បន្ទាប់ពីកូនស្រីដឹងខ្លួនរួចផុតពីគ្រោះថ្នាក់ លោកផាក ក៏ឲ្យអ្នកបម្រើទៅតាមគ្រូពេទ្យមកពិនិត្យអាការៈជីមីនម្ដងទៀត ដើម្បីឲ្យប្រាកដចិត្តថាមិនមានអីខុសប្រក្រតីលើនាងទៀតឬអត់
" យ៉ាងម៉េចហើយគ្រូពេទ្យ "លោកផាកសួរគ្រូពេទ្យពេលគាត់ពិនិត្យជីមីនរួចរៀបរបស់ដាក់ចូលហឹបស្ពាយតូចដើម្បីត្រឡប់ទៅវិញនោះដោយសម្លឹងទៅកូនដែលដេកស្ងៀមមិននិយាយអ្វីនោះ
" អ្នកនាងបានគ្រាន់បើហើយ សម្រាកគ្រាប់គ្រាន់ផឹកថ្នាំឲ្យទៀងទាត់ទៅគឺបានហើយ ម្យ៉ាងទៀតអ្នកនាងបែបនេះក៏ប្រហែលជាមកពីតក់ស្លុតចិត្តនឹងដែលបានកើតឡើងដូច្នេះគួរតែយកចិត្តទុកដាក់មិនត្រូវឲ្យអ្នកនាងប៉ះទង្គិចរឿងបែបនេះទៀតទេ "
" ចាស/បាទ លោកគ្រូពេទ្យ "
" បើចឹងខ្ញុំសូមលាលោកម្ចាស់នឹងអ្នកស្រីសិនហើយ បាទ! "
" បាទ! បើចឹងចាំខ្ញុំជូនដំណើរ "
" អូរ៎! បាទអរគុណលោកម្ចាស់ "
" បាទ! មិនបាច់អរគុណអីទេ អរ! អូននៅទីនេះមើលកូន បងជូនដំណើរគ្រូពេទ្យបន្តិច "
" ចាស! លោកម្ចាស់ " អ្នកស្រីគឹអោនគំនាបស្វាមីខ្លួនដែលចេញទៅក្រោយពីផ្ដែផ្ដាំរួច គាត់ដកដង្ហើមធំខ្លោចចិត្តមិនគួរណាមានរឿងអាក្រក់កើតឡើងដូច្នេះលើកនាងតូចទាំងដែលទាំងពីតូចក្រូចឆ្មាគាត់នឹងប្ដីមិនសម្បីហ៊ានស្ដីជេ វាយកូនបន្តិចគឺថ្នមដូចសំពត់ក្នុងផ្នត់មិនឲ្យមានស្នាក់ស្នាមត្រង់ណាឡើយ។
រីឯជីមីនកំពុងដេកគិតពីសម្ដីស្ដេចទេវតាប្រាប់គេចុះឡើងៗផ្ទុយស្រឡះពីការគិតរបស់អ្នកស្រីគឹម។ គេនៅតែមិនយល់នឹងសម្ដីដែលគាត់ ភារកិច្ចអីទៅបើគេគ្រាន់តែជាមនុស្សធម្មតាអាចធ្វើអីចេញទៅ ឆ្កួតពេកហើយ គេពិតជានឹកប៉ាម៉ាក់គេណាស់មិនដឹងថាគាត់បារម្ភពីគេប៉ុណ្ណាទេពេលនេះ ចង់ត្រឡប់ទៅវិញយ៉ាងម៉េចទៅ អរនឹកឃើញហើយយល់សប្តិគេអាចចួបទេវតានោះបានហើយ គិតហើយជីមីនក៏បានបិទភ្នែកគេងទៅ....#ក្នុងយល់សប្តិ
" ភ្ញាក់ឡើងនាងតូច " ស្ដេចទេវតាឈរក្រពាត់ដៃបង្ហើបសំនាងដាស់នាងតូចរបស់យើងឲ្យកម្រើកត្របក់ភ្នែកឡើងសន្សឹមៗមុននឹងស្ទុះក្រោកទាំងកំរោលចោទសួរនូវអ្វីដែលគេចង់ដឹង
" លោកទេវតាឲ្យខ្ញុំទៅវិញទៅប៉ាម៉ាក់ខ្ញុំប្រហែលបារម្ភហើយ មិចក៏លោកបញ្ជូនខ្ញុំមកទីនេះខ្ញុំមិនយល់ទេ! "ស្ដេចទេវតាមិនខ្វល់នឹងសំនួរជីមីនក៏ដើរយ៉ាងរំភើយមកអង្គុយផឹកតែធ្វើមិនដឹង ឯនាងតូចវិញស្ទើរតែចង់ស្ទះខ្យល់ស្លាប់
" ក៏ប្រាប់ហើយតាស៎ ថាជាព្រេងវាសនាចារមកឲ្យនាងច្រមក់ឯងចួបគូរស្នេហ៍ក្នុងអតីតជាតិ ហើយជួយគេដោះស្រាយបញ្ហានៅថ្ងៃមុខដឹងទេនាងច្រមក់..ហេ..នេ"
" លោកឈប់ផឹកសិនទៅនិយាយគ្នាសិន ឲ្យខ្ញុំជួយគេយ៉ាងម៉េចបើមិនដឹងរឿងអ្វីហើយខ្ញក៏មិនចេះអ្វីដូចគ្នា តើទៅជួយអីបាន..ផាច់!..អូយ "
" នាងច្រមក់ល្ងង់ត្រូវចាំថាតួរនាទីបង្រួបង្រួមពួកគេវិញបានហើយស្ដាប់បានហើយនៅ "
" លោកនិយាយបែបនេះខ្ញុំកាន់តែមិនយល់ទៀតហើយ..ហឹក! "
" ច្រូច! ដល់ពេលវេលាហើយដែលត្រូវទៅចួបគេហើយនាងច្រម៉ក់ឆាប់ទៅ "ស្ដេចទេវតាក្រើនរំលឹកជីមីនទាញតែមកគ្រេបតិចៗដោយអារម្មណ៍ស្រស់ថ្លារ
" លោកទេវតា!! "ទៀតហើយមិនទាន់ដឹងរឿងអីផងដេញទៀតហើយ យ៉ាប់មែនអាងតែជាទេវតាចង់ឲ្យមកក៏មក ឲ្យទៅក៏ទៅលឿនតាមចិត្តបែបនេះ...
# បច្ចុប្បន្ន
ទម្រាំភ្ញាក់ពីសុបិនវិញគឺព្រឹកថ្ងៃស្អែកទៅហើយ ជីមីនក្រោកអង្គុយពុតពែនខ្លួនដោយការខ្ចឹលច្រអូសអង្គុយគិតក្នុងចិត្តមួយស្របក់
( ហើយ៎! ប្រហែលគេចមិនផុតទេខ្ញុំត្រូវតែប្រឈមនឹងរឿងចំពោះមុខដែលកំពុងកើតឡើង ត្រូវតែរឹងមាំ ក្លាហាន ឆ្លាតវៃដូចតួឯកស្រីក្នុងប្រលោមលោកដូចគ្នា
ផាក ជីមីន! ស៊ូៗ..ក្រាំង!..អាយ! )
" មានរឿងអីនឹង "សុខៗទ្វាក៏របើកឡើងផ្អើលអ្នកដែលផ្ចង់អារម្មណ៍ភ័យលួសប្រលឹងទៅស៊ីប្រលិតអស់
ការពិតជាពុកនឹងម៉ែ អ្នកបម្រើស្រីពីរបីនាក់ស្ទុះចូលមកឡើងដង្ហក់ម្នាក់ៗមិនដឹងជាប្រញាប់អីណាស់ណាទេ ភ្លាមនោះលោកផាកក៏និយាយឡើងដាច់ៗព្រោះហត់ពេក
" ហើយ..គ្មាន..ពេលទេពួកឯងឆាប់រៀបចំខ្លួនអ្នកនាងឯងទៅឲ្យឆាប់ឡើង! "
" ចាស/ចាសលោកម្ចាស់ "ក្រោយពីទទួលបញ្ជាលោកផាករួចពួកស្រីបម្រើទាំងអម្បាលម៉ានអោនគំនាបហើយក៏ចូលទៅលើជីមីនឡើងនាំឲ្យនាងបើកភ្នែកស្រឡាំងកាំង
" នេ! ឈប់លោកពុកនេះនាំកូនទៅណានឹងដាក់ខ្ញុំចុះ "
" គ្មានពេលវេលាច្រើនទៀតទេកូនមីនរៀបចំខ្លួននឹងអារបានចូលរួមការជ្រើសរើសម្ចាស់ក្សត្រីនៅព្រះរាជវាំងណាកូនភ្លេចហើយមែនទេ "លោកស្រីគឹមនិយាយជំនួសប្ដី
" ជ្រើសរើសម្ចាស់ក្សត្រី! "
" ហើយ! អូនមើលកូនផងបងទៅឲ្យគេរៀបចំគ្រែស្នែងសិន "
" ចា..ចាសបងទៅចុះទុកទីនេះអូនដោះស្រាយបានហើយ "
" ហឹម "បន្ទាប់ពីអឺលអើរគ្នារួចលោកផាកក៏ចាកចេញមកក្រៅចាត់ចែងរៀបចំខាងក្រៅវិញបាត់ទុកឲ្យអ្នកស្រីគឹមនៅខាងក្នុង
" អើវ! នៅឈរធ្វើអីទៀតឆាប់ធ្វើទៅពួកឯង "
" ចាស អ្នកស្រី "
" អើយ! អត់ទេខ្ញុំរៀបចំខ្លួនឯងវិញ អាយ!... "
YOU ARE READING
រឿង អ្នកម្នាងឆ្លងភពកំពូលឆ្នាស់របស់បង
Romanceផ្ដើមរឿង មីន យ៉ុងគី 💜 ផាក ជីមីន ផាក ជីមីនជាក្មេងស្រីម្នាក់ នាងមានសម្រស់ស្រស់ស្អាត កាចឆ្នាស់ដាច់គេទូរទាំងសាលាអ្នកណាៗក៏ដឹង នាងចូលចិត្តអានរឿងប្រលោមលោករឿងស្នេហាមែនទែន ហើយនាងក៏តែមានបំណងប្រាថ្នាមួយក្នុងជីវិតគឺចង់បានព្រះអង្គម្ចាស់សង្ហាជាគូរគ្រងដូចជាត...