ក្រឡេកមកមើលអ្នកនៅបច្ចុប្បន្នកាលឯណេះវិញកំពុងតែកើតទុកព្រោះតែការបាត់ខ្លួនរបស់នាងតូចរបស់យើងនេះឯងលោកផាកបានប្ដឹងឲ្យប៉ូលីសតាមរកប៉ុន្មានថ្ងៃហើយនៅតែមិនឃើញបានដំណឹងអ្វីបន្តិចធ្វើឲ្យគាត់ចាប់ផ្ដើមអស់សង្ឃឹមមែនទេនហើយ
"....."លោកផាកអង្គុយសញ្ចឹងគិតតែម្នាក់ឯងនៅសាឡុងទទួលភ្ញៀវហាក់ដូចជាគ្មានប្រលឹងក្នុងខ្លួនតាំងពីបាត់កូនស្រីមកគាត់លែងមាត់កនិយាយរកអ្នកណាក្រៅតែពីលោកស្រីរក្សាជាភរិយា
" បងពិសាទឹក "
" ហ៊ឹម..អរគុណអូន "លោកផាកញញឹមស្ងួតទទួលទឹកពីលោកស្រីរក្សាមកផឹកអស់មួយដង្ហើមរីឯអ្នកស្រីរក្សាសម្លឹងមុខស្វាមីទាំងអាណិតអមទៅដោយក្ដីបារម្ភហួសថ្លែង
" បងកុំពិបាកចិត្តអីអូនជឿរថាមិនយូរទេពួកយើងនឹងរកកូនមីនឃើញឆាប់ៗនេះទុកចិត្តលើប៉ូលីសចុះ "គាត់ចាប់ដៃលោកផាកមកក្ដោបក្នុងរង្វង់ដៃលួងលោមពាក្យពិរោះពិសារដល់ស្វាមីឲ្យបានស្រាកស្រាន់កុំគិតច្រើននាំឲ្យប៉ះពាល់សុខភាពដឹងថាបារមស្រឡាញ់កូនខ្លាំងតែគាត់ក៏ចាស់ណាស់់ដែលគួរគិតដល់ខ្លួនឯងផងដែល
" ......."
" ហឹក...តើបងអត់បានការណាស់មែនទេ! គ្រាន់តែកូនម្នាក់ដែលជាកែវភ្នែករបស់បង បងការពារមិនបាន....ហឹក..បងចោម្សៀតណាស់..ហឹក "លោកផាកស្រក់ទឹកភ្នែកពោលពាក្យស្ដីបន្ទោសខ្លួនឯងដែលមិនបានការធ្វើឲ្យកូនបាត់ខ្លួនទៅ បើទោះបីគាត់ជាសេដ្ធីមានប្រាក់ចាយមិនអស់តើវាយ៉ាងម៉េច! បើពេលនេះហើយនៅរកមិនឃើញមនុស្សក្រែងថាមានលុយអាចដោះស្រាយអ្វីបានគ្រប់យ៉ាងហ្ហេស៎! ចុះពេលនេះយ៉ាងម៉េច
" បឹប! បងឈប់បន្ទោសខ្លួនឯងទៅ..ហឹក..បងធ្វើបានល្អជាទីបំផុតហើយ...ហឹក...កូនមីនប្រាកដជាមានមោទនភាពដែលមានបងជាឪពុកគេ..ហឹក..អូនជឿថាមីនគេពិតជាសប្បាយចិត្តបើបានឃើញបងយកចិត្តទុកដាក់និងគេ "លោកស្រីរក្សាអោបស្វាមីស្របពេលគាត់ស្រក់ទឹកភ្នែកមកដូចគ្នាគាត់សម្ដែងធ្វើជារឹងមាំទាំងក្នុងទ្រូងឈឺស្គៀបការបើបាត់ចំណែកបេះដូងចាកឆ្ងាយបាត់ដំណឹងសូន្យឆឹង
" បានហើយ..ហឹកយប់ជ្រៅហើយតោះឡើងទៅសម្រាកលោកបង "
" ហឹម "បន្ទាប់ពីនិយាយចប់អ្នកទាំងពីរក៏ឡើងទៅបន្ទប់សម្រាកទៅ
YOU ARE READING
រឿង អ្នកម្នាងឆ្លងភពកំពូលឆ្នាស់របស់បង
Romanceផ្ដើមរឿង មីន យ៉ុងគី 💜 ផាក ជីមីន ផាក ជីមីនជាក្មេងស្រីម្នាក់ នាងមានសម្រស់ស្រស់ស្អាត កាចឆ្នាស់ដាច់គេទូរទាំងសាលាអ្នកណាៗក៏ដឹង នាងចូលចិត្តអានរឿងប្រលោមលោករឿងស្នេហាមែនទែន ហើយនាងក៏តែមានបំណងប្រាថ្នាមួយក្នុងជីវិតគឺចង់បានព្រះអង្គម្ចាស់សង្ហាជាគូរគ្រងដូចជាត...