“..........”បៃបឺន
រាងក្រាស់បានត្រឹមតែចងចិញ្ចេីមឆ្ងល់ប៉ុណ្ណោះព្រោះមិនដឹងថាម៉ាយមែនឬក៏អត់..?
“សួស្ដីគឺខ្ញុំចង់ជួបជាមួយលោកបៃបឺនតេីគាត់នៅទីនេះដែរទេ....?”
វត្តមានរបស់បៀវធ្វេីឲ្យជីហ្វស្រឡាំងកាំងផ្ទុយពីបៃបឺនដែលចាប់ផ្ដេីមឡេីងឈាមពាសពេញសរសៃក្បាលមិនដឹងមូលហេតុ.....
“អាបឺនឯងមានភ្ញៀវមែនទេ?មិចក៏មិនប្រាប់យេីងផងមុននឹងមក”
ជីហ្វអោនខ្សឹបសួរបៃបឺនព្រោះតែចម្លែកចិត្ត…
“មែនហេីយយេីងមានភ្ញៀវហេីយពិសេសទៀតផងយេីងរង់ចាំឯងយូរណាស់មកហេីយ....បៀវ!”
បៃបឺនឈរត្រង់ខ្លួនតបតិចៗរបៀបមនុស្សនិយាយដឹងលឺតែពីរនាក់
“ស្អីឯងយេីងមិនយល់ទេ”
ជីហ្វជ្រួញចិញ្ចេីមមិនយល់នឹងសម្ដីប្លែកៗរបស់បៃបឺន
“ការងាររបស់ឯងចាំនិយាយថ្ងៃក្រោយទៅចុះថ្ងៃនេះយេីងមានរឿងសំខាន់ជាងនោះរាប់ពាន់ដងឯណោះ”
បៃបឺនញញឹមលាក់គំនួចដូចជាកំពុងតែគិតចង់ធ្វេីអ្វីមួយ
“លោកម្ចាស់គឺខ្ញុំចង់ឲលោកម្ចាស់…..”
“មកតាមយេីងមក..”
រកតែបៀវនិយាយចប់មិនទាន់បៃបឺនក៏ដេីរមកទាញដៃគេចេញមកខាងក្រៅ..ទុកឲ្យជីហ្វឈរឡេឡឺម្នាក់ឯងនៅក្នុងបន្ទប់នោះ
“អាចង្រៃ!មេីលវាចុះចង់មកក៏មកចង់ទៅក៏ទៅព្រុយ”ជីហ្វ
នាយផ្ដាសាដោយការហួសចិត្ត..
“ទៅណាដែរទៅ..?” បៀវ
“...........”
“លោក...លោកគិតនាំខ្ញុំទៅណាហ្នឹង....?”
រាងតូចដេីរសឹងតែមិនទាន់ព្រោះតែបៃបឺនដេីរដូចហោះចឹង មាត់ក៏មិនព្រមឆ្លេីយនឹងសំណួរដែលខំសួរចង់ស្ងួត.កថែមទាំងចាប់អូសដៃគេចូលឡានបេីកចេញទៅណាក៏មិនដឹង.....
“បិទមាត់!”
រាងក្រាស់គំហកលាន់លឺចង់ផ្ទុះឡានដោយសារទ្រាំនឹងភាពសាុំញុាំរបស់បៀវមិនបាន…
“ ប..បាទ.!”
នាយតូចញ័រខ្លួនដូចមាន់ធ្លាក់ចូលឆ្នាំងស៊ុបចឹង..ស្ទេីរតែមិនចង់ហ៊ានរកដង្ហេីម..
មួយសន្ទុះក្រោយមកឡានក៏មកឈប់នៅមុខភូមិគ្រឹះវិញ
“លោកម្ចាស់គឺខ្ញុំចង់ឲលោកជួយ....ខ្ញុំ..”
មកដល់ភ្លាមរាងតូចក៏បេីកមាត់ភ្លេតព្រោះតែបំណងធំរបស់គេមកទីនេះគឺសុំជំនួយពីបៃបឺន..
“............”បៃបឺន
បៃបឺនចាត់ទុកសំដីបៀវដូចជាខ្យល់ហោះកាត់ពពកយ៉ាងចឹងមិនខ្ចីខ្វល់ធ្វេីមិនដឹងមិនលឺដូចមនុស្ស.គថ្លង់ហេីយក៏ចាប់ទាញគេចូលមកខាងក្នុងភូមិគ្រឹះ....
“ លោកខ្ញុំសួរលោកណា ឆ្លេីយបន្តិចបានទេ...លោក?”
“លោកប្រុសមកហេីយមែនទេ...អរនេះគឺ..ប្អូនប្រុសកាលពីព្រឹកមិញតេីហេតុអីមកជាមួយគ្នាបាន…?”
អូហ្ការត់មកទទួលចៅហ្វាយដូចសព្វដងតែក៏ភ្ញាក់ព្រឺតពេលឃេីញវត្តមានរាងតូចមកជាមួយដែរ
“ជម្រាបសួរម្ដងទៀតបងស្រីគឺ….” បៀវ
“ឯងគ្មានសិទ្ធិបញ្ចេញមតិឬនិយាយស្ដីជាមួយមនុស្សនៅទីនេះទេឆាប់មកតាមយេីងមក…”
បៃបឺនមិនបាននៅបកស្រាយអ្វីច្រេីនទេក្រៅពីអូសដៃបៀវឡេីងទៅបន្ទប់...
“លោកម្ចាស់...យឺតៗខ្ញុំតាមមិនទាន់ទេ..!”
រាងតូចវិះតែនឹងត្រូវធ្លាក់បាក់.កស្លាប់ទៅហេីយពេលគេចាប់អូសឡេីងកាំជណ្ដេីរដូចសត្វធាតុបែបនេះ..
“ អ្នកណានឹងអូនឡេីងទៅជាមួយចៅហ្វាយយេីង?”
ចាងដេីរចូលមកក៏សួរប្រពន្ធព្រោះមិនដែលឃេីញមុខបៀវពីមុនមក
“អូនក៏មិនដឹងដែរតែកាលពីព្រឹកមិញនេះគេបានមករកចៅហ្វាយដល់ទីនេះម្ដងហេីយ..បន្ទាប់មកក៏ឃេីញចៅហ្វាយនាំមកវិញនេះឯង..”
“ហឹុម….ប្លែកម្លេះបេីជាមនុស្សស្រីមិនចម្លែកទេតែនេះជាប្រុសឬចៅហ្វាយ ចង់ប្ដូររសជាតិ…?”
“បង!!!បានហេីយ...កុំចេះដឹងរឿងផ្ទាល់ខ្លួនចៅហ្វាយច្រេីនពេក..អូនទៅជួយការងារក្នុងផ្ទះបាយសិន...ខ្លាចក្រែងម៉ែធំមកឃេីញបានត្រូវមាត់ទៀតឥឡូវហេីយ”
“សឺត..!ថេីបមួយសិនមក...សឺតៗ”
នាយចាប់ថ្ពាល់អូហ្កាមកថេីបធ្ងន់ៗតាមទម្លាប់
“ បងឯងនេះ មិនចេះខ្មាស់គេមែន..ទៅហេីយ”
នាងអៀនស្ទេីរតែពុះដីរត់ទៅហេីយ.....
“មេីលណ៎ក ធ្វេីដូចក្រមុំចឹង!”
ចាងសម្លឹងប្រពន្ធដែលដេីរចេញទៅ ទាំងក្រឺតខ្នាញ់…
//Skip//
“លោកម្ចាស់ខ្ញុំពិតជាត្រូវការសុំជំនួយពីលោកម្ចាស់មែនគឺខ្ញុំបានលឺគេថាលោកម្ចាស់ឧស្សាហ៍ធ្វេីសប្បុរសធម៌ណាស់ថែមទាំងចិត្តល្អទៀត...ពេលនេះប៉ារបស់ខ្ញុំកំពុងសម្រាកព្យាបាលនៅក្នុងមន្ទឺពេទ្យខ្ញុំចង់មកខ្ចីប្រាក់លោកមួយចំនួនសិន.ហេីយខ្ញុំនឹង......”
“ស្ងាត់មាត់ទៅ!”
បៀវត្រូវឈប់ស្ងៀមព្រោះតែសំឡេងស្រែកកាត់របស់បៃបឺន
“ហុឹស..ធ្លាក់ខ្លួនរហាមហេីយមែនទេ...ឬមួយដល់ថ្នាក់សុីបាយតាមចិញ្ចេីមថ្នល់ហេីយទេីបដេីរសុំលុយប្រុសបែបនេះគំនិតងាយណាស់សណ្ដានថោកទាប ទាំងគ្រួសារ..” បៃបឺន
“នែ៎លោក....និយាយឲស្រួលបួលបន្តិចផងទៅ...បេីមិនជួយកុំមកតិះដៀលដល់គ្រួសារខ្ញុំ”
បៀវអត់មិនបាននឹងសម្ដីត្មិះដៀលពេញៗមាត់របស់បៃបឺនទេីបស្រែកឲគេផាំងៗវិញដូចគ្នា..
“ឯងចង់ងាប់មែនទេ..?”
“ហុឹកៗ...លោក..ហុឹកដាក់...ខ្ញុំចុះទៅហុឹកខ្ញុំដកដង្ហេីមមិនរួចទេ…”
ជេីងទាំងគូរបស់រាងតូចត្រូវហេីបផុតពីដីដោយសារកម្លាំងដៃរបស់រាងក្រាស់ដែលកំពុងចាប់ច្របាច់កគេសឹងតែរកដង្ហេីមមិនចេញ…
“កុំភ័យអីយេីងមិនឲឯងងាប់ស្រួលៗទេ..ឯងនៅសងកម្មជំនួសឪឯងច្រេីនទៀត!”
ស្ដីចប់បៃបឺនក៏ប្រលែងបៀវមួយទំហឹងធ្វេីឲអ្នកដែរបិះនឹងដាច់ខ្យល់ស្លាប់បានរកដង្ហេីមស្រួលមកវិញ...
“ខ្ញុំមិនយល់ទេ...គ្រួសារខ្ញុំបានទៅធ្វេីអីលោកបានជាលោកចង់មកឲខ្ញុំជាអ្នកសងទៅវិញ?”
ក្រោយពីមានសេរីភាពពីក្នុងដៃគេហេីយរាងតូចនៅតែមិនអស់ចិត្តព្រោះបេីតាមគេដឹងគឺគេទេីបតែស្គាល់បៃបឺនមុននេះឯងហេីយពេលមកលឺសម្ដីគ្រោកគ្រាធរបស់រាងក្រាស់ហេីយនិយាយត្រង់ៗគឺអត់នឹងឆ្ងល់មិនបាន...
“បានធ្វេីស្អីចឹងហេ៎…?ឪឯងជាឃាតករសម្លាប់ប្រពន្ធយេីងស្ដាប់លឺហេីយឬនៅ?”
រាងក្រាស់ស្រែកសម្លុតបៀវទៅតាមអារម្មណ៍កំពុងឆេះឆាបថែមទាំងច្របាច់កដៃបៀវខ្លាំងៗបណ្ដាលឲមានជាស្នាមជាំក្រហមលេីស្បែកដ៏សខ្ចីរបស់គេ...
“ឈឺណាស់...លែងខ្ញុំទៅ..ហុឹកៗខ្ញុុំមិនដឹងអីទេប៉ាខ្ញុំមិនមែនឃាតករសម្លាប់អ្នកណាទាំងអស់...ហុឹុកៗ”