កំហឹងសងសឹក

266 29 2
                                    

ភាគ06
រូបភាពក៏កាត់មកព្រឹកថ្ងៃថ្មី ពួកគេក៏មករៀនតាមធម្មតា តែធម្មតាសម្រាប់គ្នាជុងវ៉ុនឯពួកយេរី ដូចជាកំពុងគ្រុនចាញ់អញ្ចឹង ប្រហែលម្សិលមិញត្រូវធ្ងន់ពេក
« ជុងវ៉ុន ឯងថាចម្លែកទេពួកគេមិនមករករឿងយើងដូចមុនសោះ»សូនូ ដែរឆ្ងល់នោះក៏អោនទៅខ្សឹបសួជុងវ៉ុន
« ចឹងឯងចង់អោយគេរករឿងមែនទេ? បានហើយកុំខ្វល់និងពួកគេអីបែបនេះគឺល្អ!!» ជុងវ៉ុន និយាយជាមួយសូនូហើយក៏ងាកទៅក្រោយញាក់ចិញ្ចឹងដាក់ពួកនិងបន្តិច

« ឯងចាំមើលចុះ!»យេរីនាងនិយាយក្នុងចិត្ត ដៃក្តាប់យ៉ាងណែន មិនគួត្រូវជុងវ៉ុនបកមកខាំវិញសោះ ចាំមើលថ្ងៃនេះគេនិងអោយអុនស៊ុលចាត់កាមិនខាន (អត់រាង?)

        សិស្សគ្រប់គ្នាក៏បានរៀននៅពេលដែរគ្រូបានចូលមកបង្រៀនហើយនោះ តែខុសតែនីគីគេមិនខ្វល់និងយកចិត្តទុកដាក់ក្នុងការៀននោះទេ គឺគិតតែពីដេកតែម្តងព្រោះម្សិលមិញបញ្ចេញកម្លាំងពេក

«អេ អាគីដល់ម៉ោងចេញលេងហើយ!!» ជុងវ៉ុនបានមកដសសនីគីដែរដេកផ្កាប់មុខនិងតុរៀននោះអោយភ្ងាក់
« ហា!!! អឺតោះទៅសុីអី»នីគីក៏និយាយទាំងមិនទាន់អស់ងងុយ

៚បន្ទប់ទឹកប្រុសក្នុងសាលារៀន
ផាំង ប្រាវ  ពេលនេះដូចជាកំពុងលឺសម្លេងវ៉ៃគ្នាអ្វីដែរសំខាន់ គឺមានលឺបោករបស់ទៀត
« អួយយ!! អួយយយ!!ឈឺ»ជីនយ៉ាងស្រែកដូចគេអាក៏ចឹងនៅពេលដែរត្រូវជេកកំពុងចាប់កាច់ដៃជាប់នោះ
« យើងមិនចង់មានរឿងក្នុងសាលាទេ តែបើពួកឯងមករករឿងយើងមុននោះយើងស្វាគមន៍»ជេកនិយាយហើយក៏ធាក់ជីនយ៉ាងមួយជើងអោយខ្ទប់រួចដើរចេញមកយ៉ាងសង្ហាទៅរកកំពូលមិត្តរបស់គេ

« នែ...អាជេកឯងទៅធ្វើស្អីមកមឹចបានខ្លួនបែបនេះ?មើលសក់ចុះរញ៉េរញ៉ៃអស់ហើយ»នីគីក៏យកដៃជួយសារីម៉ូតសក់អោយជេក
« មកពីវ៉ៃគ្នាមែនទេ?»ជុងវ៉ុនសួបែបនេះព្រោះឃើញមាត់ជេកមានស្នាម
« អឺ....អាឡូវឃ្លានហើយសុីបាយទៅ»ជេក និយាយហើយពួកគេក៏ញាំអី

« អឺ ម៉ោងក្រោយថ្នាក់អញទំនេរ ចុះថ្នាក់ពួកហែង»ជេកក៏សួពេលពួកគេញាំរួចរាល់អស់
« អត់ទេ រៀនពេញម៉ោង»នីគី
« អឺ អញ្ចឹងពួកឯងទៅថ្នាក់ទៅ យើងរកទៅបណ្ណាល័យបន្តិចសិន» ជេកនិយាយហើយក៏ដើរបែកពីពួកគេទៅបណ្ណាល័យបាត់ ឯនីគីនិងជុងវ៉ុនក៏ទៅថ្នាក់ពួកគេជាមួយនិងសូនូផងដែរ ដើរមកកាត់ថ្នាក់Aក៏ចប់ពេលសុងហុននិងជេយចេញពីថ្នាក់ល្មមបិះនិងមុខគ្នាទៅហើយ ជុងវ៉ុននិងសុងហុនក៏សម្លឹងមុខគ្នា ដោយសុងហុនសម្លឹងបែបឌឺដង ឯជុងវ៉ុនវិញសម្លឹងបែបកំពុងធុញថប់

កំហឹងសងសឹកWhere stories live. Discover now