~(ផ្តើមរឿង)~
(បើមិនព្រមសងមានតែផ្លូវស្លាប់💔😭)៚ក្រឡេកមកក្នុងបន្ទប់ ក៏មានក្មេងប្រុសដងខ្លួនតូចស្រលូនស្អាត ដែលកំពុងតែគេងនៅលើគ្រែ បានភ្ញាក់ឡើងមកដោយមានអារម្មណ៍ស្រស់ស្រាយនឹងរីករាយជាខ្លាំង។
[...] ម៉ោង6:52~ក្មេងតូចគាត់ក៏បានទៅងូតទឹកសម្អាតខ្លួនយ៉ាងលឿន ដោយសេចក្តីរំភើបជាខ្លាំង។ បន្ទាប់ពីងូតទឹកស្លៀកពាក់រួចគាត់ក៏ បានរត់ចុះមកក្រោមដើម្បីស្វាគមន៍ និងឱបអ្នកមានគុណទាំងពីររបស់គាត់៕
"អរុណសួស្តីអ្នកម៉ាក់លោកប៉ា"ក្មេងតូចនេះមានឈ្មោះថាគីមថេហ្យុង គាត់មានអាយុ 18 ឆ្នាំ គាត់រស់នៅក្នុងគ្រួសារសាមញ្ញដែលម៉ាក់ប៉ាស្រលាញ់ស្ទើរលេប គាត់មិនដែលចង់ដឹងទេពីការងាររបស់ប៉ាម៉ាក់គាត់ គ្រាន់តែដឹងថាម្តាយរបស់គាត់ជាអ្នកមើលថែផ្ទះនឹងគ្រួសារ ហើយឪពុករបស់គាត់គឺជាអ្នកបើកឡានឪ្យពួកអ្នកមានៗប៉ុណ្ណោះ។
~គីម ថេហ្យុង ជានិស្សិតមហាវិទ្យាល័យមួយនៅក្នុងសេអ៊ូល គាត់ចូលចិត្តការសិក្សាព្រោះគាត់ចង់មានមិត្តភ័ក្តិច្រើន។ ប៉ុន្តែសព្វថ្ងៃមិត្តដែលជិតសិទ្ធបំផុតនោះមានតែម្នាក់ទេគឺជីមីន ពួកគេតែងតែជួយគ្នាជានិច្ច។
"អរុណសួស្តីកូនសម្លាញ់"ម៉ាក់របស់ថេហ្យុងលោកស្រីស៊ូនិយាយទាំងញញឹមយ៉ាងស្រស់ទៅកាន់កូនប្រុសខ្លួន
"ថេ~ថេ កូនព្រឹកនេះស្វាហាប់ណាស់"ប៉ារបស់ថេហ្យុងលោកគីមជុននិយាយទាំងញញឹម ចំពោះតែភាពគួរឲ្យស្រលាញ់របស់កូនប្រុស
"បាទ ព្រោះនេះជាថ្ងៃចូលរៀនដំបូងរបស់ខ្ញុំ!ដូច្នេះហើយទើបខ្ញុំសប្បាយចិត្ត" ថេហ្យុង តបវិញដោយលោតតិចៗ
"មិនអីទេ កូនអង្គុយចុះមក កូនត្រូវញ៉ាំអាហារនេះឪ្យអស់ណា សិនទៅសាលា" ម៉ាក់របស់ថេហ្យុងនិយាយហើយយកដៃគ្រវីសក់របស់ថេហ្យុង។ ថេហ្យុងអង្គុយលើកៅអី ខណៈដែលប៉ាម៉ាក់គាត់នៅខាងទៀត។
៚ថេហ្យុងចាប់ផ្តើមញ៉ាំអាហារ គាត់មើលទៅគួរឲ្យស្រលាញ់ ណាស់ ទោះជាគាត់កំពុងតែញ្ញាំក៏ដោយ ដែលធ្វើឱ្យប៉ាម៉ាក់របស់គាត់សើចចំអកចំពោះភាពគួរឱ្យស្រលាញ់។
"ញ្ញាំមួយៗទៅ...."
"បាទ..."

YOU ARE READING
រឿង 🔥ភរិយាដោះបំណុលMafia Joen 🔥
Acciónតើការស្រលាញ់របស់បងគឺគ្មានន័យទេសម្រាប់រាល់លើក ឬក៏អូនបោកប្រាស់ការស្រលាញ់ដើម្បីសងសឹងនឹងបង អូនចង់សងសឹកមែនទេ បានអូនសម្លាប់បងមកចុះឪ្យសមនឹងអ្វីដែលបងបានធ្វើលើម៉ាក់ប៉ាអូន តែបងចង់ប្រាប់ថាស្រលាញ់អូន🥺🔥💜❤️