“ អរគុណហេីយលោក...ដែលជួយជូនខ្ញុំមក…”
រាងតូចចុះពីឡានហេីយក៏បន្ទាបខ្លួនអោនគំនាបជាការអរគុណដល់អ្នកកម្លោះជេក៍
“មិនអីទេ....ជាភារកិច្ចរបស់ខ្ញុំដែលត្រូវតែជូនឯងមក...អ៎ហេីយនេះអាហារបន្តិចបន្តួចទុកញុាំទៅហេីយក៏ហាមឯងមិនឲអត់អាហារទៀតទេ ទោះ ឃ្លានមិនឃ្លានក៏ត្រូវតែញុាំលឺទេ…?”
ជេក៍ចូលទៅយកថង់ម្ហូបមកឲបៀវព្រមទាំងដាក់បម្រាមជាកំហិត
“បាទអរគុណហេីយតែខ្ញុំមិនអាចទទួលបានទេ…!”
បៀវយកដៃរុញរបស់ដែលជេក៍ហុចមកឲ្យដោយការខ្លាចចិត្ត
“បេីឯងមិនទទួលខ្ញុំច្បាស់ជាខូចចិត្តស្លាប់ហេីយ..”
នាយលេងទឹកមុខកំសត់ភ្លាមៗដេីម្បីឲរាងតូចទន់ចិត្តទទួលយករបស់ទាំងអស់នោះព្រោះនាយមិនចង់ឲក្មេងតូចមាឌល្អិតម្នាក់នេះអត់អាហារនោះទេរិតតែមិនចង់ឃេីញគេស្គមស្គាំងបែបនេះដូចគ្នា....
“អឹម!!!ចឹងខ្ញុំអរគុណលោកច្រេីនហេីយ....លេីកក្រោយបេីមានឱកាសជួបគ្នាម្ដងទៀតខ្ញុំនឹងសងគុណលោកវិញ”
បៀវទទួលយកដោយការដឹងគុណនឹងចងចាំគេទុក
“ច្បាស់ជាបានជួបគ្នាម្ដងទៀត..ហេីយឯងឈ្មោះអីដែរ…?”
រាងក្រាស់សួរទៅកាន់បៀវដោយការចង់ដឹង...
“បៀវ!..អញ្ចឹងខ្ញុំសុំលាសិនហេីយត្រូវប្រញាប់ចូលទៅខាងក្នុងអរគុណម្ដងទៀត..បេីកបរដោយសុវិត្ថភាពណាបាទ…”
រាងតូចក្រោយពីបានប្រាប់ជេក័ឲ្យស្គាល់ឈ្មោះហេីយក៏ប្រញាប់និយាយលាគ្នាព្រោះត្រូវចូលទៅមេីលឪពុក
“បៀវ.!.បៀវ! ខ្ញុំនឹងចងចាំឈ្មោះឯងបៀវ....”
រាងខ្ពស់ហៅឈ្មោះអ្នកដែររត់ទាំងជេីងប័ុងពៀចៗចូលក្នុងមន្ទីពេទ្យម្ដងហេីយម្ដងទៀតមេីលទៅគេប្រហែលជាចាប់អារម្មណ៍ទៅលេីនាយតូចហេីយ*ខាងក្នុងមន្ទីពេទ្យ*
រាងតូចដេីរសំដៅទៅបន្ទប់ដែលលោកគ្រូពេទ្យដាក់ឲប៉ាសម្រាករួចក៏បេីកទ្វារតិចៗចូលទៅអង្គុយក្បែរគ្រែអ្នកជំងឺ...
“លោកប៉ា..ហុឹកៗ..កូនបានជួបគេហេីយ..កូនមិនយល់ទេប៉ាហេតុអី...គេមិនព្រមអភ័យទោសដល់ប៉ាទាំងដែលការពិតលោកប៉ាក៏មានហេតុផលគ្រប់គ្រាន់”
បៀវលេីកក្រសោបបាតដៃអ្នកដែលគេងបិទភ្នែកមិនបានដឹងលឺរឿងអ្វីនោះយកមកអោបជាប់ក្នុងទ្រូងទឹកភ្នែកក៏ស្រក់ហូរជាបន្តបន្ទាប់
“កូនមិនចង់ជួបគេទេប៉ា..គេពិតជាមនុស្សដែលអាក្រក់ឃោឃៅជាទីបំផុត..តែហេតុអីផែនដីនេះចង្អៀតម្លេះហុឹកៗ”
រាងតូចយំយែកតែម្នាក់ឯងក្នុងផ្ទៃបន្ទប់ដ៏សែនអាប់អួរ
//Skip//
ម៉ោងប្រហែល6ល្ងាចភ្ញៀវលំដាប់ៗជាច្រេីនក៏បានចូលរួមក្នុងកម្មវិធីជប់លាងរបស់រាងក្រាស់ដែលពិធីនេះធ្វេីឡេីងក្នុងគោលបំណងលេីកមុខមាត់ក៏ដូចជាសាទរដល់អ្នកកម្លោះដែលទេីបតែទទួលបាន ជោគជ័យក្នុងធុរះកិច្ចធន់ធ្ងន់នៅប្រទេសស្វីស!
“អរគុណបាទជំទាវអ៊ំអញ្ចេីញខាងនេះមកបាទ”.
នាយកម្លោះស្លៀកពាក់ស្អាតបាទចេញមកទទួលភ្ញៀវប្រកបដោយទឹកមុខរីករាយតែយេីងមិនអាចស្មានដឹងនូវជម្រៅចិត្តដ៏សែនជ្រៅរបស់គេថាតេីគេកំពុងគិតចង់ធ្វេីអ្វីខ្លះបាននោះទេ...
“អរគុណហេីយ..ពិតជាសាកសមនឹងកត្តិនាមដែលគេល្បីល្បាញពិតមែន”
លោកស្រីញញឹមបិទមាត់មិនជិតពេលបានប្រុសក្មេងអញ្ចេីញចូលតុ
“ហាស..ហា..ល្បីថាមិចខ្លះទៅជំទាវអ៊ុំ”
នាយសេីចបន្តិចហេីយក៏សួរបញ្ជាក់ទាមទារចម្លេីយ
“គឺស្រស់សង្ហាមែនទាំងមានភូមិគ្រឹះធំសម្បេីមពូកែវិនិយោគ និយាយរួមគឺឥតខ្ចោះតែម្ដងគ្មានខ្វះចន្លោះត្រង់ណានោះទេ”
នាងនិយាយដោយការពេញចិត្តពេញថ្លេីមនិងកោតសរសេីរលេីរាងក្រាស់មិនដាច់ពីមាត់..
“អូហូ!..មិនហ៊ានទទួលនោះទេព្រោះមានរឿងខ្លះដែលខ្ញុំមិនបានល្អដូចគ្រប់គ្នាមេីលឃេីញឡេីយ”
រាងខ្ពស់បដិសេធមិនហ៊ានទទួលហេីយក៏ចងមាត់ញញឹមល្បិចចេញមកដែលគ្មានអ្នកណាអាចកាត់ន័យដឹងថាគេចង់មានន័យថាយ៉ាងដូចម្ដេច?
“ មានន័យថាមិចទៅ..?”
“ គ្មានអ្វីនោះទេបាទ.....”
បន្ទាប់ពីសន្ទនាជាមួយគ្នាបានរៀងយូរបន្តិចក៏ដល់ពេលដែលបៃបឺនត្រូវឡេីងសន្តរកថា..នាយក៏លាជំទាវម្នាក់នោះដេីរទៅកាន់អង្គពិធី
“សួស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំពិតជាមានសោមនស្សរីករាយជាខ្លាំងចំពោះការចូលរួមរបស់ភ្ញៀវកិត្តយសទាំងអស់ខ្ញុំបង្កេីតកម្មវិធីនេះឡេីងគឺដេីម្បីចែករំលែកបទពិសោធន៍កន្លងមករបស់ខ្ញុំក្នុងការធ្វេីជំនួញក៏ដូចជាដាក់ទុនវិនិយោគទៅក្រៅប្រទេសផងដែរ…”
បៃបឺនឡេីងបរិយាយពីនេះពីនោះហូហែរតាមដែលគេធ្លាប់បានឆ្លងកាត់….មួយសន្ទុះក្រោយមកសំឡេងទះដៃក៏លាន់លឺកងរំពងបន្ទាប់ពីរាងខ្ពស់បាននិយាយចប់...
“អរគុណបាទ..អញ្ចឹងសូមអញ្ចេីញបន្តការសប្បាយបន្តទៀតចុះបាទ”
អ្នកបម្រេីក៏លេីកថាសស្រាយកមកឲរាងក្រាស់នៅលេីឆាកដេីម្បីជាការឈៀជាមួយអ្នករាល់គ្នាដែលនៅខាងមុខឆាក...
………..