ភាគ2
នៅក្រោមដំណកទឹកភ្លៀងបានបង្ហាញនៅកម្លោះតូចពីរអ្នកកំពុងតែអោបគ្នាដោយសេចក្តីនឹករលឹកជាខ្លាំង
«ហេតុអីឯងទៅគ្មានដំណឹងសោះចឹង ឯងដឹងទេថាយើងបារម្ភឯងខ្លាំងប៉ុណ្ណា ជុងវ៉ុនឈប់ធ្វើបែបនេះទៀតទៅ កុំទៅណាទៀតអីណា»សូនូយំរួមផ្សំនិងរៀបរាប់ប្រាប់ទៅជុងវ៉ុនដោយគេមិនដឹងឡើយថាម្នាក់នៅចំពោះមុខគេមិនមែនជាមិត្តរបស់គេ យ៉ាង ជុងវ៉ុនទន់ជ្រាយនោះឡើយ
«សុំទោស....»ជុងវ៉ុន គ្រាន់តែដើរតួធ្វើជាមិត្តរបស់សូនូប៉ុណ្ណោះតែក្នុងចិត្តរបស់គេអ្វីដែរសំខាន់គឺសងសឹកចំពោះមុនស្សដែរធ្វើបាបលើវ៉ុននីរបស់គេ
« យើងសុំទោសវ៉ុននី តើនៅថ្ងៃដែរគេវ៉ៃឯងនោះតើឯងបាត់ទៅណាហា?» ត្រូវហើយនៅថ្ងៃដែរវ៉ុននីត្រូវគេធ្វើបាបលើកចុងក្រោយសូនូជាមុនស្សដែរជុងវ៉ុនហៅអោយជួយតែសូនូបានដើរចេញ តែមិនមែនគេរត់ចោលមិត្តទេ សូនូបានរត់ទៅសុំជំនួយពីសន្តិសុខក្នុងភូមិអោយមកជួយតែនៅពេលដែរមកដល់ គឺបានបាត់ស្រមោលរបស់ជុងវ៉ុនបាត់ទៅហើយ
« ថ្ងៃដែរយើងទៅបាត់មែនទេ?»ជុងវ៉ុនសួដោយសម្តីរឹងកំព្រឹសដៃក្តាប់ចូលគ្នាកំហឹងសឹងតែផ្ទុះចេញមកទៅហើយ
« វ៉ុននី?»សូនូ លែងពីកាអោបសម្លឹងទៅមុខរបស់ជុងវ៉ុន គេក៏ចាប់អារម្មណ៍ថាប្លែក ព្រោះចរឹកជុងវ៉ុនបែកគ្នាយូបែបនេះប្រាកដជាយំនឹកគេស្លាប់ហើយរួមទាំងម្តាយទៀត
« ហឹម?»ជុងវ៉ុនប្រែទឹកមុខដែរកំណាចមិញនេះមកញញឹមដាក់សូនូវិញ
« ហឹម ឆាប់ទៅរកអ្នកមីងទៅគាត់នឹកឯងខ្លាំងណាស់»សូនូក៏អូសដៃជុងវ៉ុនរត់ទៅយ៉ាងលឿនគ្រាន់តែមកដល់ផ្ទះភ្លាម ជុងវ៉ុនបានដើរសម្តៅទៅរកម៉ាករបស់វ៉ុននី(ជាស្រ្តីធ្លាប់បម្រើក្នុងផ្ទះគេពីមុន) គ្រាន់តែមកដល់ផ្ទះរបស់វ៉ុននីទឹកភ្នែកគេស្ទើស្រក់នេះប្អូនគេរស់នៅយ៉ាងណាទៅ សម្ភារះក្នុងផ្ទះគឺមិនគ្រប់គ្រាន់ដំបូលខ្លះក៏ធ្លុះទៀត
« កូន......កូនវ៉ុន»ស្រ្តីចំណាស់បានដើរចេញពីបន្ទប់សែនត្រេកអរនៅពេលដែរឃើញកូនប្រុសរបស់គាត់ត្រឡប់មកវិញ
« អាវ៉ុន តើកូនទៅយូម្លេះហា?ដឹងទេថាម៉ាក់នឹកកូនណាស់»ស្រ្តីចំណាស់បានយំមកជាខ្លាំងរួចអោបកូនប្រុសយ៉ាងនឹករលឹក
« អឺមអីញ្ចឹងខ្ញុំសុំទៅវិញសិនហើយ »ដោយមិនចង់រំខានកាជួបជុំរបស់គ្រួសាគេសូនូក៏សុំខ្លួនចាក់ចេញតែក៏មិនភ្លេចប្រាប់ជុងវ៉ុនពីកាសិក្សានៅស្អែកនេះដូចគ្នា