កន្លងផុតមួយខែដែលយុកាចាកចេញទៅ ធីណាពេលនេះប្រៀបដូចជាមនុស្សដែលរស់នៅរង់ចាំអ្វីមួយដែលមិនអាចនឹងត្រលប់វិញ ទំនាក់ទំនងធីណាជាមួយម្តាយក៏ចាប់ផ្តើមស្ងប់ស្ងាត់លែងស្និទ្ធស្នាលដូចមុនទៀត។
មាត់ស្ទឹងដែលធ្លាប់តែនាំគ្នាមកអង្គុយលេង ខ្ទមស្រែដែលជាកន្លែងធ្លាប់នេបណិបស្នេហាពេលនេះប្រែជាកន្លែងដែលស្ងប់ស្ងាត់បាត់នូវភាគីដែលធ្លាប់តែនាំសប្បាយ វាលស្មៅដែលបាក់ក្រាបព្រោះស្នាមរត់លេងប្រលែងក៏ប្រែក្លាយជាវាលដែលដុះស្មៅជុំជិតរិតឪរ៉ាឱ្យកាន់តែឈឺផ្សាលើសដើម។
ធីណាចេញពីរៀនគេបណ្តើរកង់មកចតត្រង់វាលស្មៅក្បែរមាត់ទន្លេគន់មើលកញ្ចប់ថង់នំដែលនៅក្បែរៗនោះពេលនេះម្ចាស់វាបានទៅបាត់ហើយ គេគួរណាតែយកវាទៅជាមួយមិនមែនបន្សល់ទុកឱ្យខ្លួនមើលឃើញសឹងគ្រប់ទីកន្លែងបែបនេះទេ ពេលឃើញស្នាមរបួសក៏ចេះតែរើឡើង។សង្ឃឹមថាការចងចាំមួយនេះនឹងស្ថិតស្ថេក្នុងបេះដូងរវាងយើងទាំងពីររហូតទៅចុះ។
រយះពេលមួយឆ្នាំថ្ងៃកំណើតរបស់ធីណាក៏បានមកដល់ កាដូរដ៏គួរឱ្យរន្ធត់បំផុតគឺ ទទួលបានដំណឹងថាយុកាដេកពេទ្យ...
"អ្ហឹក..."
"ធីណាៗ!ភ្ញាក់ឡើង..."វិភូដាស់ធីណាឱ្យភ្ញាក់គេដឹងថាធីណាច្បាស់ជាយល់សប្តិអាក្រក់ទៀតហើយ។
ធីណាបើកភ្នែកស្ទុះងើបមកស្រែកយំ៖
"គេចួបគ្រោះថ្នាក់..."
"នរណា? ទៀតហើយមែនទេ?"វិភូនិយាយរួចស្ទុះឱបធីណាឱ្យបាត់ភ័យ។
តែភ្លាមវិភូក៏ស្រាប់តែតែស្លន់ស្លោរព្រោះដៃជើងធីណាត្រជាក់ដូចទឹកកក ខ្លួនគេទន់ដូចមនុស្សគ្មានវិញ្ញាណគឺថា ធីណាសន្លប់បាត់ទៅហើយ។
មន្ទីពេទ្យខេត្ត...
"កុំកើតអីណា...ខ្ញុំសុំទោសដែលមើលថែធីណាមិនបានល្អ"វិភូដើរចុះដើរឡើងពេញមុខបន្ទប់ចាំមើលលោកគ្រូពេទ្យចេញមកប្រាប់ដំណឹង ជាង២ម៉ោងហើយនៅមិនទាន់ចេញមកទៀត។
ខ្វាក!
វឹប!
វិភូស្ទុះទៅរកគ្រូពេទ្យស្របពេលគ្រូពេទ្របើកទ្វារចេញមក។
"លោកគ្រូពេទ្យ អ្នកជំងឺយ៉ាងម៉េចទៅហើយ?"
"ត្រៀមចិត្ត! អ្នកជំងឺមានអាការៈធ្ងន់ធរ តើមានដែលនាំគេទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យដែរទេបានបណ្តោយឱ្យឈានដល់ដំណាក់កាលនេះ?"គ្រូពេទ្យទាំងទឹកមុខមាំ។
វិភូហាក់បារម្ភកាន់តែខ្លាំងគេនិយាយ៖
"អត់ទេលោកគ្រូពេទ្យខ្ញុំមិមដឹងថា គេកើតអ្វីឱ្យប្រាកដទើបមិនដែលនាំគេមកមន្ទីពេទ្យបែបនេះ តើអ្នកជំងឺកើតអ្វីទៅ?"
គ្រូពេទ្យលើកដៃអង្អែលស្មាវិភូថ្នមៗប្រៀបដូចចង់បង្ហាញពីការត្រៀមចិត្តដើម្បីស្តាប់៖
"ស្តាប់ណា៎! អ្នកជំងឺមានជំងឺដុះសាច់ក្នុងខួក្បាលនេះឈានដល់ដំណាក់កាលចុងក្រោយហើយតាមដែលពេទ្យសង្កេកមើលពីរូបរាងអ្នកជំងឺមានសភាពស្គមស្គាំងច្រើន! តើមានដែលឃើញអ្នកជំងឺមានអាករៈប្លែកៗឬបាក់ទឹកចិត្តអីទេ?"
វិភូធ្លាក់ថ្លើមក្តុកកាលបើស្តាប់ឮដំណឹងនេះ ទឹកភ្នែកនាយស្រាប់តែហូរចុះមួយរំពេច នេះធីណាកើតជំងឺដុះសាច់ក្នុងខួរក្បាលពិតមែនទេ? ដំណឹងនេះអាចឆក់យកទឹកភ្នែកនាយបានមួយរំពេចត្បិតថានាយមិនងាយយំដោយសាររឿងអ្វីឡើយតែពេលនេះចំពោះធីណាមនុស្សគួរឱហយអាណិតហេតុអីក៏ត្រូវមកចួបរឿងអយុត្តិធម៌បែបនេះទៅវិញ?
"អាចចូលមើលអ្នកជំងឺបាន តាមសម្រួល"គ្រូពេទ្យនិយាយកាលបើវិភូមិនព្រមតបនូវសំណួររបស់ខ្លួនប្រហែលជាពិបាកធ្វើចិត្ត។
វិភូប្រញាប់បើកទ្វារចូលទៅក្នុងស្របពេលកែវភ្នែកទាំងគូរកំពុងសម្លឹងមកកាន់ខ្លួន។ធីណាភ្ញាក់នឹងដឹងខ្លួនតាំងពីលោកគ្រូពេទ្យនិយាយជាមួយវិភូនៅខាងក្រៅបន្ទប់មកម៉្លេះ ក្នុងចិត្តគេពេលនេះឈឺស្ទើរស្លាប់តែមិនអាចស្លាប់ទៅទាំងបែបនេះងាយៗនោះទេដរាបណាមិនទាន់បានចួបយុកា។
"យ៉ាងម៉េចទៅហើយ បានធូរហើយនៅ?"វិភូឃើញធីណាដឹងខ្លួនបែបនេះនាយប្រញាប់សួរទាំហ៊ងជូតទឹកភ្នែកខ្លួនឯងចេញកុំឱ្យធីណាសង្ស័យ។
"នាយមិនបាច់យំដោយសារខ្ញុំទេ មិនយូរទេខ្ញុំនឹងដល់ពេលដែលត្រូវស្លាប់ហើយ"ធីណានិយាយទាំងដកដង្ហើមធំ។
វិភូទ្រាំមុខក្រាស់ដើរទៅធីណាទាំងមិនខ្វល់ថាធីណាធុញទ្រាន់នឹងខ្លួនយ៉ាងណាទេ ទ្រាំព្រោះអាណិត ទ្រាំព្រោះស្រឡាញ់ អារម្មណ៍ស្រឡាញ់របស់គេមានយូរហើយតាំងពីចួបធីណាដំបូង គេខំប្រឹងលើកទឹកចិត្ត ខំប្រឹងនៅក្បែរមើលថែប៉ុណ្ណឹងហើយធីណានៅតែមិនយល់ពីទំហំចិត្តរបស់ខ្លួនទៀត។
"អូនដឹងហើយមែនទេ លោកគ្រូពេទ្យអ្នកប្រាប់អូនហ៎? កុំសូវជឿគ្រូពេទ្យពេកបងគិតថាជំងឺនេះអាចនឹងធូរស្រាលមកវិញជឿបងណា៎ អូនគួរតែបញ្ឍប់ការគិតរវើរវាយវាអាចធ្វើឱ្យអារម្មណ៍ផ្លួវចិត្តអូនកាន់តែធ្ងន់ធ្ងរឡើងជាងមុន"យុកានិយាយបន្លប់កុំឱ្យធីណាពិបាកចិត្ត។
"នាយឆ្កួតឬឡប់ទៅភូ? ខ្ញុំឈឺជិតស្លាប់ទៅហើយនាយនៅគិតថាខ្ញុំមិនអីទៀត ឱ្យខ្ញុំឈប់គិត ឈប់ស្រមៃឈប់រស់នៅក្នុងអតីតកាលខ្ញុំធ្វើមិនបានទេ នាយដូចគ្នាកុំព្យាយាមមកនៅក្បែរខ្ញុំ ទោះជំងឹខ្ញុំរើឡើងដោយសារការគិតរវើរវាយរបស់ខ្ញុំនេះក៏ខ្ញុំពេញចិត្តព្រោះខ្ញុំបាននឹករលឹកដល់រឿងរ៉ាវកន្លងខ្ញុំហើយនឹងយុកា នាយមិនមែនខ្ញុំនាយម៉េចនឹងដឹងទៅ?"ធីណាឱ្យប្រាវៗព្រោះខឹងនឹងវិភូ។
វិភូស្ងាត់មាត់ព្រោះសម្តីគេនិយាយហាក់មិនចូលក្នុងចិត្តធីណាបន្តិចសោះ ធីណានៅខ្លាំងដដែលទោះជាកំពុងតែឈឺយ៉ាងណាក៏ដោយ។ ពេលនេះទើបវិភូដឹងថាធីណាកើតជំងឺមានជំងឺផ្លូវចិត្តនេះមកជាយូរហើយ ព្រោះតាមដែលគេសង្កេតឃើញធីណាម្តងល្អ ម្តងអាក្រក់ ម្តងសើចម្តងយំ។
ស្ងាត់បន្តិចស្រាប់តែធីណាដង្ហក់សំឡេងយំតិចៗ អារម្មណ៍គេចាប់ផ្តើមរវើរវាយបន្តទៀត ស្រមៃឃើញរូបភាពរញេរញៃ។ វិភូឃើញមិនស្រួលក៏ស្ទុះមកអង្រួនឱ្យធីណាដឹងខ្លួនវិញឈប់ធ្វើបែបនេះបន្តទៀត។
ដល់ពេលហើយដែលខ្លួនត្រូវប្រាប់ការពិតទៅធីណា ព្រោះវាអាចជាក្តីសង្ឃឹមចុងក្រោយរបស់គេក៏បាន។
"ធីណាចង់ចួបយុកាទេ?"
"នាយថាម៉េច?"ធីណាងាកឆ្វាច់សម្លឹងមុខវិភូ។
"ចង់ចួបទេ?"...
១ខែក្រោយមក...
ផ្ទះក្បែរជើងភ្នំសង់ពីឈើមានរាងតូវល្មមដែលអាចរស់នៅជាលក្ខណៈគ្រសារបាន បរិយាសនៅទីនេះបរិសុទ្ធល្អ គ្មានសំឡេងរំខាន តែអ្វីដែលប្លែកផ្ទះនេះបែរជាគ្មានមនុស្សរស់នៅទៅវិញ។ដើមស្វាយជ្រុះស្លឹករាយរេលពេញដី ធាងដូងជ្រុះមែកទើសពេញផ្លូវ វល្លិ៍ស្មៅតូចធំដំឡើងខ្លួនចាប់មែកសឹងដល់លើដំបូងផ្ទះ ចង្រ្កង់បំពង់ឫស្សីចង់ព្យួរនៅយមុខផ្ទះលាន់ឮសំឡេងប្រោកប្រាកពិរោះប្លែកកាលបើត្រូវកម្លាំងវាយោបោកបក់ បណ្តាលឱ្យអ្នកដែលកំពុងតែមកទីនេះហាក់ទទួលបានអារម្មណ៍ល្អស្រស់ស្រាយ។
វិភូរុញរទះជនពិការដើរចូលមកក្នុងបរិវេណផ្ទះដោយស្នាមញញិម។ធីណាសប្បាយចិត្តទំរាំតែវិភូដាច់ចិត្តនាំគេមកចួបយុកាទោះជាពេលនេះជំងឺដុះដាច់ក្នុងខួក្បាលគេរើឡើងរហូតដល់បោះពាល់ដល់សិរីរាងបណ្តាលឱ្យខ្លួនក្លាយជាជនពិការយ៉ាងណាក៏ដោយ ក៏ខ្លួននៅតែចង់មកចួបមនុស្សដែលខ្លួនស្រឡាញ់សង្ឃឹមថាយុកានឹងសប្បាយចិត្តនៅពេលឃើញវត្តមានរបស់ខ្លួន។
ធីណាហាក់ងាកមើលឆ្វេងស្តាំហាក់ប្លែកក្នុងចិតកតរួចនិយាយ៖
"បងភូ នេះជាផ្ទះបងយុកាពិតមែនឬកុហក? ម៉េចបានជាស្ងាត់ជ្រាបអ៊ីចឹង?"
"នេះជាផ្ទះរបស់យុកាហើយបន្តិចទៀតបងនាំនឹងធីណាទៅចួបគេ"វិភូនិយាយទាំងញញិមស្ងួតគេរុញរទះទៅមុខមួយសន្ទុះក៏មកដល់ពីមុខទ្វារផ្ទះ។
"បងយុ...បង!នៅផ្ទះទេ?បងខ្ញុំធីណា..."ធីណាប្រញាប់ស្រែកឡើងប៉ុន្តែស្ងាត់ជ្រាបមិនឮសំឡេងឆ្លើយតបវិញសូម្បីបន្តិច។
"អ្ហឹម"វិភូដកដង្ហើមធំព្រោះអួលដើមកខ្លាំងពេក។
"បង! បងយុ...ម៉េចមិនឆ្លើយតបនឹងខ្ញុំអ៊ីចឹង?បងមិនផ្ទះទេមែនទេ ខ្ញុំនៅចាំត្រង់នេះបានណាម៉ោងប៉ុន្មានបងត្រលប់មកវិញ?"ធីណានិយាយទាំងយំព្រោះនឹក ខ្លួនគេចង់កម្រើកស្ទុះងើបដើរតែងើបមិនរួចបានត្រឹមអង្គុយអន្ទះសារលើរទះ។
"យុកាគេមិនទៅណាទេគេនៅក្បែរៗនេះឯង"វិភូនិយាយកាត់ស្របពេលធីណាងាកមកមើលមុខខ្លួនចំៗ។
"គេនៅឯណា?ប្រាប់មក...កុំលេងសើចនឹងខ្ញុំបានទេ?"
វិភូជូតទឹកភ្នែកចេញនាយទាញរទះរុញនាំធីណាទៅកាន់វាលក្រោយផ្ទះ ដែលមានដើមឈើដុះនៅចំកណ្តាល។
"ឯណាទៅបង?"ធីណាប្រញាប់សួរ។
"គេនៅក្រោមដើមឈើនោះ"យិកានិយាយស្របពេលរទះរុញជិតដល់ ដៃនាយទាញបាច់ផ្កាពណ៌សមួយបាច់ហុចឱ្យធីណាទាំងពិបាកក្នុងការបកស្រាយទុកឱ្យធីណាមើលឃើញផ្ទាល់ភ្នែកចុះ។
"ផ្កាអីហ្នឹងបងភូ?"
"មកដល់ហើយ...ធីណាយកផ្កាទៅសួរសុខទុក្ខគេចុះ បែកគ្នាយូរហើយយុកាប្រហែលជានឹកធីណាខ្លាំង"វិភូនិយាយស្របពេលកម្លាំងរុញរទះបានបញ្ឃប់។ពេលនេះពួកគេបានដល់ក្រោមដើមឈើមួយនេះហើយ។
ក្តុក!
បាច់ផ្កាធ្លាក់ចុះពីដៃធីណាកាលបើនាយសង្ហាស្ថិតក្នុងសភាពស្គមស្គាំងសម្លឹងឃើញផ្នូរសង្សារនៅចំពោះមុខ រូបថតយុកាដាក់តាំងនៅចំពីមុខផ្នូរបញ្ចេញស្នាមញញិមគួរឱ្យស្រឡាញ់។
"មើលខ្លួនឯងចុះ!"វិភូហាក់ក្តុកក្តួលក្នុងអារម្មណ៍នាយងាកមុខចេញទុកឱ្យធីណាអង្គុយសម្លឹងមើលផ្នូរសង្សារទាំងអួលណែនក្នុងទ្រូងស្ទើរស្រែកពុំរួច។
ធីណាស្រែកយំខ្លាំង៖
"វិភូ...នាយកុហកខ្ញុំមែន? ហ៊ើយ...បងយុមិនអាចស្លាប់បានទេ...ទេមិនពិតទេ...នាយកុហកខ្ញុំឆាប់យកខ្ញុំទៅជួបបងយុភ្លាមហើយសូមដករូបថតនេះចេញ"
"បងមិនបានកុហកអូនទេ គេស្លាប់ហើយ! យុកាស្លាប់តាំងពី៦ឆ្នាំមុនមកម៉្លេះ ការរងចាំរបស់អូនមិនអាចបន្តទៅមុខបានទៀតទេ បងសុំទោស...ដែលមកមិនក្លាហានក្នុងការប្រាប់ដល់អូន"វិភូបកស្រាយទាំងយំ គេស្ទុះមកលុជជង្គងឱបធីណាដែលកំពុងយំដូចគ្នា ខ្លួនដឹងថាធីណាពិបាកក្នុងការធ្វើចិត្តប៉ុន្តែ ដំណាក់កាលនេះគឺជាដំណាក់ចុងក្រោយដែលការពិតត្រូវបានបកស្រាយ ខ្លួនក៏បំពេញបំណងរបស់ធីណាដូចគ្នា ព្រោះក្នុងដង្ហើមចុងក្រោយរបស់គេ គេចងចួបយុកា។
"ហ៊ឺ...នាយកុហកខ្ញុំ...ខ្ញុំមិនជឿនាយដាច់ខាត"ធីណាខឹងខ្លាំងគេច្រាសវិភូមិនឱ្យឱបគេបន្ត គ្រូល្អរើខ្លួនងើបទៅក្បែរផ្នូរសង្សារតែបណ្តាលឱ្យគេធ្លាក់ពីរទះព្រូស។
ធីណាស្រវ៉ាបាច់ផ្កាដែលនៅក្បែរ គេប្រើកម្លាំងដៃវាអូសទាញខ្លូនតិចៗដើម្បីបន្តដំណើរទៅក្បែរយុកា។ពេលបានមកក្បែរហើយធីណាស្ទុះឱបផ្នូរដែលមានរូបថតញញិមស្រស់នៅចំពោះមុខ។
"ហេតុអី...ខ្ញុំគិតថាថ្ងៃណាមួយខ្ញុំនឹងបានចួបបង...ហ៊ឺ...តែហេតុអីបងដាច់ចិត្តទៅចោលខ្ញុំដូច្នេះ? ខ្ញុំតែងតែកុហកខ្លួនឯងមករហូតថាបងគង់តែវិលត្រលប់មករកខ្ញុំវិញ តែតាមការពិតបងចាកចោលខ្ញុំទៅជាយូរ...ហេតុអីបងមិនយកខ្ញុំឱ្យទៅជាមួយផងទៅ?"ធីណាស្រែកយំខ្លាំងៗព្រោះស្រឡាញ់យុកា គេអស់អ្វីពីខ្លួនហើយពេលនេះ មនុស្សដែលខ្លួនចង់នៅក្បែរខំតាមរកចុងក្រោយគេក៏ចាកចេញទៅរហូតគ្មានថ្ងៃវិលត្រលប់។
វិភូមិនមាត់ គេបានត្រឹមអង្គុយយំពីក្រោយធីណាទាំងជួយអ្វីមិនបាន។តាមពិតទៅថ្ងៃដែលយុកាស្លាប់គឺជាថ្ងៃកំណើតរបស់ធីណាកាលពី៦ឆ្នាំមុន។កាលនោះយុកាប្រាប់វិភូថាគេចង់ទៅចួបធីណានៅថ្ងៃកំណើត គេបានយកកាដូទៅឱ្យនឹងចង់ចួបព្រោះនឹក យុកាបានខ្លីម៉ូតូវិភូទៅតែម្តងតែរឿងដែលគួរឱ្យតក់ស្លុតបំផុតនោះគឺ យុកាបានត្រូវឡានបុកចូលមន្ទីពេទ្យសង្គ្រោះបន្ទាន់ ដោយសាររបួសផ្នែកក្បាលខ្លាំងពេកបណ្តាលឱ្យយុកាស្លាប់ភ្លាមៗពេលកំពុងវះកាត់។
ទីបញ្ចប់រវាងធីណានិងយុកា គឺចប់ដោយមិនបានលាតាំងពី៧ឆ្នាំមុនមកម៉្លេះ ក្តីស្រឡាញ់ដែលធីណាផ្តល់ឱ្យជាក្តីស្រឡាញ់ពិតប្រាកដ ចំណែកឯយុកាវិញក្តីស្រឡាញ់របស់គេគឺការលះបង់ ការចាកចេញរបស់គេគឺជាការសម្រេចចិត្តដ៏ច្បាស់លាស់មួយទោះជា៦ឆ្នាំមុនគេចង់បកក្រោយវិញក៏គ្រប់យ៉ាងត្រូវបានហួសពេល។
...
២ឆ្នាំកន្លងផុតយ៉ាងលឿន ធីណាពេលនេះក្លាយជាមនុស្សពិការដេកនៅមួយកន្លែង ការប្រើប្រាស់ថ្នាំគីមីព្យាបាលជំងឺបណ្តាលឱ្យសក់ធីណាជ្រុះអស់ពីក្បាល។
ម៉ោង៦កន្លះព្រឹកវិភូបន្ទាប់ពីបញ្ចុះអាហារដល់ធីណារួចហើយ នាយចាប់ផ្តើមនិយាយសួរសុខទុក្ខត្បិតថាបន្តិចទៀតត្រូវចេញទៅធ្វើការងារនៅឯខាងក្រៅហើយ។
"ពេទ្យថាឱ្យអូនសម្រាកឱ្យបានច្រើន សើចឱ្យបានច្រើនទើបសុកភាពរបស់អូនប្រសើឡើង"វិភូនិយាយលួងលោមធីណាទាំងដែលខ្លួនដឹងច្បាស់ណាស់វត្តមានរបស់ធីណា នៅជាមួយខ្លួនមិនបានយូរឆ្នាំទៀតទេ។
វិភូនិយាយលេងជាមួយធីណាឆ្អែតហើយនាយបម្រុងនឹងដើរចេញហើយ ស្រាប់តែធីណាបន្លឺឡើង៖
"អូនស្រឡាញ់បង!"
វិភូហាករំភើបកាលបើស្តាប់ឮពាក្យនេះចេញពីមាត់ធីណា។គេស្ទុះទៅឱបធីណាទាំងសើចលាយទឹកភ្នែក។
"បងស្រឡាញ់អូនដូចគ្នា បងសន្យាបងនឹងនៅត្រង់នេះមើលថែអូនយើងនឹងរស់នៅជាមួយគ្នារហូតណា៎"
"..."ធីណាហូរទឹកភ្នែកសម្លឹងមើលមុខវិភូ។
ពេលនេះធីណាយល់ច្បាស់ហើយថា កុំព្យាយាមរស់នៅក្នុងអតីតកាល អតីតកាលគ្រាន់តែជារឿងដែលកន្លងផុតមានសើចហើយនិងយំ បច្ចុប្បន្នគឺជារឿងដែលត្រូវចាប់ផ្តើមបន្តទៅមុខ កុំព្យាយាមរម្លឹកនូវអតីកាលព្រោះវាគ្មានអ្វីដែលថ្មីនោះទេ គឺមានតែដដែលហើយនិងដដែល អតីតកាលឈឺចាប់រម្លឹកទៅក៏នៅតែឈឺចាប់ អតីតកាលរីករាយក៏នៅតែរីករាយ គ្មានការប្រែប្រួលគ្មានអ្វីដែលថ្មី អ្វីដែលថ្មីគឺការរស់នៅជាមួយបច្ចុប្បន្ន។
ក្តីស្រឡាញ់ពិតប្រាកដគឺជាក្តីស្រឡាញ់មួយដែលផ្តល់ឱ្យគ្នាទៅវិញទៅមក ក្តីស្រឡាញ់នេះមិនគិតថា មានរយៈពេលយូរឬខ្លី ១ឆ្នាំ ១ថ្ងៃ ១ម៉ោង ឬ១នាទីក៏នោះទេ ក៏វាជាក្តីស្រឡាញ់ដែលស្មោះអស់ពីចិត្ត មិនបាច់សុំរស់នៅជាមួយគ្នាដល់ចាស់កោងខ្នង សុំត្រឹម១នាទីក៏មានន័យសម្រាប់ជីវិត។
ចប់
សរសេរចប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២
វេលាម៉ោង ៥:១៥នាទីល្ងាច