"មិនបានសម្លាប់ចឹងមែនទេ....?យេីងចាំមុខឪឯងនិងឯងបានច្បាស់ណាស់ ចាំដល់ក្រអៅបេះដូង យេីងមិនដែលភ្លេចពួកឯងទេ"
+ស្រមៃ
"សារ៉ាហុឹកៗ...ក្រោកមកវិញមក..បងសុំទោស...សារ៉ា..ហុឹក"
"យ៉ាងមិចទៅហេីយ..ក្មួយប្រុសគឺអ៊ំមិនមានចេតនាទេនេះគឺជា ឧប្បត្តិហេតុប៉ុណ្ណោះអ៊ំមិនបានតាំងចិត្តឡេីយ...."
លោកPutthaចុះពីក្នុងឡានទាំងមេឃកំពុងភ្លៀងខ្លាំង
"ឧប្បត្តិហេតុ..ចឹងហេ៎...?បេីសិនពេលនេះជាកូនជាប្រពន្ធលោកឯង តេីលោកឯងនឹង គិតថាវាជាឧប្បត្តិហេតុបានដែរឬក៏អត់?
បៃបឺនបេីកភ្នែកក្រហមច្រាលពោពេញទៅដោយកំហឹងនិងការឈឺចាប់លាយឡំជាមួយតំណក់ទឹកភ្លៀងដែលធ្លាក់ចុះមិនស្រាកស្រាន្ត..
"អ៊ំពិតជាមិនចង់ឲវាកេីតឡេីងពិតមែន...ចាំបន្តិចអ៊ំតេរកឡានពេទ្យឲ"
//រីងៗ//
"អ្នកណា តេមកមានការអីពេលនេះ....អាឡូ! ..."
"លោកម្ចាស់ខាងការទូតបារាំងបានតេមកប្រាប់ថាលោកស្រី....."
"ថាមិច........?"
ដោយអស់ជម្រើសលោកPhuttaក៏បានចាកចេញដោយចិត្តមិនសូវរីករាយថែមទាំងមិនបានសូម្បីតែសុំទោសមួយម៉ាត់គឺទុកត្រឹមកាបូបដែលមានលុយដាក់ជាប់ខ្លួនប៉ុន្មានដុល្លានៅលេីផ្លូវក្នុងបំណងសងសំណងដល់បៃបឺន..លោកមិននឹកស្មានថាសារ៉ានាងស្លាប់ឡេីយព្រោះសភាពខាងក្រៅមេីលទៅដូចជាគ្រាន់តែសន្លប់ទេីបដាច់ចិត្តដេីរចូលក្នុងឡានវិញដេីម្បីទៅបំពេញធុរ: សំខាន់ដែលកំពុងត្រូវការលោក
+បីថ្ងៃក្រោយមក
"លោកម្ចាស់.....ខ្ញុំបានលឺមកថានារីម្នាក់ដែលលោកម្ចាស់បេីកឡានប៉ះថ្ងៃមុននោះនាងបានបាត់បង់ជីវិតហេីយទាន"
"ថាមិច?ឆាប់រៀបឡានចេញទៅពិធីបុណ្យភ្លាម...."
"បាទ"
+ រោងបុណ្យ
"សារ៉ា....ហុឹកៗ..បងសន្យាថានឹងសងសឹកឲអូន...បងសុំទោសដែលបងមេីលថែអូនមិនបានល្អ"
"ជម្រាបសួរ អឺគឺ....."
"ឯងមករកស្អីអ្នកណាអនុញ្ញាតឲឃាតករចូលរួម កម្មវិធីនេះអូសក្បាលគេចេញភ្លាមទៅ....!"
បៃបឺនដេីរមកទាំងកម្រោលដូចមនុស្សមិនគ្រប់សតិ..
"ស្ដាប់ខ្ញុំបកស្រាយសិនទៅ"
"ចេញទៅៗ..មនុស្សគម្រក់បុកគេស្លាប់ហេីយនៅមានមុខមកជាន់ទីនេះទៀតអត់កេរ្តិ៍ខ្មាស់.."
"មែនហេីយៗ.."
"កុំប៉ះពាល់ប៉ាខ្ញុំណាមិនដូចដែលអ្នកទាំងអស់គ្នាគិតទេប៉ាខ្ញុំមិនបានមានបំណងបុកអ្នកណាទេ.....តោះលោកប៉ាយេីងទៅវិញទៅកុំនៅជាមួយមនុស្សកម្រោលចូលអស់ហ្នឹងអី....."
រាងតូចរត់មកទាញដៃលោកphuttaសំដៅទៅឡានវិញដោយមិនបានចាប់អារម្មណ៍មេីលមុខបៃបឺនឲបានច្បាស់លាស់បន្តិចណាទេ
...
"ចាំបានទេ...ចរិករបស់ឯង ញ៉េញខ្លាំងណាស់ ឯងមិនសូម្បីតែ សុំទោសដល់យេីងមួយម៉ាត់...កំហុសគ្រប់យ៉ាងគឺមកពីគ្រួសារឯងទេីបធ្វេីឲមនុស្សដែលយេីងស្រឡាញ់ចាកចេញពីយេីងអស់1ជីវិត....លឺទេអាកូនឃាតករ"
"ទេ!!ខ្ញុំមិនមែនកូនឃាតករទេ...ឈប់និយាយទៅ....កំហុសគឺមកពីនាងខ្លួនឯងដែលរត់ចូលឡានប៉ាខ្ញុំ...មិនមែនគ្រួសារខ្ញុំទេ"
បៀវស្រែកតវ៉ាទាំងយំមិនឈប់
"នៅមានមុខទម្លាក់កំហុសឲប្រពន្ធយេីងទៀត..!ប្រពន្ធយេីងជាជនរងគ្រោះ..តែបែរជាទទួលរងរឿងអយុត្តិធម៌បែបនេះទៅវិញ...មិនអាចឡេីយឯងត្រូវតែសងៗៗអាបៀវឯងត្រូវសងការឈឺចាប់មកយេីងវិញរាប់រយលានដង!"
រាងក្រាស់បន្ថែមកម្លាំងសង្កត់លេី.កដៃបៀវកាន់តែខ្លាំងជាងមុនទ្វេរដងទឹកមុខព្រៃផ្សៃដូចជាបីសាចរបស់គេធ្វេីឲបៀវយំខ្សឹបខ្សួលៗព្រោះតែការឈឺចាប់ទាំងរាងកាយនិងចិត្តគំនិត..
"ទេ!ខ្ញុំមិនសងហេីយក៏មិនជួបលោកទៀតដែរ..ហុឹកៗ.."
រាងតូចខំបេះដៃគេចេញតែក៏មិនបានដូចចិត្តវាបែរជាយ៉ាប់យឺនជាងមុនទៅទៀត
"សាកមេីលទៅធានាថាជីវិតឯងនិងឪរបស់ឯងគ្មានសង្ឃឹមបានរស់ស្រួលឡេីយ...លឺថាឪឯងកំពុងដង្ហេីមចង្រិតស្រាប់ផងមិនចឹងហេ៎ក្រែងចង់បានលុយមិនចឹងហេ៎ឬលែងចង់ជួយឪហេីយ ?..ហុឹស..បម្រេីយេីងទៅយេីងនឹងឲលុយតាមដែលឯងត្រូវការ"
នាយដកដៃមកច្របាច់មាត់បៀវស្រាលៗបែបផ្ចាញ់ផ្ចាល
"ខ្ញុំមិនត្រូវការលុយដ៏ស្មោគគ្រោករបស់មនុស្សចរិកអន់ដូចជាលោកឯងឡេីយ..លែងខ្ញុំ"
នាយតូចក្រវាសដៃគេចេញមួយទំហឹងខំងេីបរត់ទាំងត្រដាបត្រដួស
"ចង់ទៅណា?គិតថាឯងអាចគេចចេញពីបន្ទប់មួយនេះបានមែនទេគ្មានផ្លូវទេ.....មកណេះ!"
//ព្រុស//
កម្លាំងយក្សរបស់បៃបឺនបានលេីកបោះរាងកាយស្តួចស្ដេីងមកលេីពូកស្ទេីរតែប្រេះឆ្អឹងខ្ទិច
"អូយ!..មនុស្សឈាមខ្មៅ....ថយចេញទៅ....ជួយផង..ហុឹកៗ......."
រាងតូចរំកិលខ្លួនមកខាងក្រោយបន្តិចម្តងៗរហូតទល់ខ្នងនឹងក្បាលគ្រែទៅណាលែងកេីតទេីបគិតតែពីបង្ហូរទឹកភ្នែកស្រែកឲគេជួយតែដូចជាគ្មានសង្ឃឹមសោះ
"មែនហេីយឯងសាកសមហេីយដែលជួបនឹងមនុស្សឈាមខ្មៅដូចជាយេីង តែឯងវាឈាមកង្វក់ជាងសត្វទៅទៀត...."ខ្វោក!