អ្នកនិពន្ធនិង សាច់រឿងទាំងមូលត្រូវបានបំផុសគំនិតតាមរយៈរឿង «ilys1892, scarlet heart ryeo & crash landing on you»
ស្វាគមន៍មកកាន់ប្រអប់វេទមន្តដែលនឹងនាំអ្នកត្រលប់ទៅសម័យឆ្នាំ ១៨៩៤ បន្តិចទៀតនេះហើយ។ខ្ញុំចង់បញ្ជាក់ថាខ្ញុំមិនមែនជាអ្នកនិពន្ធនោះទេ។ រឿង អនុសេនីយ៍ឯក ចន និពន្ធដោយ ARTSEOULVK ខ្ញុំគ្រាន់តែយកមកបកប្រែជាភាសាខ្មែរប៉ុណ្ណោះព្រោះ រឿងនេះជះឥទ្ធិពលវិជ្ជមានដល់ខ្ញុំច្រើនគួរសម វាបានឆ្លុះបញ្ចាំងពីភាពរឹងមាំអត់ធ្មត់របស់តួអង្គ គីម ថេហ្យុង មនសិការស្រលាញ់ប្រទេសជាតិដូចអនុសេនីយ៍ឯកចន ជុងហ្គុក និងស្នេហាដែលដូចពួកគាត់ក្ដីស្រលាញ់ដែលលើសពីពាក្យថា 'ស្រលាញ់' ការបង្ហាញតាមរយៈទង្វើ ការលះបង់សូម្បីជីវិតរបស់ខ្លួនឯង ដើម្បីតែផលប្រយោជន៍ជាតិផលប្រយោជន៍រួម ខ្ញុំយំអស់ទឹកភ្នែកច្រើនណាស់ចឹងហើយទើបចង់ចែករំលែកដល់អ្នកដែលមានចំណាប់អារម្មណ៍ តួអង្គឯក គីមថេហ្យុង និង ចន ជុងហ្គុក។
ប៉ុន្តែឈប់សិនមានបម្រាមខ្លះៗ:
- សុំកុំអានរឿងនេះបើអ្នកជាមនុស្សមានស្មារតីទន់ខ្សោយ ឬឆាប់ទទួលអារម្មណ៍តក់ស្លុត
- ហេតុការណ៍ទាំងអស់សុទ្ធសឹងជាការប្រឌិតមិនមានកើតឡើងក្នុងជីវិតពិតនោះទេ
- ខ្ញុំត្រូវបញ្ចេញបញ្ចូលពាក្យសម្ដី ឃ្លាឃ្លោងព្រោះភាសាអង់គ្លេសខ្លះប្រែមកឆ្គងជាភាសាខ្មែរ ដូច្នេះសូមយោគយល់
ខាងក្រោមនេះជាអាខោនធ្វីតធឺ អ្នកនិពន្ធដ៏ពូកែរបស់ខ្ញុំ 😍📝 Note from me:
This au is all from ARTSEOULVK, I have no contribution for this I just want to help translated in Khmer language and share this to all readers who wants to read this 🥰
____________________________
YOU ARE READING
✨ អនុសេនីយ៍ឯក ចន 1894 ✨ (ចប់)
Fanfictionហេតុអីចក្រវាលនេះតម្រូវឲ្យមនុស្សដែលមិនគួរជួបគ្នាសោះ បានឆ្លងសម័យកាលមកជួបនិងស្រលាញ់គ្នា ហើយចុងក្រោយក៏បញ្ចប់ដោយម្នាក់ត្រូវចាកចេញ និងម្នាក់ទៀតចំណាយពេលមួយជីវិតរង់ចាំ...?