រឿង អ្នកម្នាងឆ្លងភពកំំពូលឆ្នាស់របស់បង ភាគ៧ (ការពិសោធន៍ )

199 17 3
                                    

ព្រឹកប្រលឹមស្រាំងៗខ្យល់ត្រជាក់ក៏បក់ផាយផាត់ចូលមកក្នុងដំណាក់ ព្រមជាមួយសម្លេងចេកចាកសត្វបក្សីនាពេលព្រឹកនាំឲ្យនាងក្រមុំកំពុងលង់លក់នោះបើកភ្នែកឡើងទទួលយកអារម្មណ៍ស្រស់ស្រាយតែក៏ដូចជាមានអារម្មណ៍ថាចង្អៀតងាកមើលក្រោយទើបដឹងថាព្រះអង្គកំពុងតែអោបនាងដោះដៃមិនចេញស្អិតដូចជាតុកែទុំលើជញ្ជាំងចឹង
" ព្រះអង្គភ្ញាក់ឡើង ព្រឹកហើយព្រះពរម្ចាស់..អូយព្រះអង្គ "នាងក្រមុំជីមីនភ្ញាក់ក្រញាងនាងព្យាយាមដោះដៃទ្រង់ចេញតែបែរជាទ្រង់ចាប់បង្វិលខ្លួននាងរឹតរង្វង់ដៃថែមហើយឈ្មូលក្បាលត្រសុសនឹងដើមទ្រូងនាងផ្ទុំតយ៉ាងត្រមួក ឯជីមីនវិញខ្មាសផង ស្រៀវផង ឈឺផងបើទ្រង់លេងនាងម៉ាចាស់ដៃយប់មិញនៅឈឺខ្លួនមិនទាន់បាត់ផងនោះ
" ហ៊ឹម!..ឲ្យយើងផ្ទុំអោបម្ចាស់អូនបន្តិចទៀតទៅយើងមិនទាន់អស់ចិត្តទេ "ព្រះអង្គយ៉ុងហ្គីនៅតែបន្តអោបមហេសីដូចជាកូននឹកម្ដាយពីអង្ការណាអញ្ចឹង ត្រូវហើយតាំងតែពេលដែលទ្រង់យល់សុបិនប៉ុន្មានឆ្នាំនេះទ្រង់មិនដែលបានផ្ទុំស្កប់ស្កល់នោះទេ ក៏ប៉ុន្តែយប់មិញគឺទ្រង់ផ្ទុំលក់ស្រួលណាស់បានជីមីននៅក្បែរដូចជាបានថ្នាំទិព្វព្យាបាលទ្រង់ឲ្យសាស្បើយយ៉ាងអញ្ចឹង
" អឹក!..មិនបានទេព្រះពរខ្ញុំម្ចាស់ខ្លាចថាព្រះអង្គយឺតពេលដោះស្រាយបញ្ហាជាមួយពួកមន្ត្រីក្រាបទូល..អាយព្រះអង្គ"ជីមីននេះភ្ញាក់ម្ដងទៀតការបើយ៉ុងហ្គីទ្រង់ចាប់ក្រឡាសខ្លួនឲ្យនាងនៅក្រោមដោយមានព្រះអង្គទ្រោមពីលើរាងកាយននោគគ្មានសម្លៀកបំពាក់សោះនោះម្ដងទៀត រីឯទឹកមុខកាន់តែខិលតែម្ដងហើយ
" បើចឹងយើងសុំតែម្ដងទៀតនឹងក្រោកហើយ "
" អាយ..អត់ទេព្រះអង្គ!! "ទោះជាប្រកែកក៏មិនទាន់ពេលដែលមានតែព្រមតាមសម្រួលភ្លើងសង្រ្គាមបានឆាបឆេះឡើងម្ដងទៀតយ៉ាងក្ដៅគគុកមួយសន្ទុះធំទើបបញ្ចប់។ហើយទ្រង់ក៏បាននាំជីមីនស្រង់ទឹករៀបចំកាយចូលសាលប្រជុំព្រឹកនេះ។
____________&&____________
*សាប្រជុំធំ*
ព្រះអាទិត្យកាន់តែរះខ្ពស់ឡើងបញ្ជាក់ថាវារាងថ្ងៃទៅហើយ ពួកសេនា ទាហាន ភិលៀងផ្សេងៗនាំគ្នាប្រញាប់ប្រញារធ្វើការងាររាងខ្លួនក្នុងដំណាក់នីមួយៗ។ចំណែកពួកមន្រ្តីតូច ធំឯណេះវិញបានមកជួបជុំគ្នារួចរាល់ក្នុងសាជំនុំរងចាំព្រះអង្គនិងម្ចាស់ក្សត្រីយាងមកដល់។
" ព្រះអង្គនិងម្ចាស់ក្សត្រីយាងមកដល់ហើយ..!!!"
លោកអាម៉ាត់វ៉ាងស្រែកឡើង រីឯពួកមន្រ្តីនាំគ្នាអោនក្បាលចុះថ្វាយបង្គំព្រះរាជា និងមហេសីដែលជារាងក្រាស យុហ្គីបណ្ដើរនាងតូចជីមីនចូលមកសំដៅទៅកាន់រាជបល្ល័ង្កដាក់ខ្លួនអង្គុយហើយទើបមានសុវណ្ណនីឡើង
" ឆាប់ក្រោកឡើងមក"
" អរព្រះគុណព្រះអង្គ!!"
" ក្រាបទូលព្រះអង្គ តើព្រះរាជសុខភាពរបស់ទ្រង់ យ៉ាងម៉េចហើយក្រាបទូល បើមិនទាន់ធូរស្បើយសូមព្រះអង្គសម្រាកសិនកុំទាន់ធ្វើរាជកិច្ចអីក្រាបទូល "លោកមន្រ្តីស៊ុនជាមន្ត្រីម្នាក់ក្នុងចំណោមពួកមន្រ្តីទាំងអស់បានទូលសួរទៅយុហ្គីព្រមទាំងទឹកមុខព្រួយបារម្ភពីរាងក្រាស មែនហើយព្រោះគ្រួសាររបស់គាត់សុទ្ធតែជាអ្នកដែលស្មោះត្រង់ បម្រើនឹងរាជវង្សគ្រប់ជំនាន់តមកដល់គាត់ទៀត ចំណែកឯបច្ចុប្បន្នគាត់ជាមនុស្សជំនិតដែលយុហ្គីទុកចិត្តជាងគេផងដែរ
" ហ៊ឹម! យើងមិនអីទេលោកមន្ត្រីស៊ុនកុំបារម្ភអីចាំពីពេលនេះទៅយើងនឹងត្រួតពិនិត្យរាជកិច្ចជាប្រចាំសូមអស់លោកសប្បាយចិត្តចុះ"យ៉ុងហ្គីញញឹមមានបន្ទូរមកកាន់លោកមន្ត្រីស៊ុនរួមទាំងអ្នកឯទៀតមុននឹងងាកទៅមើលមុខអ្នកម្ខាងទៀតដែលអង្គុយជិតខ្លួនមុខងាប់ដូចគេចងបាញ់យ៉ុងហ្គីមិនប្រកាន់ព្រោះដឹងមូលហេតុទើបប្រញាប់មកដោះស្រាយរាជកិច្ចវិញអារបាននាំមហេសីដើរលេងក្និងវាំង
" ក្រាបទូលព្រះអង្គពួកទូលបង្គុំពិតជាត្រេកអរខ្លាំងណាស់ក្រាបទូលដែលបានលឺដូច្នេះ"
" មែនហើយក្រាបទូល!! ៗ "ពួកមន្ត្រីទាំងអស់សប្បាយចិត្តរីករាយយ៉ាងខ្លាំងដែលបានព្រះអង្គលើកឡើងយ៉ាងដូច្នេះ តែប៉ុណ្ណេះនរគនឹងរីកចម្រើនបានលឿនរហ័សសុខសាន្តហើយ
" ហ៊ឹម! ហើយតើសភាពកាលការរស់នៅប្រជាជនក្នុងនគរយ៉ាងណាហើយលោកមន្រ្តីវ៉ាង "
" ក្រាបទូល ព្រះអង្គក្នុងព្រះនគរស្ងប់ស្ងាត់ល្អណាស់ ចំណែកឯប្រជាជនវិញក៏រស់នៅសុខសប្បាយសម្បូរហូរហៀរទងការហូបចុក ការងារផងដែលក្រាបទូល "លោកវ៉ាង
" ល្អណាស់! ចុះការរកស៉ីជួយដូរជាមួយពួកឈ្មួញក្រៅនគរយ៉ាងមិចដែល "
" ក្រាបទូល ព្រះអង្គការជួញដូរជាមួយនគរផ្សេងដំណើរការបានល្អណាស់ ក៏ប៉ុន្ដែត្រូវបាននគរខាងលិចមកជ្រៀតជ្រេកធ្វើឲ្យឈ្មួញនគរយើងខានបង់ច្រើនគួរសមដែលក្រាបទូល "លោកឈិន
" ហ៊ឹស! ពួកវានៅតែតាមខាំមិនលែងមែន! លោកត្រូវធ្វើយ៉ាងណាឲ្យទំនិញរបស់យើងឈ្នះវាឲ្យបានលឺដែលទេ! "យ៉ុងហ្គីនិយាយទាំងខឹងក្រោតជាខ្លាំងបន្ទាប់ពីបានដឹងរឿងរួចមកអ្នកណាមិនក្ដៅបើសត្រូវមកយកប្រយោជន៍ពីខ្លួនដូច្នេះគេត្រូវតែចាត់ការវិញដាច់ខាត
" ទូល...ទូលបង្គុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាពក្រាបទូល! " លោកមន្ត្រីឈិនលុតជង្គុងចុះទទួលបញ្ជារយ៉ុងហ្គីទាំងបែកញើសញ័រខ្លួនតតាតព្រោះខ្លាចក្បាលធ្លាក់ពីលើស្មារពេលនេះដែលធ្វើការងារមិនល្អ
" ចុះនៅតាមព្រំដែនមានបញ្ហាអីឬ អត់! "
" ក្រាបទូល ព្រះអង្គនៅតាមព្រំដែនក៏ដូចគ្នាដែល នគរខាងជើងតែងតែបញ្ជូនទ័ពជាញ៉ក់ញាប់ចូលមកទឹកដីយើងតែក៏ត្រូវទូលបង្គំដឹងទាន់រហូត ពួកគេមានចេតនាចង់ឈ្លានពាននគរយើងពិតប្រាកដណាស់ក្រាបទូល! សូមព្រះអង្គមានព្រះដំរេស ចេញព្រះរាជបញ្ជាធ្វើសង្គ្រាមទៅក្រាបទូល ដើម្បីបង្ហាញពួកគេពីអំណាចខ្លាំងខ្លាររបស់ព្រះអង្គក្រាបទូល "
" មែនហើយព្រះអង្គ!! "លោកមន្ត្រីស៊ុនលើកគំនិតឡើង ហើយមន្រ្ដីផ្សេងទៀតក៏យល់ស្របតាមដូចគ្នា រីឯយ៉ុងហ្គីវិញលើកដៃញីថ្ងាសពិចារណាតើគួរធ្វើយ៉ាងណាទើបសមគួរ គេដូចជាមិនចង់បង្ហូរឈមតែអ្នកម្ខាងទៀតដូចជាគ្មានគំនិតដូចគេសោះចេះតែបង្ករជម្លោះនិងគ្នារហូតតើឲ្យគេទ្រាំបានយូរប៉ុនណាទៅ គេគិតមិនចេញទេ
" ព្រះអង្គ! ព្រះពរម្ចាស់តាមគំនិតលោកម្ចាស់ស៊ុនក៏ល្អព្រោះគាត់ស្រលាញ់និងខ្វល់ខ្វាយពីកិត្តិយសព្រះអង្គ តែថាកាធ្វើសង្រ្គាមវាប៉ះដល់ប្រជាជននឹងនគរដូចគ្នាខ្ញុំម្ចាស់សូមឲ្យទ្រង់រកវិធីផ្សេងដែលចំណេញ
ដល់នគរទាំងសងខាងក្រាបទូល "ជីមីនឃើញស្វាមីដូច្នេះក៏ជួយយោបល់ខ្លះឲ្យគេគិតដោះស្រាយដោយសន្តិវិធីវិញក្រោយពីបានស្ដាប់រួចមកជីមីនយល់ហើយថាភារកិច្ចខ្លួនគឺកំពុងតែស្ថិតនៅចំពោះមុខនេះហើយ
" ហ៊ឹម! មហេសីនិយាយត្រូវម្យ៉ាងដែល ចុះអូនមានគំនិតអ្វីផ្សេងពីនេះហ្ហេស! "
" ព្រះពរម្ចាស់ ! "
" ឆាប់និយាយមក "
" សូមព្រះអង្គចាប់ផ្ដើមចំណងមិត្តភាពរវាងគ្នាទៅក្រាបទូល ធ្វើបែបនេះនិងនាំសុខសាន្តដល់ប្រជាជនព្រមទាំងព្រមទាំងនគរផងដែល ព្រះពរម្ចាស់ "
" ធ្វើចឹងមិនបានទេព្រះអង្គ នេះដូចជាបន្ទាតម្លៃ ព្រះអង្គពេកហើយក្រាបទូល "មន្ត្រីស៊ុន
" នេះមិនហៅថាបន្ទាតម្លៃព្រះអង្គទេលោកម្ចាស់ តើលោកគិតថាការធ្វើសង្រ្គាមធ្វើឲ្យស្លាប់ជីវិតប្រជាជនទើបជាការលើកតម្កើងព្រះអង្គមែនទេ "
" អឹក!...ទូលបង្គំ!! "លោកមន្រ្តីស៊ិន
" បានហើយអ្នកទាំងពីសុទ្ធតែនិយាយមានហេតុផលរៀងខ្លួន ក៏ប៉ុន្តែគំនិតរបស់ម្ចាស់អូនក៏ត្រឹមត្រូវម្យ៉ាងដែល យើងសម្រេចថាទុករឿងនេះមួយឡែកសិនចុះ ហើយយើងសូមផ្ដាំឲ្យអស់លោកប្រឹងធ្វើការងារឲ្យមែនទែន បិទអង្គប្រជុំត្រឹមនេះបានហើយ "
" ថ្វាយបង្គំលាក្រាបទូល "
មន្ត្រីទាំងអស់ឱនគំនាបយ៉ុងហ្គីនិងជីមីនដែលចាក់ចេញទៅលោកម្ចាស់ស៊ុនញញឹមរីករាយបន្ទាប់ពីបានដកស្ទង់ពីអត្តចរឹកម្ចាស់ក្សត្រីថ្មីរបស់នគរគឺថាល្អអាចទទួលយកបានសម្រាប់ជួយជ្រុំមជ្រែងរាជកិច្ចព្រះអង្គបាននាពេលអនាគតនេះហើយជាអ្វីដែលគាត់ចង់បានអាចថានេះជាការពិសោធន៍វាស់សមត្ថភាពបានជោគជ័យ គួរឲ្យសរសើរដែលព្រះអង្គអាចរកបាននារីល្អដូច្នេះដែលខ្វល់ខ្វាយពីនគរនឹងប្រជាជនជាធំបែបនេះមិនមានច្រើនទេ។

សួរស្ដីអ្នកទាំងអស់គ្នាadminមកវិញហើយសូមទោសដែលខានចេញរឿងយូរadminប្រលងជាប់ហើយតែគ្រាន់រវល់នៅផ្ទះផងរកសាលារៀនទៀតចឹងបានចេញយូររីករាយអានណា🙏🥰

រឿង អ្នកម្នាងឆ្លងភពកំពូលឆ្នាស់របស់បងWhere stories live. Discover now