ទឹកភ្នែកថេហ្យុងហូរដូចបាក់ទំនប់បន្ទាប់ពីបានលឺរឿងរ៉ាវដែលបូគឹមរៀបរាប់
«ខ្ញុំបានសន្យានឹងលោកមេក្រុមថាមិនប្រាប់អ្នកណាសូម្បីតែឯង តែខ្ញុំមិនអាចក្បត់មនសិការខ្លួនឯងបានទេ គាត់ជាអ្នកដែលឯងត្រូវអរគុណ គាត់មិនបានឡើងតំណែងព្រោះត្រូវលះបង់ដើម្បីមកជួយឯង»
ថេយ៍ខ្ទប់មាត់ខ្លួនឯងចាប់ផ្ដើមយំកាន់តែខ្លាំង មិនដឹងថាគួរមានអារម្មណ៍បែបណា ឬគិតបែបណាទេ។ ការគិតរបស់នាយចាប់ផ្ដើមរញេរញៃ ហើយបេះដូងទៀតសោតក៏លោតកាន់តែញាប់ឡើង។ វាឈឺចាប់ណាស់ដែលគេបែរជាគិតថាជុងហ្គុកមិនខ្វល់ តែផ្ទុយទៅវិញគេនៅតែដដែល គឺនៅតែតាមការពារខ្លួនរហូត
«គេនៅឯណា?» ថេយ៍សួរទាំងព្យាយាមទប់អារម្មណ៍ខ្លួនឯង
«នៅបន្ទប់របស់គាត់-» គ្រាន់តែលឺភ្លាម ថេយ៍ស្ទុះងើបរត់សំដៅទៅកន្លែងដែលជុងហ្គុកនៅ
នាយខាំមាត់ខ្លួនឯងទប់មិនសម្រក់ទឹកភ្នែក គេមិនចង់ឲ្យជុងហ្គុកឃើញថាខ្លួនកំពុងយំឡើយទ្វារត្រូវបានបើកឡើង ម្ចាស់បន្ទប់ដែលអង្គុយបែរខ្នង ក៏បែរត្រលប់មកវិញព្រោះលឺសម្លេងវត្តមានមនុស្សចូលមក។
ស្នាមរបួសលើមុខរបស់គេឃើញច្បាស់នៅឡើយ បង់រុំរបួសលើដើមដៃនិងកែងដៃនោះក៏នៅស្រស់ៗ នេះគេរងរបួសធ្ងន់ធ្ងរណាស់ ធ្វើឲ្យថេយ៍ទប់ទឹកភ្នែកមិនបានទៀតទេ
«ហេតុអ្វីមកទីនេះ? លោកគួរតែសម្រាក-»
«នោះជាអ្វីដែលខ្ញុំគួរតែប្រាប់លោកទើបត្រូវ»
ជុងហ្គុកអាក់សម្ដី ថេយ៍ចាប់ខ្នើយគប់ទៅគេ
«ខ្ញុំស្អប់លោកឯងខ្លាំងណាស់!» គេនិយាយទាំងយំផងខឹងផង ជុងហ្គុកមិនតបគេសក្តិសមនឹងទទួលនូវអ្វីដែលធ្វើដាក់ថេយ៍កាលពីអាទិត្យមុន
«ខ្ញុំស្អប់ដែលលោកនៅតែបារម្ភ នៅតែមកជួយខ្ញុំ មករញេរញៃនឹងអារម្មណ៍របស់ខ្ញុំ ហើយថែមទាំងធ្វើឲ្យខ្ញុំឈឺចាប់ តែខ្ញុំបែរជាហាមចិត្តឲ្យឈប់ចូលចិត្តលោកមិនបាន»
ថេយ៍មិនខ្វល់ពីពាក្យសម្ដីដែលខ្លួនបាននិយាយនោះទេ គេកំពុងតែខឹងបេះដូងក៏ឈឺចាប់ខ្លាំងដូចគ្នា
គេចង់ស្រែកដាក់ជុងហ្គុក ចង់វាយ ចង់ចាប់នាយទម្លាក់ពីលើស្ពាន តែពេលមកឃើញសភាពគេបែបនេះធ្វើឲ្យបេះដូងគេទន់ខ្សោយអស់រលីង។ ថេយ៍ប្រញាប់ដើរសម្ដៅទៅរកជុងហ្គុក ម្រាមដៃក៏លើកទៅក្រសោបមុខអ្នកជម្ងឺ ពិនិត្យមើលរបួសរបស់គេ។
«លោកមិនអីទេហ្អេស? នៅឈឺទេ?» ជុងហ្គុកអាចដឹងដល់បាតដៃដែលញ័រនិងត្រជាក់ស្រេបរបស់ថេយ៍ កែវភ្នែកគេព្រួយបារម្ភខ្លាំងណាស់ ថេយ៍ពិនិត្យមើលដៃដែលមានរបួស
«អ្នកណាធ្វើបែបនេះដាក់លោក? ចិត្តពួកគេសាងពីអី»
គេនិយាយទាំងយំផង ថែមទាំងលត់ជង្គង់ចុះ ហើយសើយជើងខោរបស់ជុងហ្គុកបន្តិចដើម្បីពិនិត្យមើលជង្គង់របស់គេ
«ឈឺណាស់មែនទេ? លោកមានរបួសច្រើនណាស់មើលចុះ-» ថេយ៍ឈប់និយាយ ព្រោះជុងហ្គុកស្រាប់តែញញឹមមកកាន់ខ្លួន បេះដូងចាប់ផ្ដើមលោតផ្ដេសផ្ដាសទៀតហើយ
«ញញឹមអី? គួរឲ្យអស់សំណើចណាស់ហ្អេស? ខ្ញុំបារម្ភស្ទើរឆ្កួតហើយតែលោកបែរជាញញឹមទៅវិញ?»
ថេយ៍តបទាំងខឹងហើយងើបឈរអស់ពីកម្ពស់
គេជូតទឹកភ្នែកទាំងខ្នាញ់នឹងអ្នកម្ខាងទៀតដែលញញឹមជាប់ដដែល កំប្លែងណាស់ទៅឬ?
«ដឹងទេ? លោកពិតជា-»
«សុំទោស!»
ថេយ៍គាំងធ្មឹងព្រោះពាក្យពីរម៉ាត់នេះ គេមិនគិតថាជុងហ្គុកនិយាយបែបនោះ
«សុំទោសចំពោះរឿងថ្ងៃមុនខ្ញុំគ្មានន័យបែបនោះទេ ព្រោះតែខ្ញុំធុញថប់និងស្មុគ្រស្មាញពេកបានជាជះកំហឹងទាំងនោះដាក់លោក ខ្ញុំសុំទោសពិតមែន»
អ្នកឈរស្ដាប់មានអារម្មណ៍ថាឈឺប្រអប់ទ្រូងខាងឆ្វេងបន្ទាប់ពីលឺប្រយោគបុរសចំពោះមុខទឹកមុខជុងហ្គុកពិតជាបង្ហាញច្បាស់ណាស់ថាគេសោកស្ដាយ ថេយ៍សម្រួលអារម្មណ៍និងស្មារតីមកវិញ
«ចឹងតើ...តើយើងអាចធ្វើជាមិត្តនឹងគ្នាបានហើយមែនទេ?» នាយសួរទាំងអៀនតិចៗ ចំណែកឯជុងហ្គុកឈប់លាក់ស្នាមញញឹមរបស់ខ្លួនទៀតហើយ
«ខ្ញុំតែងតែគិតបែបនោះជានិច្ច» ថេយ៍ធ្វើអ្វីមិនត្រូវនឹងសម្ដីរបស់អ្នកឈឺ តែក៏ញញឹមឡើងភ្លាមពេលឃើញជុងហ្គុកញញឹម។
នេះគឺជាលើកទីមួយហើយដែលឃើញជុងហ្គុកញញឹមស្រស់បែបនេះ ពិតជាស្រស់ស្អាតខ្លាំងណាស់
KAMU SEDANG MEMBACA
✨ អនុសេនីយ៍ឯក ចន 1894 ✨ (ចប់)
Fiksi Penggemarហេតុអីចក្រវាលនេះតម្រូវឲ្យមនុស្សដែលមិនគួរជួបគ្នាសោះ បានឆ្លងសម័យកាលមកជួបនិងស្រលាញ់គ្នា ហើយចុងក្រោយក៏បញ្ចប់ដោយម្នាក់ត្រូវចាកចេញ និងម្នាក់ទៀតចំណាយពេលមួយជីវិតរង់ចាំ...?