«មកទីនេះមានការអី?» ជុងហ្គុកនិយាយទាំងភ្នែកនៅមើលសៀវភៅជាប់ គេអានសៀវភៅទស្សនវិជ្ជា។ ថេយ៍ដាក់ប្រអប់សង្រ្គោះបឋមលើតុ ជុងហ្គុកចាប់អារម្មណ៍
«ហេតុអីបានជាមានរបស់នេះ?»
«គ្រូបង្ហាត់បានបង្រៀនពីរបៀបធ្វើសង្រ្គោះបឋម ទើបខ្ញុំចង់សាកជាមួយលោក»
មុខរបួសរបស់ជុងហ្គុក បានជាសះស្បើយហើយនៅតែរបួសដែលត្រូវបានចាក់ត្រង់ពោះប៉ុណ្ណោះដែលនៅឈឺ
ជុងហ្គុកគ្រវីក្បាល «អត់ទេ! លោកគីមខ្ញុំកំពុងតែមានរបួស-»
«ដើម្បីឆាប់ចេះទាល់តែរបស់ពិត លឿនមកណា» ថេយ៍ប៉ោងមាត់ គេនិយាយទាំងដៃបើកប្រអប់
«គេមិនធ្វើបែបហ្នឹងទេលោកក៏ហ្វឹកហាត់មិនទាន់ចប់-»
«ម៉ោង៦ល្ងាចហើយការហ្វឹកហាត់ក៏ចប់ហើយដែរ សូមវរណាឲ្យខ្ញុំធ្វើវាទៅ សុំអង្វរណា ណា!»
ជុងហ្គុកមិនដឹងត្រូវគិតយ៉ាងមេចទេ គេអាចបដិសេធបែបណាទៅបើថេយ៍ធ្វើមុខគួរឲ្យស្រលាញ់បែបនឹង
«ធ្វើទៅ» ជុងហ្គុកដកដង្ហើមធំបិទសៀវភៅទុកវិញ
ថេយ៍សប្បាយចិត្ត តែជឿទៅមិនមែនតែប៉ុណ្ណឹងទេនាយមានបេសកកម្មផ្សេងដែលត្រូវមកទីនេះតែយ៉ាងណាក៏គិតចង់សាកល្បងជំនាញដែលបានហាត់មកដូចគ្នា។
ជុងហ្គុកក្រោកឈរ ចាប់ផ្ដើមដោះលេវអាវ
«អេ! លោកធ្វើស្អីនឹង?» ថេយ៍និយាយទាំងមុខក្រហម
ជុងហ្គុកមើលគេទាំងឆ្ងល់ «យ៉ាងមេច? ខ្ញុំមានរបួសត្រង់ពោះ ក្រែងចង់បានរបស់ពិតហ្អេស»
ថេយ៍អោនមុខគេច
«ហេតុ-ហេតុអីត្រូវជាពោះ? ក្រែងមានរបួសលើកែងដៃ និងជង្គង់-»
«វាជាហើយនៅតែរបួសត្រង់ពោះ »
ថេយ៍មើលទៅកន្លែងផ្សេងទោះជាគេចង់ហាមក៏ហួសពេលដែល ជុងហ្គុកដោះអាវរួចបាត់ហើយ
«មិនបាច់ធ្វើអីច្រើនទេ គ្រាន់តែប្ដូរបង់ទៅបានហើយ» ជុងហ្គុកយកអាវទៅដាក់លើកៅអី
ថេយ៍មើលទៅបង់រុំរបួសយ៉ាងស្ងៀមស្ងាត់ បេះដូងគេលោតញាប់ទៀតហើយ គេទាញបង់ចេញមកកាត់ អ្នកម្ខាងទៀតនិយាយ
«មិនវាស់ទំហំចង្កេះសិនទេ?» ថេយ៍ឈប់ស្ងៀមបង្វិលខ្លួនមកតែ ឃើញរាងកាយជុងហ្គុកល្វែងលើទទេរស្អាតបែបនេះគេពិតជា...
អូ ម៉ាយ កត!
BẠN ĐANG ĐỌC
✨ អនុសេនីយ៍ឯក ចន 1894 ✨ (ចប់)
Fanfictionហេតុអីចក្រវាលនេះតម្រូវឲ្យមនុស្សដែលមិនគួរជួបគ្នាសោះ បានឆ្លងសម័យកាលមកជួបនិងស្រលាញ់គ្នា ហើយចុងក្រោយក៏បញ្ចប់ដោយម្នាក់ត្រូវចាកចេញ និងម្នាក់ទៀតចំណាយពេលមួយជីវិតរង់ចាំ...?