ព្រះអាទិត្យលិចបាត់ទៅ ឯការហ្វឹកក៏បានបញ្ចប់ទៅមួយថ្ងៃទៀត។ តែពេលនេះនៅចំពោះមុខណាមជូន គឺថេហ្យុងដែលកំពុងវាយរូបមនុស្សតីងមោង។
«ថេហ្យុងហ្អា ឯងគួរតែសម្រាកហើយណា» តែសាម៉ីខ្លួននៅតែបន្តវាយញាប់ដៃដដែល មើលទៅគេខឹងខ្លាំងណាស់
«ថេយ៍ឯងមិនអីទេហ្អេស?» ណាមជូនសួរមើលទៅគេមិនមានពន្លឺរីករាយខ្យូតទៀតទេ
«ខ្ញុំមិនអីទេអរគុណ» មាត់ថាមិនអីតែការពិតមិនបែបនោះទេ ភ្នែករបស់គេរលីងរលោងហើយឡើងក្រហម នេះគេយំមែនទេ?
«អ៊ិម បើមានការអីអាចហៅខ្ញុំបាន» នាយនិយាយមុននឹងចាកចេញគ្រាន់តែសម្លេងទ្វារបិទភ្លាម ថេយ៍លែងខ្វល់ទៀតហើយ គេព្រលែងជំហរដួលលើដី ព្រោះជើងឈឺមកយូរហើយតែគេមិនចង់អើពើរវល់ពីការឈឺចាប់រហូតដល់ពេលនេះគេទ្រាំលែងបានហើយ។ ទឹកភ្នែកដែលប្រឹងទប់ក៏ហូរមកដូចបាក់ទំនប់ ចិត្តរបស់នាយឈឺចាប់ដូចត្រូវចាក់រាប់រយកាំបិត។
ESTÁS LEYENDO
✨ អនុសេនីយ៍ឯក ចន 1894 ✨ (ចប់)
Fanficហេតុអីចក្រវាលនេះតម្រូវឲ្យមនុស្សដែលមិនគួរជួបគ្នាសោះ បានឆ្លងសម័យកាលមកជួបនិងស្រលាញ់គ្នា ហើយចុងក្រោយក៏បញ្ចប់ដោយម្នាក់ត្រូវចាកចេញ និងម្នាក់ទៀតចំណាយពេលមួយជីវិតរង់ចាំ...?