ភាគ04
បន្ទាប់ពីបញ្ចប់រឿងរ៉ាវនៅសាលារួចរាល់អស់ ជីនយ៉ាងនិងជីនយ៉ញនត្រូវលោកគ្រូវិន័យនិងប្រមានបើសិនជាមានលើកក្រោយម្តងទៀតអ្នកទាំងពីរនិងត្រូវព្ជួឈ្មោះបញ្ឈប់កាសិក្សាមិនខានទេ« ហឺយ!!»នៅពេលដែរមកដល់បន្ទប់របស់ខ្លួន សុងហុនបានបោះកាតាបទៅម្ខាង ផ្តួលខ្លួនគេងលើគ្រេដែរល្អប្រណិត ក្នុងបន្ទប់ធំទូលាយក៏អាចអោយឃើញថានាយមានប៉ុណ្ណា រាងក្រាស់គេងដកដណ្ហើមធំសញ្ចឹងគិតដល់រឿងដែរកើតឡើងនៅសាលា ដៃក៏លើកមកស្ទាបបបូរមាត់របស់ខ្លួន ក្នុងខ្លួនគិតឃើញទិន្នភាពដែរខ្លួនបានណែបនិតនិងបបូរមាត់រាងតូច
« បបូមាត់គួអោយជាប់ចិត្តណាស់តើ.....»សុខៗមិនដឹងជាកើតឆ្កួតអីរាងក្រាសបែជាគេងញញឹមម្នាក់ឯងដូចជាមុនស្សឆ្កួតទៅវិញ
«ហឺយ.......ឆ្កួតមែនទែនហើយ!!ទៅងូតទឹកល្អជាង»សុងហុនក៏ទាញកន្សែងរួចចូលបន្ទប់ទឹកបាត់ទៅប្រហែលជា20នាទីក្រោយរាងក្រាស់ក៏បានដើរចេញមកវិញជាមួយនិងកន្សែងរុំត្រឹមចង្កេះបង្ហាញនៅភាពអាក្រាតខាងលើ អាចនិយាយថារាងគេសង្ហាខ្លាំងណាស់
គេក៏ទាញទូរស័ព្ទមកមើល
« ហឹម? អ្នកណាផ្ងើអីមក?»សុងហុនក៏យកវាមកចុចមើលឃើញថាជារូបរបស់គេពេលព្រឹកមិញដែរបានចាប់ថើបៈុងវ៉ុន
« ហឺយ!!!!ចង្រៃយ៎ អ្នកណាហ៊ានលួចថតយើង?»សុងហុន
ចិត្តមួយខឹងនិងអ្នកថតចិត្តមួយទៀតភ័យខ្លាចរូបភាពត្រូវបែកធ្លាយ
« យេរី?» អាឡែងតែមើលរូបភ្លេចមើលឈ្មោះ ដល់មើលទើបដឹងថាជា choi yeri សោះ ដែរបានផ្ងើមក
« នាងទៀតហើយ!!!គួអោយធុញ!!»សុងហុនរឹតតែក្តៅថាជុងវ៉ុនទៅតាមខ្លួន តែស្រីម្នាក់នេះជាងឈ្លើងទៅទៀត
មិននិងបានអីផងសារមួយទៀតក៏លោតឡើងពី choi យេរី ដដែរ
« អាគាចាស់នៅក្បែរសាលា» សុងហុនអានហើយក៏យល់ន័យព្រោះនោះជាកន្លែងដែរពួកគេតែងតែចាត់កាមុនស្សដែរចង់ចាត់កានៅទីនោះព្រោះវាស្ងាត់ល្អរាងក្រាស់មិនចាំយូស្លៀកពាក់ហើយអស់ក៏ទាញសោឡានជិះទៅក្រៅយ៉ាងលឿន ប្រហែលជាកន្លះម៉ោងក្រោយនាយក៏ទៅដល់កន្លែងតែពេលទៅដល់មិនបានឃើញយេរីនោះទេ ព្រោះវាគ្រាន់តែជាល្បិចរបស់សិស្សប្រុសម្នាក់ឈ្មោះ ជុង អុនស៊ូល ដែរជាអតីតសង្សាចាស់របស់យេរី ហើយក៏ជាសត្រូវជាមួយសុងហុនផងដែរនោះគឺដោយសាតែយេរីរាចិត្តបងស្រលាញ់សុងហុនទើបបែកពីអុនស៊ុល (សត្រូវស្នេហា)