ស្របពេលអ្នកនៅឋានមនុស្សកើតចលាចល រីឯនៅឋានទេវតា ជាទីឋានមនុស្សគ្រប់រូបប្រាថ្នាចង់មកកើតពេលលាចាកលោកទៅ ព្រោះជាកន្លែងដែលសុខសាន្ត ស្ងប់សុខដល់ចិត្ត លែងមានទុកកង្វល់ក្នងជីវិតសត្វលោក។ រីឯនាងតូចរបស់យើងវិញកំពុងតែលង់លក់នឹងដំណេកលើគ្រែនៅឋានសួគា៌ ហំព័ន្ធដោយពពកពណ៌ស ព្រះពាយផាយផាតមកប៉ះស្បៃបករវិចៗ មិនយូរត្របកភ្នែកនាងក៏កម្រើកឡើងម្ដងបន្តិចៗ
" អឹក..អូយឈឺក្បាល..នេះ..នេះខ្ញុំនៅទីណា អ្នកម៉ាក់ លោកប៉ា ! "ដឹងខ្លួនភ្លាមជីមីនស្លន់ស្លោរដូចមាន់ក្រាបពងមិនដឹងជានៅទីណាបើឃើញតែពពកសស្គុសគា្មនទ្វា គ្មានបង្អួចឲ្យផ្លោះរត់កើតទេពេលនេះមានតែស្រែករកម៉ាក់ប៉ាជួយ
" ដឹងខ្លួនហើយមែនទេនាងតូច "ខណៈនោះសេ្ដចទេវតាចំណាស់ក៏លិចរូបរាងឡើងឈរក្រពាត់ដៃសម្លឹងនាងតូចព្រោះរងចាំយូរមកហើយនោះទម្រាំនាងដឹងខ្កួន
" អាយ! លោកជាអ្នកណា ជាពួកចាប់ជម្រិតមែនទេ ឆាប់ដោះលែងខ្ញុំទៅ បើមិនចឹងប៉ាម៉ាក់ខ្ញុំនឹងសម្លាប់លោកជាមិនខាន "
" យើងមិនមែនជនចាប់ជម្រិត "
" បើចឹង..លោកជាអ្នកណា..ឆាប់ដោះលែងខ្ញុំទៅណាសូមអង្វរ "ជីមីនរត់ចុះពីលើគ្រែទៅអោបជើងបុរសចំណាស់សុំក្ដីមេត្តាសង្ឃឹមគាត់ប្រណីបញ្ជូនគេត្រឡប់ទៅវិញតែអត់ទេ
" មិនបានទេនាងតូច "
" ហេតុអ្វីមិនបានខ្ញុំចង់ទៅផ្ទះវិញ..ហឹក..ហឹក "
" ព្រោះនាងតូចមានជោកជីតាកំណត់ឲ្យទៅបំពេញតួរនាទីនៅអតីតជាតិ "
" លោកលេងសើចមែនទេ! ជោជីតាអី! "
" យើងមិនបានលេងសើច "
" ហេតុអីត្រូវជាខ្ញុំទៅវិញ! "
" ជានិស្ស័យនោះអី ដល់ពេលនោះនាងតូចគង់តែដឹងទេអស់ពេលហើយសូមសំណាងល្អនាងតូច "
" អេ៎!..ឈប់សិនខ្ញុំនៅនិយាយមិនទាន់អស់ទេ! " ក្រោយបញ្ចប់ការសន្ទនារួចស្ដេចទេវតាក៏បានប្រើសោក៍បញ្ជូននាងទៅកាន់កន្លែងដែលសាកសមដោយស្នាមញញឹមរីករាយ# ពេលវេលាអតីតជាតិ
ក្នុងនគរខាងត្បូងពេលនេះមានភាពរជើបរជួល កក្រើកក្រុង នឹងអ៊ូអរជាខ្លាំងព្រោះថាកំពុងមានពីធីជ្រើសរើសម្ចាស់ក្សត្រីសម្រាប់ព្រះរាជាដោយមានការចូលរួមពីសំណាក់កូនស្រីមន្រ្តីតូចធំ អ្នកមានអភិជនក្នុងនគរទាំងអស់ដាក់ពាក្យសុំចូលរួមមិនឲ្យរំលងឪកាសមាសនោះឡើយ។
ចំណែកគ្រួសារលោកផាកជាអ្នកនាំចេញនាំចូលទំនេញពីក្នុងស្រុកទៅនគរផ្សេងៗ ព្រមជាមួយពួកបរទេសផ្ដាច់មុខក្នុងនគរ ហើយគាត់ក៏ជាមនុស្សមានមុខមាត់ក្នុងនគរផងដែល នឹងជាឪពុកម្នាក់ក្នុងចំណោមឪពុកផ្សេងៗដែលបានដាក់ពាក្យប្រលងម្ចាស់ក្សត្រីឲ្យកូនស្រីគាត់ដូចគ្នា។ ឥឡូវនេះគាត់ក៏កំពុងពិបាកចិត្តព្រោះថាកូនស្រីសន្លប់មិនទាន់ដឹងខ្លួន ដោយសារតែរពឹសទៅជិះទូកលេងបែរជាធ្លាក់ចូលទឹកសំណាងដែលជួយទាន់ពេលគ្រាន់តែពេលនេះមិនភ្ញាក់ដឹងខ្លួនប៉ុណ្ណោះ
ក្រាក!
" អូរ! លោកម្ចាស់ "អ្នកស្រីគឹមងាកមកទទួសរាកទាក់ស្វាមីដែលចូលក្នុងបន្ទប់កូនស្រី
" តើជីមីនយ៉ាងម៉េចហើយ " លោកផាកដាក់ខ្លួនអង្គុយឆោងដៃស្ទាប់ថ្ងាសកូនស្រីសំណព្វសួរពីអាការៈរបស់នាងនៅពេលនេះ
" គ្រូពេទ្យថាជីមីនមិនមានអ្វីប៉ះពាល់ខ្លងទេ បន្តិចទៀតគង់តែដឹងខ្លួនហើយលោកម្ចាស់ "
" អឹម! សង្ឃឹមថាកូននឹងឆាប់ដឹងខ្លួនទាន់ពេលចុះ "លោកផាកក្រហឹមដើមកតបចម្លើយប្រពន្ធ ក្រសោបដៃកូនស្រីដកដង្ហើមធំជាប់ដោយរពឹងក្នុងចិត្តថានាងអាចដឹងខ្លួនមុនពេលពីធីបញ្ចប់ទៅមិនបានចូលរួមវាគួរឲ្យសោកស្ដាយ
" អឹម! អូយប៉ាម៉ាក់!!..ហឹក" ជីមីនភ្ញាក់មមើលនិយាយឡើងថែមទាំងយំទៀតផងនោះ នាំឲ្យលោកផាកនឹងអ្នកស្រីគឹមងាកមកចាប់អារម្មណ៍ប្រញាប់ចូលមកមើលគ្រានាងអង្គុយ
" ជីមីនដឹងខ្លួនហើយមែនទេកូន "លោកផាក
" ជីមីន...កូនម្ដាយដឹងខ្លួនវិញហើយកូន អរគុណព្រះជាម្ចាស់ដែលតាមថែរក្សាកូនជីមីន "លោកស្រីគឹមអោបកូនរំភើបឡើងស្រក់ទឹកភ្នែក រកអ្វីប្រៀបផ្ទឹមពុំបាននោះ
" អ្នកម៉ាក់ លោកប៉ា..ហឹក..អ្នកទាំងពីរមកជួយខ្ញុំហើយមែនទេ...ហឹក..ខ្ញុំខ្លាចណាស់..ហឹក "
" ហឹក..ឈប់ខ្លាចទៅ..ម៉ែនៅជាមួយកូនហើយណា "
" គ្មានអ្នកណាហ៊ានធ្វើអីកូននោះទេបើសិនជាពុកនៅទីនេះ ពុកនឹងការពារកូនដោយជីវិត "លោកផាករិតរង្វង់ដៃអោបប្រពន្ធកូនស្រីអួលដើមកទាំងបីនាក់ ប៉ុន្តែជីមីនក៏ចាប់ផ្លឹកក្នុងបន្ទប់ របស់ជុំវិញខ្លួនសម្លៀកបំពាក់សុទ្ធតែបុរាណ ចំណែកខោរអាវគេក៏ដូចគ្នា ទើបនាងក៏សួរទៅកាន់ពួកគាត់ដោយសញ្ញាសួរលោតពេញខួរក្បាល
" ម៉ាក់ប៉ាមិចក៏អ្នកទាំងពីស្លៀកពាក់បែបនេះ ពួកយើងមកដើរលេងមែនទេ ហេតុអីចាំបាច់ពាក់បែបនេះ ហេតុអីយើងមិនស្នាក់នៅសណ្ធាលគារបែបមកគេងទីនេះទៅវិញប៉ាម៉ាក់! "ឮសំណួរកូនដូច្នេះក៏ធ្វើឲ្យគាត់មើលមុខគ្នាទាំងជ្រួញចញ្ចើមនឹងពាក្យចោទសួរ រីឯជីមីនសួរដូច្នេះក៏ព្រោះតែគិតថាលោកទាំងពីរជាប៉ាម៉ាក់គេក្នុងពេលអនាគតព្រោះមុខមាត់សម្លេងដូចគ្នាបិះបិទ
" ស..ណ្ឋាគារអីនេះកូននិយាយស្ដីអ្វីចម្លែកម្ល៉េះមិនមែនក្រោកពីឈឺធ្វើឲ្យកូនវង្វេង់ទេ ហ្ហេស៎! "
" ពុកនិងម៉ែឯងគឺពួកយើងស្លៀកពាក់បែបនេះរហូតមកសម្បីប្រជាជនក្នុងនគរក៏ដូចគ្នា ហើយក្នុងពេលនេះកូនកំពុងនៅផ្ទះរបស់យើងហើយតាស៎ តើកូនចង់ទៅណាវិញ! "អ្នកស្រីគឹមលោកផាកព្យាយាមពន្យល់កូនក្រែរលោថានាងភ្លេចភ្លាំងរឿងខ្លះដែលនាងធ្វើសកម្មភាពរាល់ថ្ងៃនៅជុំវិញខ្លួន នឹងចងចាំវិញតែគ្មានទេវាធ្វើឲ្យជីមីនវល់លើសដើមទៀត
" ថាមិច..ផ្ទះ! "
" ត្រូវហើយ "
" ........"ជីមីនស្ងាត់មាត់ធ្វើភ្នែកឡេងឡង់ៗគិតដល់សម្ដីមនុស្សប្រុសស្លៀកពាក់សនោះនិយាយប្រាប់គេលើកចុងក្រោយមុនមកទីនេះ(" មិនបានទេនាងតូច "
" ហេតុអ្វីមិនបានខ្ញុំចង់ទៅផ្ទះវិញ..ហឹក..ហឹក "
" ព្រោះនាងតូចមានជោកជីតាកំណត់ឲ្យទៅបំពេញតួរនាទីនៅអតីតជាតិ "
" លោកលេងសើចមែនទេ! ជោជីតាអី! "
" យើងមិនបានលេងសើច "
" ហេតុអីត្រូវជាខ្ញុំទៅវិញ! "
" ជានិស្ស័យនោះអី ដល់ពេលនោះនាងតូចគង់តែដឹងទេអស់ពេលហើយសូមសំណាងល្អនាងតូច "
" អេ៎!..ឈប់សិនខ្ញុំនៅនិយាយមិនទាន់អស់ទេ! ") ឬមួយគេឆ្លងភពមកអតីតជាតិពីបុរាណកាលរាប់ពាន់ឆ្នាំមុនដូចបុរសម្នាក់នោះនិយាយមែន! មិនពិតទេ! មិនអាចទេ!
" អេ! ជីមីនកូនទៅណា "
" ក្រាក! ប្រូស! ហឹក...មិនពិតទេ...ផែនដីក្រឡាប់ចាក់អស់ហើយ! ខ្ញុំ "
" ជីមីនកូន មានកើតអីទេនឹង "លោកផាក អ្នកស្រីគឹមចូលមកមើលកូនស្រីដែលសុខៗស្រាប់តែក្រោករត់ចេញមកក្រៅ អាឡូវបែបមកអង្គុយយំនៅមាត់ទ្វានោះស្ងៀមនោះមិនមាត់កអ្វីនឹងកាព្រួយបារម្ភពួកគាត់
( ទេវតាលេងសើចនឹងខ្ញុំពេកហើយ!😭)
YOU ARE READING
រឿង អ្នកម្នាងឆ្លងភពកំពូលឆ្នាស់របស់បង
Romansផ្ដើមរឿង មីន យ៉ុងគី 💜 ផាក ជីមីន ផាក ជីមីនជាក្មេងស្រីម្នាក់ នាងមានសម្រស់ស្រស់ស្អាត កាចឆ្នាស់ដាច់គេទូរទាំងសាលាអ្នកណាៗក៏ដឹង នាងចូលចិត្តអានរឿងប្រលោមលោករឿងស្នេហាមែនទែន ហើយនាងក៏តែមានបំណងប្រាថ្នាមួយក្នុងជីវិតគឺចង់បានព្រះអង្គម្ចាស់សង្ហាជាគូរគ្រងដូចជាត...