សេអ៊ូលជាទីក្រុងរបស់ប្រទេសកូរ៉េខាងត្បូងដែលមានប្រជាជនច្រើនរស់នៅអ៊ូរអរ និងជាតំបន់ជំនួញជួញដូរ សម្រាប់អ្នកមាន មហាសេដ្ធីក្នុងប្រទេសផងដែលហើយទីក្រុងមួយនេះក៏សម្បូរទៅដោយតំបន់កំសាន្តល្បីៗ ជូនភ្ញៀវទេសចរណ៍ទស្សនា រីឯហេដ្ធារចនាសម័្ពន្ធទំនើប អមដោយអាគារខ្ពស់ៗពេលរាត្រីពិតជាធ្វើឲ្យទីក្រុងស្រស់ស្អាតជាខ្លាំង។
ក្រឡែកមកមើលភូមិគ្រឹះដ៏ធំស្កឺមស្កៃមើលទៅពិតជាជះអំណាចនិងថ្លៃថ្នូរដែលអ្នកណាក៏ដឹងថាជារបស់គ្រួសារផាកមហាសេដ្ធីលំដាប់ប្រទេសដែលមានក្រុមហ៊ុនក្នុងប្រទេសផងក្រៅប្រទេសផងបើនិយាយពីលុយឡានវិញគឺថាគរដូចភ្នំចាយយ៉ាងណាក៏មិនអស់ដែល។លោកផាកមានប្រពន្ធនឹងកូនស្រីម្នាក់គាត់ពិតជាស្រលាញ់ពួកគេទាំងពីរណាស់ត្រូវការអ្វីក៏តែងតែរកឲ្យតាមការស្នើរសុំមិនឲ្យទាស់ចិត្តឡើយ ហើយតែហ៊ានប៉ះប្រពន្ធកូនគាត់ដឹងតែរស់វេទនាជាងស្លាប់ទៀតប្រាប់ឲ្យដឹងទៅចុះ។
ព្រឹកប្រលឹមស្រាងៗមនុស្សចាស់ដូចជាលោកផាកបានរៀបចំស្លៀកពាក់មកអង្គុយផឹកកាហ្វេរអានទនាស្សវដ្ដីបាត់ទៅហើយ ។
" បបរមកដល់ហើយបងឆាប់ញុំាទៅទាន់នៅក្ដៅៗបើកត្រជាក់គឺលែងឆ្ងាញ់ហើយបង "អ្នកស្រីរក្សាទម្លាក់ខ្លួនអង្គុយចុះក្បែរលោកផាកញញឹមពព្រាយតឿនឲ្យគាត់ប្រញាប់ពិសាអាហារ ដែលបានចម្អិនរួចរាល់នោះ អ្នកបម្រើដែលកាន់ថាសអាហារក៏លើកចានបបរដាក់មុខលោកផាកនិងអ្នកស្រីរក្សា ព្រមទាំងអ្នកនាងតូចរបស់ពួកគេផងដែលទើបថយទៅឈរនៅម្ខាង
" ខ្សឹត! អរគុណអូនសម្លាញ់ "
" ឌឹប! អូយ "
" បងឯងនេះចាស់ហើយនៅខូចទៀតមិនចេះខ្មាសគេទេហ្ហេស! ចាស់ប្រឹល "លោកផាកលោទៅថើបអ្នកស្រីរក្សានៅមុខអ្នកបម្រើគ្រប់គ្នា ពួកគេមិនហ៊ានមើលបានតែញញឹមបែរមុខចេញអៀនជំនួស រីឯអ្នកស្រីរក្សាលើកដៃស្ទាប់មុខឡើងក្រហមរបស់ខ្លួនហើយក៏វាយលោកផាកមួយដៃផាច់! មិនដឹងជាស្អីទេខ្លួនចាសធ្វើចរិកដូចនៅក្រមកម្ល៉េះ ទាំងការពិតសក់ស្កូវកូនក្រមុំមួយទៅហើយមិនដឹងថាយកប្ដីត្រូវឬក៏ខុសនោះទេ
" ហូយ! ប្រពន្ធសម្លាញ់បងខូចបងចាសប្រឹលតែជាមួយអូនតែម្នាក់តែប៉ុណ្ណោះបើស្រីក្រៅបងមើលមិនចូលភ្នែកឡើយស្ដាប់បានទេ "
" ថាមិនត្រូវដែល! បើបងសម្ដីបានបែបនេះ ស្រីណាដែលមិនតាមស្រួលមិនស្រួលបងលួចលក្ខមានថ្មីក៏អូនមិនដឹងផងមើលទៅ "
" ពុទ្ធោ! អូនសម្លាញ់ធ្វើយ៉ាងម៉េចទើបអាចឲ្យអូនទុកចិត្តបងទៅ អូននិយាយមកបងនឹងធ្វើតាមអូនគ្រប់យ៉ាង " លោកផាកទល់ដំរិសមិនដឹងថាត្រូវធ្វើយ៉ាងណាអ្នកស្រីរក្សាជាភរិយាបានយល់ពីទំហំក្ដីស្រលាញ់ដែលខ្លួនមាន ហើយស្រលាញ់ស្ទើរលេបចូលក្នុងពោះមិនឲ្យអ្នកឃើញទេ បានប្រពន្ធមួយចរិកដូចក្មេងពូកែងរ ពូកែខឹង ពូកែប្រចណ្ឌរករឿងក៏ធ្វើសប្បាយម្យ៉ាង ដែលមានមេរំខានម្បាក់នេះនៅជិត
"ហាស..ហាស! ហើយបើអូនឲ្យបងគ្រាវដើម្បីបញ្ជាក់ភាពស្មោះត្រង់បងព្រមទេ "អ្នកស្រីរក្សានិយាយបញ្ជួសប្ដីឲ្យភ័យលេង តែធ្វើឲ្យគាត់អស់សំណើចដែលលោកផាកប្រញាប់ដាក់ដៃខ្ទប់ផ្នែកខាងក្រោមទាំងស្លេកមុខនោះប្រកែកញប់មាត់( ម៉ែប្រពន្ធកាចម្ល៉េះ🤣)
" យី! អូនអត់ទេមិនបានជាដាច់ខាត ម៉ែចែកឲ្យមានតែមួយជាប់ខ្លួនតពូជ បើកាត់ចោលបងសុខចិត្តស្លាប់វិញល្អជាង "
"ហាស..ហាស! បងនេះឆោតណាស់អូននិយាយលេងសោះ បែបនេះច្បាស់ជាជាប់អន្ទាក់ស្រីកព្រោ្ជងតាមផ្លូវជៀសមិនផុតទេបងឯងនិង "
" អូយ! កុំចេះតែថាគ្មានថ្ងៃនោះទេ អូនឯងនិងធ្វើឲ្យបងភ័យមិនស្ទើរទេ ចមើលបងនឹងដាក់ទោសអូនយប់និងយ៉ាងម៉េច ហឹស! "លោកផាកសើចចុងមាត់សម្លឹងទៅភរិយាមិនដាក់ភ្នែក
" ហិស..ហិស! អូនធ្វើលេងតាស៎"
" ហិស..ហិសតែបងមិននិយាយលេងទេ "អ្នកស្រីរក្សាប្រែជាសើចលែងសមខ្លាចរអានឹស្វាមីយប់នេះដឹងតែមិនបានដេកទៀតហើយនៅមិននៅនាំទុក្ខដាក់ខ្លួនទាល់តែបាន
" កំពុងធ្វើអីនឹងលោកប៉ាអ្នកម៉ាក់ "ភ្លាមនាងតូចផាក ជីមីនក៏ចុះមកល្មមទាន់ការសន្ទនាគាត់ទាំងពីរបែបមកចាប់អារម្មណ៍និងវត្ថមានកូនស្រីបណ្តូលចិត្តចុះមកដល់
" គឺអ្នកម៉ាក់កូននិងក្បាលខូចរករឿងប៉ាទាំងព្រឹក "
" មែនឬអ្នកម៉ាក់ ដូចលោកប៉ានិយាយមែនទេ "
" ម៉ាក់មិនដឹង ឆាប់ញុំាទៅត្រជាក់អស់ហើយណា "ពីនាក់ឪពុកកូនបានដៃព្រួតគ្នាធ្វើបាបអ្នកស្រីរក្សាក្រហមនិយាយបង្វែរដានដោយអោនមុខញុំាមិនឈប់លោកផាកនិជីមីនមើលមុខគ្នាសើចហួសចិត្តទើបនាំគ្នាញុំាបបរទៅ
" អឹម! ល្ងាចនេះប៉ានិងម៉ាក់ទំនេរទេ "
" ហឹមមានអីហ្ហេស! កូន "លោកផាក
" អឹម គ្មានអីទេកូនគ្រាន់តែចង់ដឹង "
" ល្ងាចប៉ាមានប្រជុំយប់ជ្រៅទើបមកផ្ទះ "
" អឹក ម៉ាក់ត្រូវទៅចូលរួមមង្គលការកូនមិត្តភក្តិម៉ាក់ចាំពេលប៉ាកូនចេញពីប្រជុំយកម៉ាក់តែម្ដង "
" អរ ចាស "
" មិចធ្វើមុខក្រៀមចឹងកូនកើតអី "ឃើញមុខកូនស្រពោនអ្នកស្រីរក្សាក៏សួរនាំដោយបារម្ភ តែជីមីនគេគ្រាន់តែញញឹមស្ងួតតបវិញ
" គ្មានអីទេម៉ាក់កូនមិនស្រួលខ្លួនញុំមិនសូវចូលប៉ុណ្ណោះ "
" បើចឹងញុំហើយលេបថ្មាំផងកូន ប្រយ័ត្នធ្ងន់ "ជីមីនងក់ក្បាលស្ទើរស្រក់ទឹកព្រោះអន់ចិត្តថ្ងៃនេះជាគម្រប់ខួប១៨ឆ្នាំគេតែពួកគាត់បែរជារវល់ភ្លេចថ្ងៃកំណើតគេយប់នេះមានតែគេនៅឆ្លងថ្ងៃកំណើតម្នាក់ឯងហើយ រីឯលោកផាកនិងអ្នកស្រីរក្សាមើលទៅកូនហើយសម្លឹងមុខគ្នាញញឹមលាក់កំណួចដូចជាមានអ្វីលាក់បាំងជីមីនតើមានរឿងអ្វីទៅ?🤔
(ឆ្ងល់មែនទេថាហេតុអ្វីម៉ាក់ជីមីនឈ្មោះរក្សាព្រោះគាត់ជាជនជាតិខ្មែរជាកូនកំព្រាររៀនចប់គាត់ក៏ធ្វើជាហ្កាយនាំភៀវទស្សនាប្រាសាទនៅខេត្តសៀមរាប ហើយស្នេហាគាត់និងលោកផាកគឺកើតឡើងនៅទីនោះឯងពេលលោកផាកមកលេងប្រទេសកម្ពុជាក្នុងខេត្តសៀមរាប ដោយអ្នកស្រីរក្សាជាអ្នកនាំគាត់ដើរលេងពេញស្រុកតាមចិត្តរបស់គាត់ចង់បាន រយៈពេលដែលនៅជាមួយគ្នានាំឲ្យលោកផាកធ្នាក់ក្នុងអន្លង់ស្នេហ៍អ្នកស្រីរក្សាក៏សម្រេចចិត្តសុំអ្នកស្រីរក្សាជាសង្សាររហូតក្លាយជាប្ដីប្រពន្ធគ្នាដល់ពេលនេះឯ។)
អរគុណសម្រាប់ការអាន🙏💜
ខ្ញុំជាអ្នកសរសេរថ្មីសូមស្គាល់ផង🤗
YOU ARE READING
រឿង អ្នកម្នាងឆ្លងភពកំពូលឆ្នាស់របស់បង
Romanceផ្ដើមរឿង មីន យ៉ុងគី 💜 ផាក ជីមីន ផាក ជីមីនជាក្មេងស្រីម្នាក់ នាងមានសម្រស់ស្រស់ស្អាត កាចឆ្នាស់ដាច់គេទូរទាំងសាលាអ្នកណាៗក៏ដឹង នាងចូលចិត្តអានរឿងប្រលោមលោករឿងស្នេហាមែនទែន ហើយនាងក៏តែមានបំណងប្រាថ្នាមួយក្នុងជីវិតគឺចង់បានព្រះអង្គម្ចាស់សង្ហាជាគូរគ្រងដូចជាត...