លាំងលាយឡំនឹងសូររន្ទះធ្វើឱ្យធីណារាងភ័យបន្តិចតែគេនៅតែសម្រេចចិត្តរត់ចេញទៅក្រៅទាំងចិត្តមានៈ។
     "យុកា...ឯងនៅឯណា?ឆាប់ចេញមក"ធីណាស្រែកខ្លាំងៗពេលគេរត់មកដល់ខ្ទមចាស់មួយនៅចំកណ្តាលវាលស្រែ។
     ធីណាប្រញាប់រត់ចូលទៅខាងក្នុងបញ្ចាំងពិលរកមើលថាយុកាបានមកសង្ងំនៅទីនេះដូចរាល់ដងឬអត់។
     យុកានៅក្នុងខ្ទមនេះឯងតែគេអង្គុយចុះលើដីផ្អែកខ្លួនទៅនឹងជញ្ជាំង នៅខាងមុខមានគ្រែទើបធ្វើឱ្យធីណារកគេមិនឃើញ។
     "យើងយកបាយមកឱ្យ...កុំធ្វើបាបខ្លួនឯងបែបនេះមិនល្អទេយើងបារម្ភ"ធីណានិយាយទាំងសំឡេងញ័រៗព្រោះរងាដោយសាររត់កាត់ទឹកភ្លៀង។
     ពាក្យបារម្ភរបស់ធីណាធ្វើឱ្យយុកាអួលដើមករលីងរលោងទឹកភ្នែក អារម្មណ៍មួយដែលពិបាកនិយាយឱ្យគ្រប់គ្នាយល់ពេលនេះបានត្រឹមតែលាក់ទុកក្នុងចិត្តម្នាក់ឯង។
     ធីណាដើរទៅមុខបន្តិចទើបឃើញយុកាអង្គុយនៅលើដី គេដើរឈរសម្លឹងមើលមុខយុកាទាំងក្រៀមក្រំ។
     យុកាឃើញធីណាទទឹកភ្លៀងជោគខ្លួនទើបគេភ្ញាក់ខ្លួនរួចនិយាយ៖
     "នរណាឱ្យឯងមកចួបយើង?ភ្លៀងខ្លាំងណាស់ទទឹកអស់ហើយ"
     "យើងបារម្ភ...យើងមិនឃើញឯងញ៊ាំបាយតាំងពីព្រឹកពេលដែលមានរឿងយើងដឹងថាឯងហេវ"ធីណាសម្លឹងមុខយុកាទាំងទឹកភ្នែកហូរឥតឈប់។
     យុកការស្ទូះទៅស្រវ៉ាឱបធីណារួចនិយាយ៖
     "ឱ្យយើងសុំទោសណា...ឯងលំបាកដោយសារយើងច្រើនពេកហើយលើកក្រោយពេលមានរឿងមិនបាច់តាមយកអាហារមកឱ្យយើងទេ យើងមិនងាយងាប់ទេវើយ"
     ធីណាក្តិចដៃយុកាមួយទំហឹងទាំងខ្នាញ់ខ្លួនខំស្រឡាញ់ខំបារម្ភសឹងស្លាប់ទៅហើយមានពេលមកនិយាយលេងសើចទៀត។
     "ឆាប់ញ៊ាំបាយទៅ"
     "បាទ៎!"
     "ម៉ាក់ឯងលែងខឹងឯងហើយមែនទេ?"យុកាសួរ។
     "នៅទេគាត់ប្រហែលជាទទួលយកមិនទាន់បានពេលដឹងថាយើងស្រឡាញ់គ្នាបែបនេះ"ធីណាញញិមស្ងួត។
     "តែគាត់ឃើញច្រើនដងហើយ គាត់នៅតែខឹងដូចដើមអ៊ីចឹង ម្តាយយើងវ៉ៃយើងឡើងហើមខ្នងហើយ"យុការអ៊ូតិចៗទាំងកំពុងញាត់បាយពេញបាត់។
     "មែន?យើងឮឯងស្រែកដែរព្រឹកមិញស្មានតែគាត់ជេរធម្មតា ឯណាបើកខ្នងមកយើងលាបប្រេងកូលាឱ្យ"ធីណានិយាយទាំងរាវរកប្រេងកូលាដែលមាននៅលើគ្រែនេះស្រាប់មិនមែនទើបមានរឿងបែបកើតឡើងចំពោះពួកគេទាំងពីរនោះទេគឺវាកើតឡើងសឹងតែរាល់ថ្ងៃទៅហើយ ខ្ទមនេះហើយជាកន្លែងដែលអ្នកទាំងពីរតែងតែមកជ្រក។
     យុកាហូបបាយរួចហើយគេឡើងទៅដេកលើគ្រែ គេប្រាប់ឱ្យធីណាត្រលប់ទៅផ្ទះវិញតែធីណាមិនព្រម។
     "ឯងទទឹកខ្លួនជោគហើយត្រលប់ទៅវិញប្រយ័ត្នគ្រុន"យុកានិយាយ។
     "ទេ...យើងគេងនៅទីនេះដែរ...យើងចង់នៅក្បែរឯង"ធីណានិយាយរួចដោះអាវដែលទទឹកក្រវាត់ចោលហើយស្ទុះទៅដេកក្បែរខ្លួនយុកា។
     យុកាដកដង្ហើមធំរួចនិយាយ៖
     "ហ៊ើយ! អាចទេបើយើងស្រឡាញ់គ្នា?"
     "ក្រែងយើងជាសង្សារនឹងគ្នាហើយតើហី?"ធីណាជ្រួញចិញ្ចើម។
     "អ្ហឹម!ស្រឡាញ់គ្នាទាំងដែលមនុស្សជុំវិញខ្លួនស្អប់ខ្ពើមមិនពេញចិត្ត យើងសុំទោសដែលនាំឯងមកលំបាក"យុកាពោលទាំងដកដង្ហើមធំ។
     ធីណាខិតខ្លួនមកឱបយុការួចនិយាយទាំងញញឹម៖
     "ទោះជាមានរឿងអ្វីកើតឡើងក៏ដោយក៏យើងនៅតែស្រឡាញ់គ្នាសន្យាបានអត់?"
     "អ្ហឹម..."យុកាងក់ក្បាល។
     ...
     ព្រឹកឡើង...
     យុកាជិះកង់មកចាំធីណាដើម្បីឌុបទៅសាលាជាមួយគ្នា។មីងម៉ៃម្តាយធីណាកំពុងបោសសម្រាមនៅមុខផ្ទះមិនដឹងថាយុកាមកចាំកូនគាត់កាត់ព្រឹកបែបនេះទេ។
     "ម៉ាក់កូនទៅសាលាសិនហើយ"ធីណាប្រញាប់ស្លៀកពាក់រួចរត់ចេញមកក្រៅជម្រាបម្តាយព្រោះកុំឱ្យយុកាចាំយូរ។
     "អឺ"មីងម៉ៃងក់ក្បាល។
     "ខាងនេះ"យុកាលើកដៃជាសញ្ញាឱ្យធីណាឃើញ។
     "ឯងដើរទៅរៀនមែនទេ?"មីងម៉ៃឃើញធីណាស្លន់ស្លោរត់ចេញទៅទាំងមិនយកកង់ជិះ។
     "អត់ទេ..."ធីណារត់មកឡើងអង្គុយលើកែបកង់រួចឱបចង្កេះយុកាជាប់។
     មីងម៉ៃងាកមកទើបដឹងថាយុកាយកកង់មកចាំឌុបធីណាទេតើ។មីងម៉ៃលាន់មាត់៖
     "ឱបគ្នាស្អិតណាស់វើយ...មីក្អនហងមើលកូនហងវាមកឌុបកូនអញទៅសាលារាល់ព្រឹក...បន្តិចទៀតអញដេញអាធីណាឱ្យទៅជ្រកកោនក្នុងផ្ទះហងហើយវើយ"
     សំឡេងមីងអនម្តាយរបស់យុកាស្រែកចេញពីក្នុងផ្ទះដែលមានរបងជាប់គ្នានោះមក៖
     "ទះដៃតែម្ខាងវាមិនឮទេមីក្មៃអើយ...បើកូនហងល្អមិនមែនហងវ៉ៃវាជិតងាប់វានៅតែមករកកូនអញដូច្នេះទេ"
     សំឡេងស្រែកជេរគ្នារបស់ម្តាយអ្នកទាំងពីរធ្វើឱ្យពួកគេមិនសប្បាយចិត្ត ធីណាឱបចង្កេះយុកាជាប់ទាំងមិននិយាយអ្វីទាំងអស់។
     ថ្ងៃនេះយុកាមិននាំធីណាទៅសាលាទេគេបែរជាឌុបធីណាមកអង្គុយលេងមាត់ទន្លេទៅវិញ។
     "ហេតុអីមិនទៅសាលាក្រែងឯងជាសិស្សពូកែហី?ឥឡូវចេះគេចសាលាទៀត"ធីណានិយាយទាំងរើសថ្មកប់ចូលទឹក។
     "ធុញ...យើងរៀនមិនចូលទេ"យុកានិយាយទាំងឱនមុខចុះសឹងដល់ដី។
     "ហេតុអី?ឬមួយក៏មកពីរឿងយប់មិញ?ឯងមិនទាន់ស៊ាំនឹងរឿងដែលកើតឡើងរាល់ថ្ងៃនេះទៀតហ៎ះ?"
     "មិនមែនរឿងហ្នឹងទេ..."យុកាដកដង្ហើមធំ។
     "រឿងអីទៅ?ប្រាប់មកកុំលាក់ជាសង្សារនឹងគ្នារឿងតិចតួចក៏ត្រូវតែប្រាប់"ធីណាប្រញាប់សួរដេញដោល។
     "គឺ..."
     "អ្ហាស៎?"
     "ម៉ែយើងនិយាយព្រឹកមិញថានឹងរើសផ្ទះទៅនៅខេត្តក្រចេះហើយ"យុកានិយាយទាំងញញិមស្ងួត។
     "រើផ្ទះ...ឯងនឹងទៅមែនអត់?"ធីណាស្តាប់ឮយុកានិយាយធ្វើឱ្យទឹកភ្នែករបស់គេរលីងរលោងស្រក់ចុះមកមួយរំពេច។
     "យើងដឹងថារឿងទាំងអស់គឺមកពីទំនាក់ទំនងរបស់យើងទាំងពីរ គ្រួសារយើងទាំងពីរឈ្លោះគ្នាជាអចិត្រៃយ៍ស្រាប់ទៅហើយតែពេលដឹងថាយើងស្រឡាញ់គ្នារឹតតែជារឿងដែលមិនអាចទៅរួចថែមទៀត"យុកានិយាយទាំងពិបាកក្នុងចិត្ត។
     "អ៊ីចឹងមានន័យថារវាងយើងទាំងពីរចប់ត្រឹមហ្នឹងមែនទេ?"ធីណាសម្លឹងមុខយុកាទាំងអួលដើមក។
     "ប្រហែលហើយ បើយើងស្រឡាញ់គ្នា...គឺជាច្បាស់ជាទឹកភ្នែក"
     "ឯងនិយាយជាមួយម៉ាក់ឯងសិនទៅក្រែងឆ្នាំនេះបាក់ឌុបផងហីប្តូរសាលាចុះឡើងអាចនឹងពិបាក"ធីណាប្រញាប់ឱ្យយោបល់គេពិតជាមិនអាចរស់នៅបានទេបើគ្មានវត្តមានរបស់យុកា។
     "ហ៊ើយ!ឯងក៏ដឹងថាយើងធ្វើអ្វីក៏មិនកើត"
     ធីណាអួលដើមកលែងទប់ទឹកភ្នែកបានគេស្ទូះឱបយុកាយំសស្រាក់៖
     "អ្ហឹក...យើងស្រឡាញ់គ្នាប៉ិនណាឯងក៏ដឹងច្បាស់ ឯងសុខចិត្តទៅចោលយើងដែរហ៎?"
     "..."យុកាទ្រាំមិនយំតែក្នុងចិត្តអួលណែនស្ទើរប្រេះស្លាប់ទៅហើយ ខ្លួនបានត្រឹមតែលើកដៃអង្អែលក្បាលធីណាថ្មមៗលួងកុំឱ្យគេគិតអ្វីច្រើន។
     សង្សារទាំងពីរអង្គុយសោកសៅមួយសន្ទូះធំរហូតដល់វេលាថ្ងៃត្រង់ទើបឌុបគ្នាទៅផ្ទះវិញ។
     "យុ...ស្អែកបងកុំទៅបានទេ?"ធីណាយំឱបចង្កោះយុកាទាំងកំពុងជិះកង់។
     "មិនបានទេ...អ្ហឹម..."

រឿង បើយើងស្រឡាញ់គ្នា (BLខ្មែរ)Where stories live. Discover now