ភាគ05
នាយព្រឹកថ្ងៃថ្មីមកដល់ សុងហុននិងជុងវ៉ុនត្រូវត្រូវត្រឡប់ទៅវិញហើយ
« ចុះមកហើយហេស? មកញាំអីជុំគ្នាមក»អ្នកស្រីឃើញរាងតូចជុងវ៉ុនចុះមកក៏ហៅ ដោយជុងវ៉ុនពេលនេះស្លៀកខោអាវសុងហុន សំណាងចេះសុងហុនមានខោអាវតាំងពីនៅអាយុ16ឆ្នាំអី ទើបរកខោអាវអោយជុងវ៉ុនពាក់បាន
« បាត អ្នកមីង!!»ជុងវ៉ុនចូលតុជាមួយគាត់
« ចុះឯណា កូនហុន?នេះគេមិនទាន់ងើបទេហេស?»អ្នកស្រីផាក
«គឺងើបហើយ!!»ជុងវ៉ុននិយាយទាំងញញឹមមិនសូវសុំ សុងហុនក៏ចុះមកល្មមជាមួយនិងដំណើរដល់សែនហ៉ាប់មើល
ព្រោះមើលទៅគេដូចជាកំពុងឈឺចង្កេះ«អា.....កូនហុនកើតអីនិង?»អ្នកស្រីឃើញកូនវេតនាដើរបែបនេះក៏ជួយទៅទប់កូនប្រុសបណ្តូលចិត្តអោយចូលអង្គុយនៅទល់មុខជុងវ៉ុន
« មិនកើតអីធំដុំទេម៉ាក់ ចៃដន្យអីត្រូវកូនឆ្កែធាក់ទម្លាក់គ្រេ»និយាយតែមាត់ទេ តែភ្នែកដៀងសម្លក់ជុងវ៉ុនចង់ជ្រុះឯជុងវ៉ុនលើគេថាខ្លួនជាកូនឆ្កែបែបនេះក៏ខាំមាត់សម្លក់សុងហុនដូចគ្នា
« អា...អាអ្នកបម្រើដួសបាយទៅ!!»អ្នកស្រីផាកដោយឃើញសភាពកាមិនស្រួលក៏និយាយដូបរិយាកាសពួកគេក៏ចាប់ផ្តើមញាំបាយជាមួយគ្នា បន្ទាប់ពីញាំហើយសុងហុននិងជុងវ៉ុនក៏តហរូវចេញទៅវិញ
នៅតាមផ្លូវពួកគេមិននិយាយរកគ្នាឡើយ តែដោយសាតែជិះយូដែរហើយ ហើយក៏ជិតដល់កន្លែងពួកគេវិញដូចគ្នា
«ផ្ទះឯងនៅឯណា?» សុងហុន
« មិនកើតទេ បើអោយគេជូនទៅផ្ទះជេក គេប្រាកដជាដឹងថាខ្ញុំមិនធម្មតា ចុះបើថាជាផ្ទះអាគី? ទេអានិងក៏អត់កើតដែរទៅនៅផ្ទះគេយ៉ាងមឹច?»ជុងវ៉ុនកំពុងអង្គុយគិតក្នុងចិត្ត
« នែ លឺយើងសួទេ?ឬចង់អោយយើងទម្លាក់កណ្តាលផ្លូវ?» គេនិយាយបែបនេះព្រោះគេចូលមកដល់ក្រុងហើយ
« អញ្ចឹងឈប់ឡានទៅ!!»ជុងវ៉ុនក៏អោយឈប់មែន ព្រោះម្តុំនេះជិតសាលារៀនជេយវីនតើ
« បាន......»សុងហុនក៏បង្អន់ឡានឈប់កៀនផ្លូវ ជុងវ៉ុនក៏បើកទ្វាឡានចុះទៅមែន ដោយដើរថ្មើជើងព្រោះគ្មានបានដាក់លុយជាប់ខ្លួនតាំងពីម្សិលអាទូរស័ព្ទនិងអស់ថ្មទៀត
សុងហុនក៏បើកឡានចេញទៅតែម្តងព្រោះនាយក៏ចឹងធ្វើបាបរាងតូចដែរ សងសឹកដែរធាក់គេបិះបាកចង្កេះ ស្របពេលសុងហុនជិះឡានមកឆ្ងាយបន្តិចមេឃក៏ភ្លៀងល្មម នាយក៏សម្លឹងតាមកញ្ចក់ឡាន ឃើញថារាងតូចនៅបន្តដើរមិនព្រមចូលជ្រកសោះ