ផ្តើមរឿង៚

512 56 1
                                    

//វីវៗ//
សំឡេងសារ៉ែនឡានពេទ្យសង្គ្រោះបន្ទាន់បានលាន់លឺពេញដងវិថីនៃទីក្រុងបាំងកក(ក្រុងថេបមហានគរ)ប្រទេសថៃដោយក្នុងឡានយេីងអាចមេីលឃេីញកម្លោះតូចពាក់វែនតាស្លៀកសម្លៀកបំពាក់ក្នុងឯកសណ្ឋានសខៀវទំនងជាសិស្សសាលាកំពុងទ្រហោយំដោយក្ដីសង្វែកយ៉ាងខ្លាំងខណះដៃក៏ក្រសោបកាយបុរសចំណាស់ម្នាក់ដែលសន្លប់ស្ដូកស្ដឹងក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍....
នាយតូចមាឌល្អិតកម្ពស់មិនលេីស1.70cmមុខមាត់ស្អាតបាតសាច់សមដ្ឋច្រមុះមានក្តោងកោងខ្ពស់កែវភ្នែកស្មោះត្រង់ម្នាក់នេះជាកូនប្រុសរបស់ជនរងគ្រោះនាយតូចត្រូវបានគេស្គាល់ឈ្មោះថា បៀវ ជាសិស្សទេីបតែបញ្ចប់ការសិក្សា...
"លោកប៉ាៗ...ហុឹក..លោកប៉ាក្រោកឡេីងមកវិញមកលោកប៉ា....លោកប៉ាមិនអាចកេីតអ្វីបានទេ.លោកប៉ាត្រូវទៅទទួលបរិញ្ញាប័ត្រជាមួយកូនសិនលោកប៉ាៗ.លោកប៉ាត្រូវនៅជាម្លប់សម្រាប់កូនលោកប៉ាត្រូវឈរមេីលភាពជោគជ័យរបស់កូនសិន..លោកប៉ាៗ..លោកគ្រូពេទ្យជួយប៉ាខ្ញុំផង..លោកគ្រូពេទ្យ" បៀវ
"ឆាប់យកគ្រែមកដឹកអ្នកជំងឺទៅបន្ទប់សង្គ្រោះបន្ទាន់...សាច់ញាតិសូមរង់ចាំនៅខាងក្រៅសិន..."
"ប៉ាៗ..ហុឹកៗ..លោកគ្រូពេទ្យជួយប៉ាខ្ញុំឲបានណា....លោកគ្រូពេទ្យ...ហុឹកៗ~" បៀវ
រាងតូចលេីកដៃសំពះអង្វរសុំឲពេទ្យជួយសង្គ្រោះឱពុកខ្លួនឲបានជោគជ័យ
"ខ្ញុំនឹងខិតខំព្យាយាមឲអស់ពីសមត្ថភាព...!"
បន្ទាប់ពីបញ្ចូនអ្នកជំងឺដល់ដៃគ្រូពេទ្យរាងតូចក៏ត្រូវអង្គុយមុខបន្ទប់រង់ចាំស្ដាប់ដំណឹងយ៉ាងអន្ទះសារ......
"លោកប៉ាមិនអីទេៗលោកប៉ាខ្ញុំមិនកេីតអីទេ..ខ្ញុំជឿជាក់ហុឹក"
រាងតូចល្អិតមានតែខ្លួនមួយឈរអោបប្រអប់ដៃងេីបដេីរចុះឡេីងខាំមាត់ទប់ទឹកភ្នែកដោយក្ដីព្រួយបារម្ភ......

//ប្រាវ!//
"ចេញឲអស់ទៅ....មានតែប៉ុណ្ណឹងទេមែនទេ.....?" បៃបឺន
អំបែងកែវថ្លាបានធ្លាក់បែកលាន់លឺសូរតែប្រាវដោយស្នាដៃម្ចាស់សំឡេង...
"ហេតុអីក្លឹបនេះវាអន់ថ្នាក់នេះគួរតែបិទចោលតែម្ដងទៅល្អទេ...?"
សំឡេងគ្រលរនៅដេីមកនិយាយបង្អូសច្បាស់ៗដូចកំពុងចង់សុីសាច់អ្នកគ្រប់គ្រងនៅទីនោះទាំងមូល
"អឺគឺ....លោកម្ចាស់គឺថាថ្ងៃនេះស្រីៗក្នុងក្លឹបសុទ្ធតែជាប់ភ្ញៀវទេីបសល់តែប៉ុន្មាននាក់នេះទេទាន.....
//ផាច់..!//
"អាចង្រៃពិតជាអត់បានការមែន...!"
រាងខ្ពស់ស្រឡះលេីកជេីងមាំធាក់ទៅលេីបុរសម្ចាស់ក្លឹបមួយទំហឹងតាមអារម្មណ៍ក្រោធគ្រាធដែលកំពុងមាន...
"សុំទោសលោកម្ចាស់"
បុរសរូបនេះវិញបានត្រឹមតែអោនក្បាលញ័រខ្លួនសុំការអភ័យពីគេតែប៉ុណ្ណោះព្រោះអ្នកណាៗក៏ដឹងច្បាស់ថាបៃបឺនម្នាក់នេះជាមហាសេដ្ឋីលំដាប់ប្រទេសមានឈ្មោះបោះសំឡេងសឹងតែគ្រប់ទិសទីមានអំណាចគ្របសាចសឹងតែមួយផ្ទៃប្រទេសទៅណាមកណាកូនចៅតម្រៀបជួរស្ទេីរតែរកកន្លែងឈរគ្មាន...តែចំណុចអាក្រក់បំផុតដែលមនុស្សមួយចំនួនមេីលរំលងនោះគឺភាពសាហាវព្រៃផ្សៃចិត្តមានះចង់ឲខ្លួនឈ្នះគ្រប់រឿងមិនថាត្រូវចំណាយដេីមទន់អស់ប៉ុន្មាននោះទេឲតែគេបាននូវរបស់ដែលគេចង់បានគឺគ្មានពាក្យថាស្ដាយឡេីយ...
បែបនេះហេីយទេីបគេមិនទាន់ស្គាល់ថាអ្វីជាការស្កប់ស្កល់របស់មនុស្ស?ហេីយបេីតាមមេីលទៅគេក៏ប្រហែលជាគ្មានស្នេហាច្បាស់លាស់មួយដែរពេលនេះ..
..........

សំណងបេះដូង<3Where stories live. Discover now