"យ៉ាងមិចទៅហេីយ..?មានត្រូវត្រង់ណាដែរទេបាទ? ..ចាំខ្ញុំជូនទៅមន្ទីពេទ្យ" ជេក៍
រាងខ្ពស់ស្រឡះមុខមាត់ស្រស់ថ្លាចុះពីក្នុងឡានសេរីទំនេីប...ចូលមកសួរនាំរាងតូចដែលអង្គុយពីមុខឡានដោយការទទួលខុសត្រូវ...គ្រាន់តែមេីលក៏ដឹងថាជាមនុស្សល្អប៉ុណ្ណាដែរថែមទាំងសង្ហាមិនចាញ់តារាកូរ៉េប៉ុន្មានទេ
" បាទមិនអីទេខ្ញុំប្រញាប់សុំលាសិនហេីយ..អូយ"
រាងតូចក្រវីក្បាលមិនបានរករឿងអ្វីបន្តិច..ថែមទាំងព្យាយាមក្រោកឈរដោយខ្លួនឯងទាំងលំបាកលំបិនទៀត
"នេះមានដាច់រលាត់ស្បែកផងមែនទេ..អញ្ចេះណាឯងប្រញាប់ទៅណាចាំខ្ញុំជាអ្នកជូនទៅ"
ជេក៍ប្រញាប់ស្ទុះទៅជួយទប់ខ្លួនរាងតូចដែលឈរមិនចង់ជាប់..ព្រោះតែមានរបួសត្រង់ក្បាលជង្គង់...
"មិនអីទេខ្ញុំអាចទៅខ្លួនឯងបាន"
"កុំធ្វេីឲខ្ញុំមានអារម្មណ៍ថាខុសចំពោះឯងច្រេីនជាងនេះទៀតអីណាទុកថាជាការសុំទោសដែលខ្ញុំជិះឡានមិនប្រយ័ត្នធ្វេីឲឯងមានរបួស"
"ចឹង ..ខ្ញុំរំខានលោកបន្តិចហេីយណា"
នាយតូចនៅតែក្រែងចិត្តទោះបីខ្លួនជាជនរងគ្រោះក៏ដោយ
"រំខានច្រេីនប៉ុណ្ណាក៏បានរីករាយជានិច្ចព្រោះខ្ញុំជាដេីមហេតុធ្វេីឲមានរបួសស្នាមដល់រាងកាយឯង....ឆាប់ឡេីងឡានទៅខ្ញុំជូនទៅ....អឹមឈប់សិន សុំអនុញ្ញាតណាបាទ....."
ជេក៍ញញឹមទទួលដោយការពេញចិត្តហេីយក៏ដេីរទៅបេីកទ្វាឡានឲបៀវតែក៏ចាប់ផ្លឹកលេីអាវដាច់រយ៉ៃរបស់បៀវទេីបនាយសម្រេចចិត្តដោះអាវធំគ្របពីលេីឲរាងតូចដេីម្បីបិទបាំងរាងកាយ...
"អរគុណបាទ!"
នាយអោនគំនាបដោយការគួរសមបំផុត
គ្រឹប!
"ទៅណាដែរ?"
ជេក៍ឡេីងមកអង្គុយកៅអីមុខក្បែរបៀវហេីយក៏ទាញទ្វារបិទមុននឹងសួរទៅកាន់អ្នកម្ខាងទៀត
"ទៅមន្ទីពេទ្យបាទ"
"លាងរបួសមែនទេ..?"
"អត់ទេខ្ញុំទៅមេីលលោកប៉ា..លោកជួយឈប់នៅខាងមុខនោះបន្តិចផងបានដែរទេខ្ញុំចង់ទិញរបស់ញុាំខ្លះ"
"បាទបាន"
ជេក៍ក៏បេីកឡានជូនរាងតូចតាមការសំណូមពរ
មួយសន្ទុះក្រោយមកអ្នកទាំងពីរក៏មកដល់កន្លែងលក់របស់ញុាំមានដូចជាម្ហូបស្រាប់និងអាហារជំនួយសម្រាប់អ្នកជំងឺអីជាដេីមនិងរាងតូចក៏ចុះដេីរចេញពីឡានមកទិញរបស់ដែលត្រូវការ ដោយមាន រាងក្រាស់ ចុះតាមមកជាមួយផងដែរ
"បងស្រីជួយច្រកដំឡូងអាំងឲខ្ញុំ1ដុំមក!..ហេីយយកអាហារបំប៉នសម្រាប់មនុស្សចាស់5កញ្ចប់ផងបាទ.."
"ចា៎!ចាំបន្តិចណាអូន"
"បាទ!"
"ហុឹម...មិចក៏ទិញតិចម្លេះ...?ហេីយមិនទិញម្ហូបញុាំបាយទេមែនទេឬញុាំរួចហេីយ?"
ជេក៍ឃេីញថាបៀវមិនបានទិញម្ហូបឬបាយមកញុាំទេីបសួរទាំងចងចិញ្ចេីមខ្ពស់
"គឺខ្ញុំមិនឃ្លានទេ...!"
"មិនបានទេ..មិនឃ្លានក៏ត្រូវញុាំដែរដេីម្បីសុខភាពនេះម៉ោងជិត1ហេីយណា"
" គឺខ្ញុំ....."
" ប្អូនប្រុសនេះចា៎!រួចរាល់ហេីយ..!"
កំពុងតែតានតឹងរកពាក្យដោះសារជាមួយរាងខ្ពស់មិនចេញផង គាប់ជួនអ្នកលក់ក៏រៀបចំរួចរាល់ល្មមទេីបម្នាក់ៗត្រូវបែរមកចាប់អារម្មណ៍លេីរបស់របរវិញ.....
"អរបាទ..អស់ប៉ុន្មានដែរបង?"
"15$ ប្អូន"
"អាហារបំប៉នមួយកញ្ចប់ប៉ុន្មានបង?"
ដោយឃេីញថាគិតទៅអស់រាងច្រេីនជាងសព្វដងរាងតូចក៏សួរបញ្ជាក់តម្លៃ
"1កញ្ចប់ 2.85$ អូន"
"តែរាល់ដងតែ2$តេីបង?"
"គឺរបស់វាឡេីងថ្លៃអូនបង លក់តាមតែទីផ្សារទេ...."
"ចឹងបងជួយដកដំឡូងចេញវិញបានទេ....?"
រាងតូចក៏សុំដករបបខ្លួនឯងដេីម្បីមានលុយគ្រប់សម្រាប់ទិញអាហារឲលោកផុតថា
"មិនបាច់ដកទេជួយច្រកម្ហូបនិងបាយមួយឈុតធំផងអស់ប៉ុន្មានខ្ញុំជាអ្នកចេញ នេះកាត...!"
រាងក្រាស់ស្រែកឃាត់អ្នកលក់ដែលប្រុងនឹងដកដំឡូវចេញពីថង់របស់បៀវវិញ...ថែមទាំងកម្មង់អាហារយ៉ាងច្រេីនថែមទៀតនាយដឹងច្បាស់ថាបៀវប្រាកដជាមិនទាន់បានញុាំអីទេព្រោះតាមមេីលមុខមាត់ស្លេកស្លាំងដូចអ្នកអត់អាហារច្រេីនថ្ងៃ......
"សង្សារគ្នាមែនទេប្អូន? Sweet ដល់ហើយ"
អ្នកលក់ដោយសារតែឃើញរាងខ្ពស់ចេញលុយឲបៀវ ក៏គិតថាគេជាសង្សារនឹងគ្នា
"មិនមែនទេបង អ្នកស្គាល់គ្នា បើគិតដល់រឿងសង្សារគឺនែ៎..."
ជេក៍មាត់និយាយហើយសម្លឹងដៀងទៅមើលរាងតូច
"នេះលោក!!"
"ហិហិ"
"លោកទិញច្រើនម្ល៉េះប្រយត្ន័សល់ណា!"
"កុំបារម្ភអីខ្ញុំមិនមែនឲឯងញុាំទាំងអស់ឯណា"
រាងក្រាស់សេីចដាក់បៀវដោយការសប្បាយចិត្ត ....
"អរគុណណាស់.."
បៀវញញឹមស្រាលដោយការធូរចិត្តតែក៏ក្រែងចិត្តគេមិនតិចដែរ...
___
"បាត់ក្បាលទៅណាអស់ហេីយអាចាង...អេីយអាចាង! អាចាង"
"បាទទាន..!!មកហេីយចៅហ្វាយ"
ចាងរត់មកចង់បាក់កព្រោះសំឡេងហៅលឺៗរបស់បៃបឺន
"ប្រកាច់ទៅណាអស់ហេីយទេីបផ្ទះស្ងាត់ដូចផ្ទះខ្មោចបែបនេះ?"
បៃបឺនចុះមកសួរទាំងមុខស្មេីរធេងដូចថ្នល់កៅស៊ូ
"ស្រីៗទៅផ្សារទិញម្ហូបសម្រាប់ធ្វេីទទួលភ្ញៀវរបស់ចៅហ្វាយយប់នេះទាន..ចំណែកអ្នកនៅសល់ក៏ទៅទិញគ្រឿងរៀបចំកន្លែងកម្មវិធីទាន.."
ចាងជម្រាបតាមការគួរ..
"ពិតមែនហេីយយេីងបិះតែនឹងភ្លេចទៅហេីយថាមានពិធីជប់លាងនៅយប់នេះ..អឺទៅយកឡានមក..ជួនយេីងទៅហាងសម្លៀកបំពាក់.."
"បាទចៅហ្វាយ....."