ភាគទី១ «ថ្លៃព្យាបាល»

258 47 2
                                    

"អាចាងឆាប់ទៅយកឡានមកទៅភូមិគ្រឹះវិញ....ចំជាខាតពេលមែន"
រាងខ្ពស់ក្រោយពីអស់អារម្មណ៍នៅបន្តក៏បានបញ្ជាទៅជំនិតដេីម្បីឲនាំគេទៅភូមិគ្រឹះវិញ...
"បាទចៅហ្វាយឡានត្រៀមរួចរាល់ហេីយ..."
ជំនិតបៃបឺនដេីរទៅឡានបានបន្តិចក៏ចូលមកជម្រាបវិញ..
កម្លោះសង្ហាបៃបឺនបោះជំហានធ្ងន់ៗតាមរបៀបមនុស្សមួម៉ៅចូលទៅអង្គុយនៅកៅអីក្រោយនៃសារីទំនេីបចុងក្រោយបំផុតរបស់ឡាន...
"ចៅហ្វាយចង់ទៅណាបន្តដែរទេឬមួយទៅភូមិគ្រឹះតែម្ដង....?"
ចាងលេីកសួរឲប្រាកដចិត្តក្រែងចៅហ្វាយនាយចង់ទៅបន្តនៅឯណាទៀត..
"ឯងថ្លង់ទេហេ៎?យេីងប្រាប់ឲឯងបេីកឡានជូនយេីងទៅភូមិគ្រឹះវិញ...."
រាងក្រាស់ដំឡេីងសំឡេងយ៉ាងតឹងសរសៃ.កដាក់ជំនិតខ្លួនព្រោះតែធុញទ្រាន់ក្នុងកាេឆ្លើយ......
"បាទទាន..."
ដោយមិនចង់ឲរាងក្រាស់កាន់តែខូចអារម្មណ៍ទេីបចាងប្រញាប់បេីកឡានចេញយ៉ាងលឿនដូចកាំជ្រួចសំដៅទៅភូមិគ្រឹះ...
~~~~

"លោកគ្រូ ពេទ្យប៉ាខ្ញុំយ៉ាងមិចហេីយលោកគ្រូពេទ្យ...!
គ្រាន់តែពេទ្យដេីរចេញពីបន្ទប់មកខាងក្រៅភ្លាមកាយតូចក៏ស្ទុះភ្លេតទៅសួរនាំស្ថានភាពអ្នកជំងឺ...
"អ្នកជំងឺរងរបួសធ្ងន់សឹងតែគ្រប់កន្លែងលេីសារពាង្គកាយ ពួកយេីងត្រូវការប្រេីប្រាស់ឧបករណ៍និងថ្នាំច្រេីនប្រភេទដេីម្បីជួយសង្រ្គោះដូច្នេះថ្លៃព្យាបាលត្រូវតែចំណាយច្រេីនដូចគ្នា"
"អស់ប៉ុន្មានក៏ខ្ញុំព្រមដែរលោកគ្រូពេទ្យសូមជួយប៉ារបស់ខ្ញុំផង..."
នាយគ្រាន់តែលឺថាឱពុករងរបួសធ្ងន់ធ្ងរបែបនេះទឹកភ្នែកក៏ស្រក់ហូរដោយគ្មានលក្ខខណ្ឌ...
"ចឹងតាមខ្ញុំទៅការិយាល័យធ្វេីឯកសារពេទ្យទៅ..."
គ្រូពេទ្យក៏នាំបៀវទៅបន្ទប់ធ្វេីឯកសារផ្សេងៗតាមច្បាប់មន្ទីពេទ្យ...
"សរុបទាំងអស់ប្អូនត្រូវបង់2លេីកដោយវគ្គដំបូងត្រូវបង់លេីការសង្រ្គោះបន្ទាន់ និងវគ្គចុងក្រោយគឺសម្រាប់ថ្លៃព្យាយាមរហូតអ្នកជំងឺអាចមានសុខភាពប្រសេីរឡេីងវិញសម្រាប់វគ្គមួយគឺ យេីងអាចដឹងតម្លៃជាក់លាក់ប៉ុន្តែសម្រាប់ការចំណាយលេីវគ្គទីពីគឺស្ថិតលេីការតាមដានថែទាំនិងផ្ដល់ថ្នាំព្យាបាលផ្សេងៗជារៀងរាល់ថ្ងៃ....."

គ្រូពេទ្យបានហុចក្រដាស់បង់ថ្លៃពេទ្យមកអោយបៀវនិងបកស្រាយត្រួសៗឲនាយតូចងាយយល់...
"មិនមានអ្វីទៀតទេមែនទេលោកគ្រូពេទ្យ...ដូច្នេះខ្ញុំអាចប្រាកដចិត្តហេីយថានឹងយល់ព្រមទទួលយកការព្យាបាលមួយនេះ...."
នាយតូចអោនសម្លឹងចំនួនលុយដែលសរសេរក្នុងតារាងសរុបទឹកប្រាក់ត្រឹមតែថ្លៃបង់ផ្នែកសង្រ្គោះបន្ទាន់វាក៏ច្រេីន ចង់បះសក់ទៅហេីយ...ក្មេងតូចល្អិតទេីបតែបញ្ចប់ការសិក្សាថ្មីថ្មោងដូចគេមានសមត្ថភាពឯណារកលុយគ្រប់គ្រាន់សម្រាប់បង់ថ្លៃពេទ្យនោះ....តែទោះជាយ៉ាងណាក្ដីនាយតូចក៏មិនអាចឈរមេីល ឱពុកសម្រាកឈឺនឹងភ្នែកបានដែរ..
"បាទ!ចឹងសម្រេចថាកិច្ចព្រមព្រៀងបង់ប្រាក់ទាំងអស់ត្រូវបានអនុម័តហេីយ!"
"បាទ..តែលោកគ្រូពេទ្យជួយខ្ញុំម្ដងបានទេ..គឺខ្ញុំចង់សុំបង់ជាសប្ដាហ៍តេីបានដែរទេលោកគ្រូពេទ្យ?ខ្ញុំពិតជាមិនអាចរកប្រាក់បង់រៀងរាល់ថ្ងៃសម្រាប់ការសម្រាកព្យាបាលរយះពេលយូេនៅទីនេះបានពិតមែន"
បៀវបង្ហាញកែវភ្នែកកំសត់ដែលពោរពេញទៅដោយទុក្ខព្រួយជាហេតុធ្វេីឲអ្នកកំពុងនៅចំពោះមុខពិបាកនឹងហាមាត់បដិសេធសំណេីរដ៏យ៉ាប់យឺនមួយនេះ...
"ណ្ហេីយ!យល់ដល់ក្មេងដែលជាកូនកត្តញ្ញូដូចឯង..ខ្ញុំនឹងជួយតាមដែលអាចធ្វេីទៅបាន..."
ដោយមិនអាចមេីលរំលងបៀវបានគ្រូពេទ្យសុខចិត្តជួយទោះមិនច្រេីនតែក៏អាចជួយសម្រួលដល់រាងតូចបានខ្លះៗដែរ.....
" អរគុណ!លោកគ្រូពេទ្យ..អរគុណខ្លាំងណាស់"
បៀវសប្បាយចិត្តជាខ្លាំងហេីយក៏ប្រញាប់រត់មកបន្ទប់ដាក់អ្នកជំងឺដែលមានរាងកាយលោកផុតថានៅលេីគ្រែក្នុងបន្ទប់.....

សំណងបេះដូង<3Where stories live. Discover now