💔ភាគ ៣១១-៣២០💔

1.6K 109 0
                                    

«ទាំងអស់គ្នាអាចនៅទីនេះមួយរយៈ កុំបារម្ភអីព្រោះជាផ្ទះមីងខ្ញុំតែគាត់ទៅរស់នៅកន្លែងផ្សេងហើយគ្មានអ្នកណាមកទីនេះក្រៅតែពីអ្នកផ្ទះរបស់ខ្ញុំទេ»
បូគឹមរៀបរាប់ពេលចូលមកដល់ខាងក្នុង វាមិនតូចពេកក៏មិនធំពេកល្មមអាចអោយពួកគេនៅបាន។ បូគឹមជួយរៀបចំឥវ៉ាន់ និងប្រាប់ពីរបស់ដែលនៅក្នុងផ្ទះ។ បន្ទាប់ពីទុកដាក់រួចរាល់ចេននីគេងលក់មុនគេ យូនគីគេបម្រុងចូលគេងដូចគ្នា
«ឯងមិនងងុយទេហ្អេស?» បូគឹមសួរទៅថេយ៍ដែលឈរធ្មឹងស្ងប់ស្ងាត់ នាយគ្រវីក្បាលយឺតៗ
«យើងដេកមិនលក់ទេ» នាយតប តែមើលទៅគេងអស់កម្លាំងណាស់
បូគឹមមិននិយាយអីតទៀត បានតែដកដង្ហើមធំ គេចង់ធ្វើឲ្យថេយ៍មានអារម្មណ៍ប្រសើរជាងនេះ
«យើងទៅយករបស់ម្យ៉ាងសិន នៅទីនេះហើយ» គេនិយាយហើយចេញទៅ
ព្រោះមិនចង់រំខានបងប្អូនគេកំពុងគេង ថេយ៍ចេញមកចាំបូគឹមនៅខាងក្រៅ។ មិនយូរប៉ុន្មានបូគឹមក៏មកដល់ជាមួយនឹងបាច់ស្ត្រប័រីជាប់ដៃ។ ថេយ៍ស្មានថាជាបាច់ផ្កា តែគេក៏ញញឹមបន្តិចពេលឃើញថាជាអ្វី
«តែនៗៗ!» នាយហុចវាឲ្យទៅថេយ៍ សំណាងណាស់ដែលគេមិនបោះចោល
«ឯងនិយាយថាចូលចិត្តស្រ្តប័រីត្រូវទេ? សង្ឃឹមថាឯងនឹងមានអារម្មណ៍ប្រសើរឡើងខ្លះពេលញ៊ាំវាហើយ» ថេយ៍បានត្រឹមញញឹមកក់ក្ដៅមិនស្មានថាបូគឹមគិតគូរបែបនេះសោះ
«ឯងធ្វើវាហ្អេស?» គេសួរ ទាំងនាំគ្នាដើរទៅសួនតូចមួយហើយអង្គុយនៅលើកៅអីឈើវែងក្នុងសួន ថ្មាលនេះម៉ោង១១យប់ហើយ តែថេយ៍មានអារម្មណ៍ដូចព្រះអាទិត្យរះកណ្ដាលមេឃដូច្នេះ
«ត្រូវហើយឯងចូលចិត្តទេ?»
ថេយ៍ងក់ក្បាលញញឹម «អ៊ិម មើលទៅស្រស់ស្អាតណាស់»
បូគឹមខាំមាត់ទប់ញញឹមគេចង់តែលោតដូចកូនក្មេងអាយុ ៥ឆ្នាំព្រោះសប្បាយចិត្តពេក ក្រាសរបស់គេចូលចិត្តអ្វីដែលគេធ្វើអោយ តែមើលទៅស្ថានភាពថេយ៍ពេលនេះនាយមិនអាចធ្វើបែបនោះទេ
ថេយ៍ទំពារស្រ្តប័រីយ៉ាងស្ងប់ស្ងាត់ ភ្នែកនៅតែមានដក់ទឹកភ្នែកតែនាយយំឡើងខ្សោះអស់ហើយ
«តើឯងចង់......និយាយពីរឿងនោះទេ?»នាយសួរសម្លេងស្រាលព្រោះមិនចង់ឲ្យថេយ៍មានអារម្មណ៍រំខាន ថេយ៍ដកដង្ហើមធំ
«មិនដឹងដូចគ្នា....»
«ថ្ងៃនេះមានរឿងកើតឡើងផ្ទួនៗគ្នា ខ្ញុំត្រៀមខ្លួនមិនទាន់...»
«តែពេលនេះអ្វីដែលត្រូវគិតដល់គឺប្អូនស្រីរបស់ខ្ញុំ ខ្ញុំបានសន្យាជាមួយម៉ាក់នឹងឲ្យនាងរៀនចប់ចុងចប់ដើមមានជីវិតដ៏ប្រសើរមួយ សាលារបស់នាងនៅប្រទេសអូស្រ្តាលីខ្ញុំមិនដឹងទេថាអាចបញ្ជូនគេទៅបានដោយរបៀបណា?»
«មិនអាចរៀននៅកូរ៉េទេឬ?» ថេយ៍គ្រវីក្បាល
«ចេនីមានអនាគតដ៏ភ្លឺស្វាងនៅទីនោះ ម្យ៉ាងប្រុសម្នាក់នោះនឹងមិនអាចគ្រប់គ្រងនាងបានទៀត នៅទីនោះនាងមានសុវត្ថិភាពជាង»
បូគឹមចាំស្ដាប់ គេមិនពូកែនិយាយទេ តែបើស្ដាប់ទុកចិត្តលើគេបាន។ នាយក្រឡេកទៅឃើញដៃស្ដាំរបស់ថេយ៍ដែលរុំក្រណាត់ ហើយមានដិតស្នាមឈាមតិចៗផងដែរ
«ដៃទៅត្រូវអីមក?»
«អរខ្ញុំបង្កវាខ្លួនឯងទេ គ្រាន់តែចង់ធ្វើកាដូរខ្លះឲ្យលោកមេក្រុម» គេនិយាយទាំងទាញកន្សែងប៉ាក់ចេញពីហោបៅបង្ហាញ តែបូគឹមមិនដឹងគួរធ្វើទឹកមុខបែបណាបានតែងក់ក្បាល
អនុសេនីយ៍ឯកជាបុរសដែលមានសំណាងខ្លាំងណាស់ដែលមានមនុស្សដូចជាថេហ្យុងស្រលាញ់ នាយក៏ចង់បានក្ដីស្រលាញ់បែបនោះដែរ។ គេចង់ដឹងពីអារម្មណ៍ដែលថេយ៍បារម្ភពីមេក្រុមរបស់ខ្លួន គេចង់យល់ពីអារម្មណ៍ដែលទទួលបានក្ដីស្រលាញ់ពីថេហ្យុងវាបែបណាទៅ?
គួរឲ្យស្ដាយការពិតមិនបែបនោះទេ គេមិនអាចទទួលបានស្នេហាបែបនោះ មិនអាចទទួលដឹងពីបបូរមាត់ដ៏កក់ក្ដៅរបស់គេ មិនអាចទទួលបានពាក្យស្រលញ់ ពីថេហ្យុងទេ
ជារួម គេមិនអាចក្លាយជាជុងហ្គុកឡើយ

✨ អនុសេនីយ៍ឯក ចន 1894 ✨ (ចប់)Tahanan ng mga kuwento. Tumuklas ngayon