" គឺអូន.."គ្រាន់តែបានឃើញមុខជីមីនភ្លាមទ្រង់ក៏ស្ទុះចូលមកអោបនាងជាប់ក្នុងព្រះហត្ថធ្វើឲ្យលោកអាម៉ាត់បើកភ្នែកភ្ញាក់ផ្អើលតែមិនហ៊ានសួរទ្រង់ស្របពេលដែលព្រះអង្គទ្រង់រៀបរាប់ប្រាប់គ្រប់យ៉ាងដល់ជីមីន
" យើងរកអូនហើយ ការខំប្រឹងរបស់យើងពិតជាមិនខកបំណង់ឡើយ ទីបំផុតអូនក៏យាងមករកយើងដោយអង្គឯងដឹងទេយើងសប្បាយប្រទ័យណាស់ "
" ព្រះ..ព្រះអង្គ..ខិ..ខិកខ្ញុំម្ចាស់ថប់ដង្ហើមណាស់ "
" អូ..ឲ្យយើងសូមទោសព្រោះយើងសប្បាយប្រទ័យពេកអូនប្រហែលជាហត់ម៉ោះអង្គុយត្រង់នេះទៅ "
" អរព្រះគុណ ព្រះអង្គ "ព្រះអង្គយុហ្គីគង់លើការ៉ូឥដ្ធដោយជីមីនអង្គុយទល់មុខទ្រង់
"
" ចាប់ពីពេលនេះតទៅយើងនឹងបាននៅក្បែរអូនរហូត "
" មានន័យថាមិចព្រះពរ "
" គឺបានន័យថាអូនជាមហេសីរបស់យើង "ជីមីនគាំងអណ្ដាតនិយាយមិនចេញនេះឬជាគូរព្រេងរបស់គេហ្ហេស៎ សស្លេក កាចនិយាយសម្លុតៗបែបនេះនាងមិនចូលចិត្ត ក៏ប៉ុន្តែទ្រង់សង្ហារខ្លាំងណាស់ដូចក្នុងរឿងប្រលោមលោកដែលនាងធ្លាប់អានចឹង
" លោកអាម៉ាត់ "
" ក្រាបទូលព្រះអង្គ "
" ទូលព្រះបិតា ព្រះមាតាយើងឲ្យទ្រង់ជ្រាបពីដំណឹងនេះថាយើងជ្រើសម្ចាស់ក្សត្រីបានហើយ ឲ្យឆាប់ឡើង "
" ទទួល...ទទួលព្រះរាជបញ្ជាព្រះអង្គ..ហេស "លោកអាម៉ាត់សើចសប្បាយចិត្តប្រញាប់ចាកចេញយ៉ាងលឿនយកដំណឹងនេះទៅថ្វាយព្រះឧភយោរាជណាម ជូន នឹង មហាក្សត្រតាយានីទ្រង់ជ្រាប
" អឺប! ព្រះអង្គ " ជីមីនភ្ញាក់ព្រើតខណះទ្រង់ស្ទុះមកត្រកងលើនាងឲ្យមកអង្គុយលើភ្លៅទ្រង់ទើបនាងលើកដៃតោងកទ្រង់ទប់លំនឹងស្របពេលព្រះអង្គស្រាកដៃអោបខ្លួននាងយ៉ាងណែនរើមិនរួច
" ស្ងៀមយើងចង់អោបអូនឲ្យយូរបន្តិច "ជីមីនមិនរើបណ្ដោយតាមព្រះទ័យទ្រង់កាលបើបាននាងក្នុងរង្វង់ដៃដូច្នេះធ្វើឲ្យទ្រង់មានកម្លាំងហាក់ដូចលែងមានព្រះឈួនតទៅទៀត ជាសះស្បើយត្រឹមួយពព្រិចភ្នែក#ដំណាក់ខាងក្រោយ
ដំណាក់នេះជារបស់មហាក្សត្រតាយានីនឹងព្រះឧភយោរាជគង់នៅ ទីនេះមានទេសភាពស្រស់ស្អាតមានសួនច្បារ ស្រះទឹក សាលាឆទានសម្រាប់ទ្រង់គង់លេងកំសាន្តកែអផ្សុក
តុក!ៗ
" មហាក្សត្រតាយានីលោកអាម៉ាត់វ៉ាង់សូមចូលគាល់ក្រាបទូល "
" អឹម! ឲ្យគេចូលមក...ក្រាក! "
" ក្រាបថ្វាយបង្គំមហាក្សត្រតាយានី ព្រះឧភយោរាជ "
" ក្រោកឡើង "ទ្រង់ទាំងពីនិយាយព្រមៗគ្នា
" អរព្រះគុណក្រាបទូល "
" តើមានកាលអី ម៉េចក៏លោកមិននៅមើលការខុសត្រវការជ្រើសរើសម្ចាស់ក្សត្រីជាមួយព្រះអង្គបែរជាមករកយើងវិញតើមានកិច្ចការអី ហ្ហេស៎! "
" ក្រាបទូលមហាក្សត្រតាយានីចូលរួមត្រេកអរផងក្រាបទូលព្រះអង្គរកឃើញនារីរូបនោះហើយបានបញ្ជាឲ្យទូលបង្គំទូលដំណឹងនេះដល់ទ្រង់ ក្រាបទូល "លោកអាម៉ាត់វ៉ាង់និយាយទាំងញញឹមសប្បាយចិត្ត
" ពិតមែនហ្ហេស! "
"ពិតមែនក្រាបទូលព្រះអង្គ "
" ប្រសើរណាស់ម្ចាស់អូន ចឹងយើងឆាប់រៀបចំពីធីអភិសេករបស់បុត្រយើងតើល្អទេម្ចាស់អូន "
" ព្រះពរព្រះអង្គបើចឹងលោកអាម៉ាត់វ៉ាងលោកឆាប់នាំរាជបញ្ជារយើងទៅភាលាងក្នុងវាំងរៀបចំទៅឲ្យឆាប់ឡើង "
" ទទួលរាជបញ្ជារក្រាបទូល "លោកអាម៉ាត់វ៉ាងមិនបង្អង់យូរក៏ចាក់ចេញទៅធ្វើភារកិច្ចខ្លួន ចំណែកមហាក្សត្រតាយានីជីន នឹងព្រះអង្គណាម ជុនពិតជារំភើបរីករាយជាពន់ពេករកធ្វើខ្លួនមិនត្រូវសហើយ
" ព្រះស្វាមី...ខ្ញុំម្ចាស់..គួរធ្វើអីមុនទៅ..អូរត្រូវហើយទៅចួបព្រះអង្គ..ហាស..ហា "
" ម្ចាស់អូន..ចាំបងផង....ចំមែនហើយបានបុត្រប្រសារភ្លាមភ្លេចស្វាមីបាត់មហេសីយើង..ហើយ៎ "ព្រះអង្គណាមជុនក្រវីក្បាលហួសចិត្តនឹងមហាក្សត្រតាយានីរបស់ទ្រង់ដែលរត់ទៅព្រុយមើលតែកូនក្មេងចោលទ្រង់នោះ នេះហើយជាមូលហេតុដែលទ្រង់មិនសព្វព្រះរាជហាឫទ័យស្រីណាក្រៅពីមហេសីសុខជីនឡេកឡក់ គួរឲ្យស្រលាញ់ម្នាក់គត់ក្នុងជាតិនេះ
" ទៅដំណាក់ព្រះរាជា "
" ក្រាបទូល "បន្ទាប់ពីគិតរួចទ្រង់ក៏ប្រាប់អាម៉ាត់លីជាជំនិតរបស់ទ្រង់ហើយយាងចាក់ចេញពីដំណាក់ទៅតាមព្រះមហេសី
YOU ARE READING
រឿង អ្នកម្នាងឆ្លងភពកំពូលឆ្នាស់របស់បង
Lãng mạnផ្ដើមរឿង មីន យ៉ុងគី 💜 ផាក ជីមីន ផាក ជីមីនជាក្មេងស្រីម្នាក់ នាងមានសម្រស់ស្រស់ស្អាត កាចឆ្នាស់ដាច់គេទូរទាំងសាលាអ្នកណាៗក៏ដឹង នាងចូលចិត្តអានរឿងប្រលោមលោករឿងស្នេហាមែនទែន ហើយនាងក៏តែមានបំណងប្រាថ្នាមួយក្នុងជីវិតគឺចង់បានព្រះអង្គម្ចាស់សង្ហាជាគូរគ្រងដូចជាត...