ម៉ោង៦ល្ងាច...
"ហ៊ើយ...ចុកជើង..."ធីណាកាលបើត្រលប់មកដល់ផ្ទះជួលវិញក៏ដាក់ខ្លួនផ្អែកនិងកាំជណ្តើរស្រែកត្អូញរង៉ូវៗព្រោះហត់ពេញមួយថ្ងៃ។
"បានហើយធីណាក្រោកទៅងូតទឹកទៅ ការងារវាហត់អ៊ីចឹងហើយលុះត្រាតែយើងព្យាយាមទម្លាប់វាទើបបាន"បរមីមកជាមួយគ្នាដែរពេលឃើញធីណាត្អូញត្អែរបែបនេះក៏ប្រញាប់ថាឱ្យមើលចុះចរិតដូចក្មេងដដែល។
"អ្នកគ្រូអ្ហា៎...បើខ្ញុំចួបតែរឿងបែបនេះរាល់ថ្ងៃច្បាស់ជាដាច់ខ្យល់ស្លាប់មិនខាន"ធីណាដកដង្ហើមធំ។
បរមីសើចជជែកគ្នាមួយសន្ទុះក៏បំបែកជួររាងខ្លួន ធីណាឡើងទៅផ្លាស់ខោអាវចេញ គេស្លៀកតែខោខ្លីត្រឹមភ្លៅនិងអាវយឺតស្តើងដៃខ្លីចុះមកដើរមើលទេសភាពជុំវិញផ្ទះជួល។
នាយចាប់អារម្មណ៍ទៅលើផ្ទះធំមួយដែលនៅមិនឆ្ងាយពីទីនេះគឺនៅជ្រុងម្ខាងដែលសង់ជាលក្ខណៈបុរាណលាយសម័យ ផ្ទះនេះឯងជាផ្ទះម្ចាស់ដីគឺវិភូ។ធីណាឆ្ងល់ណាស់តាំងពីម្សិលមិញមកដល់ថ្ងៃនេះផ្ទះនេះនៅរក្សាភាពស្ងប់ស្ងាត់ដដែល មិនមានសំឡេងជជែកគ្នាអ៊ូអរដូចជាផ្ទះអ្នកស្រុកភូមិរបស់ខ្លួនសោះឬមួយប៉ិភូគេនៅតែពីរនាក់ប្អូនទេ?
គប់ជួនពេលនោះមានក្រណាត់សៗអ្វីម៉្យាងធ្លាក់ពីជាន់លើមក។ធីណាសម្លឹងមើលឃើញថាមាននរណាម្នាក់ធ្វើឱ្យវាធ្លាក់ចេញពីបង្អួចមក។
"ក្រណាត់អ្វីហ្នឹង?"
ខ្វាក!
លេចមុខវិភូអើយក្បាលចេញមកតាមបង្អួចកាលបើនាយសម្លឹងមើលចុះទៅក្រោមរួចងាកមកឃើញធីណាដែលកំពុងឈរសម្លឹងខ្លួនដូច្នេះក៏ប្រញាប់ស្រែក៖
"លោកគ្រូ! ជួយរើសខោខ្លីឱ្យខ្ញុំផង"
អ្ហាយ៎...ធីណាធ្វើមុខស្លើរងាកមើលទៅក្រណាត់នោះឱ្យច្បាស់ទើបដឹងថាជាខោខ្លីបុរសពណ៌ស។ធីណាឆ្លើយទាំងស្ទាក់ស្ទើរ៖
"ឱ្យខ្ញុំរើស?"
"បាទ! រើសហើយជួយយកចូលមកក្នុងផ្ទះឱ្យខ្ញុំផងឱ្យលឿនឡើងខ្ញុំចុះទៅយក"និយាយប៉ុណ្ណឹងវិភូក៏លិបក្បាលទៅវិញបាត់ទុកឱ្យធីណាធ្វើភ្នែកម៉ង់ៗម្នាក់ឯង។
"នាយនេះកំពុងធ្វើស្អីបានជាជ្រុះខោខ្លីមកក្រោមអ៊ីចឹង? អ្ហឹមអាធីណាមិនគួរមកកាន់របស់គេអីបែបនេះសោះ"ធីណារអ៊ូទាំងឈោងដៃរើសខោខ្លីនោះកាន់ដើរចូលទៅក្នុងផ្ទះទាំងមានអារម្មណ៍អៀនៗដៃម៉េចក៏មិនដឹង។
ត្រជាក់! ខុសផ្លែកពីខាងក្រៅដាច់ទិដ្ឋភាពខាងក្នុងផ្ទះរបស់វិភូ មានការរៀបចំល្អត្រឹមត្រូវទោះជាមិនឃើញមាននរណានៅក៏ដោយ គ្រប់ជ្រុងទាំងអស់នៃផ្ទះនេះគឺសុទ្ធតែថូផ្កា និងកូនប្រទាលស្អាតជាច្រើនដាក់តម្រាបយ៉ាងមានសណ្តាប់ធ្នាប់។
"គេស្រឡាញ់ផ្កាដល់ថ្នាក់ហ្នឹងហ៎?"ធីណានិយាយម្នាក់ឯងភ្នែកគេរេរាសម្លឹងមើលឆ្វេងស្តាំដើម្បីរកមើលម្ចាស់ផ្ទះ ធីណាមិនហ៊ានស្រែកហៅព្រោះគិតថាខ្លាចមានអ្នកផ្សេងនៅក្រែងរំខានគេ។
ដើរមកដល់កៀនជញ្ជាំងជិតកាំជណ្តើរឡើងជាន់លើ ធីណាឃើញរូបថតជាច្រើនព្យួរតាមជញ្ជាំងបង្ហាញឱ្យឃើញថា រូបទាំងនោះសុទ្ធតែជារូបភាពសិស្សសាលា នុ៎ះ!ក្នុងរូបនោះក៏មានវិភូផងដែររូបទាំងនេះប្រហែលជាមិត្តភក្តិរបស់គេកាលពីនៅរៀនហើយមើលទៅ។
"អ្ហឹម..."ធីណាដកដង្ហើមវែងកាលបើអារម្មណ៍ផ្លូវចិត្តគេចាប់ផ្តើមសើរើឡើងវិញ គេឆ្ងល់ខ្លួនឯងថាម៉េចបានជាឃើញរូបភាពទាំងនេះហើយនាំឱ្យអារម្មណ៍គេកាន់តែនឹកយុកាលើសដើមអ៊ីចឹង តើជាតិនេះយើងអាចខួបគ្នាម្តងទៀតទេ? តើឱ្យគេរង់ចាំដល់ពេលណា?ពេលវេលារំកិលទៅមុខតែការព្យាយាមរបស់គេមិនបណ្តោយទៅតាមបេលវេលាឡើយដាច់ខាតធីណាត្រួវតែរកយុកាឱ្យឃើញ។
តក់!
ទឹកភ្នែកមួយដំណក់ស្រក់ហូរចុះមក មួយសន្ទុះក៏ស្រាប់តែហូរមកខ្លាំងៗតែម្តងព្រោះម្ចាស់សមីខ្លួនកំពុងតែប៉ះទង្វិចផ្លូវចិត្តកាន់តែខ្លាំងជាងមុន"
ធីណាទាញក្រណាត់មកជូតទឹកភ្នែកចេញ ស្របពេលនាយជាម្ចាស់ផ្ទះដើរចុះមកដល់។វិភូមិនទាន់ផ្លាស់សម្លៀកបំពាក់នៅឡើយទេ គេស្លៀកតែកន្សែងពោះគោពណ៌សមួយចំណែកឯល្វែងលើមិនមានអ្វីបិទបាំងបញ្ចេញរាងស៊ិចស៊ីដាក់ធីណាយ៉ាងសង្ហា សាច់ដុំនាយកង់ៗដូចអ្នកហាត់ប្រដាល់ឯដើមទ្រូងវិញឡើងណែនគួរឱ្យក្នាញ់ ត្បិតថាពេលនេះមានគ្នាតែពីរនាក់ប្រុសនិងប្រុស តែបើសិនជាមាននារីណាមកស្ថិតក្នុងទិដ្ឋភាពមួយនេះច្បាស់ជាស្លឈាមស្លាប់មិនខាន។
"លោកគ្រូ! ខ្ញុំ...សុំខោ..." វិភូនិយាយទាំងសម្លឹងមើលមុខធីណាបែបអន់ចង់។
ធីណាហាក់ឆ្ងល់ក៏និយាយ៖
"ខោខ្លីនាយ...ហី!នៅឯណាអ៊ីចេះ?"
"យំរឿងអី? ហេតុអីលោកគ្រូយកខោខ្លីខ្ញុំទៅជូតទឹកភ្នែកអ៊ីចឹង? ខ្ញុំ...សុំមកវិញមក"វិភូនិយាយទាំងរដិបរដុបព្រោះតែធីណាកំពុងតែកាន់ខោខ្លីរបស់ខ្លួនយកទៅជូតទឹកភ្នែកធ្វើមើលតែជាក្រណាត់ជូតមាត់អ៊ីចឹង។
"អ៎ៃ!...យក...យកទៅៗ"ធីណាភ្ញាក់ព្រើតព្រោះអម្បាញ់មិញភ្លេចខ្លួនច្រឡំស្មានថាជាក្រណាត់ជូតមុខ។
វិភូញញិមចេញធ្មេញស្មាញរកនិយាយអ្វីមិនត្រូវ ឯធីណាក៏រាងខ្មាសបន្តិចដែរមិនគួរណាមកច្រឡំអ៊ីចឹងសោះខ្មាសណាស់លោកអើយ។
"អស់កិច្ចការហើយខ្ញុំចេញទៅវិញហើយណា៎"ធីណានិយាយរួចបម្រុងនឹងដើរចេញតែត្រូវវិភូឃាត់។
"ឈប់សិន! កុំទាន់អាលទៅ ខ្ញុំមានរឿងចង់និយាយបន្តិច"វិភូនិយាយត្រឹមហ្នឹងនាយសង្ហារប្រញាប់ទាញខោខ្លីយកទៅស្លៀកនៅពីមុខធីណាតែម្តង។
"..."ធីណាជ្រួញចិញ្ចើម មិនចង់ឃើញទេ!គេងាកមុខចេញទុកឱ្យកំលោះខាងនោះស្លៀករួចរាល់សឹមនិយាយគ្នាបន្ត។
"ខ្មាសខ្ញុំមែនទេលោកគ្រូ?"វិភូសើចកាលបើនាយឃើញពីអាការៈរបស់លោកគ្រូសង្ហាងាកមុខចេញមិនហ៊ានមើលខ្លួនស្លៀកខោខ្លីដូច្នេះ។
"គ្មានទេ...តែមិនចង់ឃើញរូបភាពអាស់អាភាសនៅចំពោះមុខ"ធីណានិយាយតែគេមិនងាកមុខមកវិញដដែល។
"ងាកមិខមកហើយៗ"
ធីណាធូរទ្រូងរួចងាកមុខមកវិញរកនិយាយហើយស្រាប់តែវិភូលេងមួយក្បាច់។
"នេះន៎ែ!..."វិភូត្រៀមពេលធីណាងាកមក នាយដោះកន្សែងចេញបង្ហាញខោខ្លីដែលស្លៀកជាប់ខ្លួនបង្ហាញផ្ទៃខាងក្រោមដែលរឹបជាប់នឹងសាច់ខោឱ្យធីណាមើល"
"អ៎ៃ! នាយរោគចិត្ត! ខ្ញុំជាគ្រូណាខ្ញុំមានសិទ្ធជេរនាយឯងបាន...ហ៊ឺ!ឆាប់បិទបាំងរបស់នាយវិញភ្លាម..."ធីណាស្រែកជេរក្តែងៗស្របពេលដៃទាំងគូរកំពុងខ្ទប់ភ្នែកម្តងម្កាលគេក៏បើកម្រាមដៃលបមើលថាតាប៉ិភូនោះស្លៀកកន្សែងវិញហើយឬនៅ។
វិភូសើចឡើងមុខក្រហម នាយឃើញថាធីណាអៀនក៏ស្លៀកកន្សែងវិញ។ ភូនិយាយ៖
"ធ្វើលេងទេលោកគ្រូ មិននឹកស្មានថាលោកគ្រូប៉ិនអៀនអ៊ីចឹងសោះ"
"ធម្មតាទេនាយសាកទៅធ្វើបែបនេះដាក់គេផ្សេងលមើល៍ៗសួរថាគេអៀនដូចខ្ញុំដែរអត់?"ធីណានិយាយទាំងក្នាញ់ មនុស្សស្អីចិត្តល្អខុសរឿង។
"តែថាលោកគ្រូឃើញខ្លួនប្រាណខ្ញុំកាលពីយប់មិញម្តងហើយដល់ឥឡូវនៅតែអៀនទៀតមែនទេ?"វិភូសួរឌឺ។
"ខ្ញុំគ្មានចេតនាមើលនាយទេ ខ្ញុំស្មានតែចោរចូលផ្ទះទេតើយប់មិញសំណាងហើយខ្ញុំមិនទាញដំបងដាក់"ធីណាតបវិញកុំឱ្យចាញ់សម្តី។
"ចោរឯណាស្អាតអ៊ីចឹងនោះ...តែលោកគ្រូលួចមើលខ្ញុំងូតទឹកធ្វើអី?"វិភូនៅតែសួរដដែល។
"កុំប្រាប់ណាការដែលនាយនិយាយថា មានរឿងចង់និយាយនោះគឺជារឿងដែលខ្ញុំលួចមើលនាយងូតទឹក? កុំគិតច្រើនប្រាប់ហើយថាគ្មានចេតនា"
វិភូជ្រួញចិញ្ចើម ព្រោះនាយមិនបានចង់និយាយរឿងនេះទេ។វិភូប្រញាប់និយាយកាត់៖
"គឺខ្ញុំចង់អរគុណលោកគ្រូ!"
"អរគុណ?"
"ដែល..."
"ដែលយ៉ាងម៉េច?"ធីណាឆ្ងល់។
"ដែលរើស...អ្ហឹម...ដែលលោកគ្រូជួយលួងលោមប្អូនខ្ញុំឱ្យឈប់ខឹងនឹងខ្ញុំហ្នឹងណា"
"អ៎!"ធីណាងក់ "តែប៉ុណ្ណឹងទេមែនទេ?អ៊ីចឹងខ្ញុំទៅវិញហើយណា៎ហេវបាយ"និយាយចប់ធីណាក៏បែរខ្លួនដើរចេញ។
"លោកគ្រូកុំទាន់ទៅ...អូយ!"វិភូស្ទុះឃាត់ធីណាកុំឱ្យទាន់ទឿលឿនពេកចាំនៅបាយជុំគ្នាតែម្តងទៅ តែថាខណៈពេលស្ទុះទៅចាប់ដៃធីណាជើងរបស់នាយក៏បុកជាមួយជើងតុរលាត់ស្បែកហូរឈាមរឹមៗមួយរំពេច។
"ហ៊ើយ! នរណាឱ្យនាយមកស្ទុះចាប់ខ្ញុំ មើលនៅឱ្យស្ងៀមកុំយកដៃប៉ះប្រយ័ត្នឆ្លងមេរោគ ចាំខ្ញុំលាងរបួសឱ្យ"ធីណានិយាយទាំងប្រញាប់គ្រាហ៍វិភូទៅអង្គុយលើសាឡុងកណ្តាលផ្ទះ។
ប្រអប់លាងរបួសនៅលើតុក្បែរនោះស្រាប់ ធីណាប្រញាប់បើករកមើលសំឡីនិងទឹកអាល់កុលដើម្បីលាងរបួសនឹងឃាត់ឈាមកុំឱ្យហូរ។
"អូយ! ថ្នមៗ...អាយ៎ឈឺ..."វិភូស្រែកខណៈពេលរបួសត្រូវនឹងទឹកអាលើកុល។
"កុំស្រែកមើល៍"
"..."
"អូយ!ធីណាថ្នមៗ ដៃធ្ងន់ម៉្លេះ?"
"បងយុកាកុំស្រែកឮពេកតែម៉ែខ្ញុំឮងាប់មិនខាន"ធីណាយកដៃខ្ទប់មាត់យុកាកាលបើនាយស្រែកអូយៗពេលកំពុងលាងរបួស។
យុកាទ្រាំមិនស្រែកទុកឱ្យក្មេងល្អលាងរបួសឱ្យទាំងយកចិត្តទុកដាក់ មុនដួលម៉ូតូរាងវិលៗដោយសារយែត្រូវសារជាតិស្រវឹងតែពេលនេះស្វាងចេស អាចទទួលអារម្មណ៍ឈឺចាប់ជាងមុន។
យុកាប្លែកក្នុងចិត្តព្រោះពេលដួលម៉ូតូធីណាក៏ដូចជាត្រូវខ្លាំងដែរម៉េចគេមិនស្រែកឈឺអ៊ីចឹង។
យុកាសម្លឹងមើលទៅអាវធីណាក៏ស្រាប់តែឃើញឈាមក្រហមៗដាមជាប់ត្រង់ទ្រូង ទើបគេលាន់មាត់៖
"នោះទ្រូងអូនឯងត្រូវរបួសដែរហើយ"
"ឯណា?"ធីណាប្រញាប់រកមើល។
"ដោះអាវមកបងលាងរបួសឱ្យវិញ"យុកានិយាយទាំងស្ទុះទៅសើយអាវរបស់ធីណាឡើងបង្ហាញឱ្យឃើញនូវរបួសសើស្បែកលើដើមទ្រូងឆ្វេងៗ។
"អូយបង...ឈឺ..."ធីណាស្រែកព្រោះផ្សាត្រង់របួសពេលយុកាយកទឹកអាល់កុលមកជូតពីលើ។
"ទ្រាំបន្តិចទៅអូន"យុកានិយាយ គេថ្នមដៃជាងមុនព្រោះខ្លាចក្មេងរបស់គេឈឺ លាងមួយសន្ទុះទើបគេយកបង់មកបិទ។
ឌឹប! ឌឹប! ឌឹប!
ចំហាយក្តៅៗភាយចេញពីទ្រូងធីណា កំលោះទំទង់ដែលរវល់ត្រង់ដើមទ្រូងខាងឆ្វេងស្រាប់តែមានអារម្មណ៍ថាចម្លែកនឹងអាចស្តាប់ឮនៅចង្វាក់បេះដូងរបស់ធីណា។
"ធីណាប្អូនភ័យមែនទេ?"យុកានិយាយទាំងសម្លឹងមើលមុខធីណាស្របពេលដៃម្ខាងរបស់គេស្ទាបពីលើដើមទ្រូងរបស់ក្មេងជំទង់។
"អត់ទេ! តែពេលបងមកជិតៗខ្ញុំ ខ្ញុំមានអារម្មណ៍ថាមិនស្រួល"
ធីណានិយាយប៉ុណ្ណឹង យុកាកំលោះមាំជាងក៏ឱនមុខមកជិតធីណាទាំងពោលពាក្យស្រាលៗ៖
"បងចាប់អារម្មណ៍ធីណាយូរមកហើយ"
ធីណាសម្លឹងមុខនាយ ក្រសែភ្នែកមានមន្តស្នេហ៍ចោលទាំងគូរសម្លឹងមកខ្លួនហាក់បញ្ជាក់ពីអារម្មណ៍ពិតប្រាកដ។ស្នាមថើបដំបូងរបស់ធីណាបានផ្តល់ឱ្យយុកានៅក្នុងពេលនេះ។ យុកាឱនថើបញួកញីលើថ្នាល់កំលោះស្របពេលពន្លឺមួយបានលេចចេញមកចំពោះមុខ។
ខ្វាក!
"អាធីណាឯងធ្វើស្អី?"មីងម៉ៃបើកទ្វារចេញមកឃើញកូនខ្លួនកំពុងអង្គុយថើមគ្នាជាមួយនរណាក៏មិនដឹងនៅមុខផ្ទះដូច្នេះក៏ស្រែកសួរទាំងភ្ញាក់ផ្អើល។
"ម៉ែ!..."