✨ភាគ ២៧១-២៨០✨

1.7K 111 2
                                    

ពួកគេត្រលប់ទៅព្រៃម្សិលមិញវិញ។ ទោះជាខ្លាចពស់ថ្ងៃមុននៅឡើយក៏ថេយ៍ទទូចសុំបូគឹមរហូតនាយមិនអាចបដិសេធបាន។ ពេលនេះអ្នកក្លាហានទាំងពីរបានមកឈរនៅលើគែមមាត់បឹងដ៏ធំនេះហើយ គ្រាន់តែឃើញទិដ្ឋភាពវាភ្លាមអ្នកក្លាហានក៏ដូចចង់រុញរាមកវិញខ្លះដែរ។
«ប្រាកដទេថាឯងចង់ធ្វើវា?» បូគឹមសួរទាំងសម្លេងស្ដាប់ទៅព្រួយបារម្ភបន្ទាប់ពីឃើញសភាពអ្នកមកជាមួយខ្លួនគេញ័រទៅហើយ
«យើងមិនប្ដូរចិត្តទេ ហេតុអី? ឬមួយឯងខ្លាច?» គេសួរផ្ដឺធ្វើឲ្យបូគឹមយកអណ្ដារទល់ថ្ពាល់
«ចង់ប្រកួតគ្នាសាកទេ?»
ថេយ៍ញាក់ស្មា ទាំងញញឹមបែបមិនមានបញ្ហាអីធំដុំតែគេគ្រាន់តែចង់ឲ្យខ្លួនមើលទៅសប្បាយនិងកាត់បន្ថយការភ័យខ្លាចប៉ុណ្ណោះ។
តែថេយ៍ធ្វើអីមិនត្រូវពេលបូគឹមស្រាប់តែដោះអាវបង្ហាញនូវរាងកាយដ៏ទាក់ទាញជាទាហានមួយរូប។ ថេយ៍គាំងឆ្កឹងដូចរូបចម្លាក់ និយាយមិនចេញ កំពុងធ្វើស្អីរបស់គេហ្នឹង?
«យើងគួរតែលោតទៅសិន ឬឲ្យយើងបង្រៀនដូចលើកមុន?» នាយសួរទៅថេយ៍ដែលមិនហ៊ានសម្លឹងមើលគេចំ
«យើងអាចធ្វើបាន ឯងទៅលោតទៅមុនទៅ»
គេប្រមូលភាពក្លាហានសម្លឹងទៅបូគឹមចំ គេសម្លឹងមើលតែផ្ទៃមុខអ្នកម្ខាងទៀតប៉ុណ្ណោះ ត្រូវហើយ មើលតែមុខទេ
បូគឹមចាប់ផ្ដើមលោតដោយតោងវល្លិ ធ្វើឲ្យថេយ៍ភ្ញាក់ផ្អើលចំពោះអ្នកដែលប្រាប់ថាធ្លាប់ខ្លាចទឹកជ្រៅតែមើលចុះគេអាចយកឈ្នះបានយ៉ាងងាយ
បើបូគឹមអាចធ្វើបាន មានន័យថានាយខ្លួនឯងក៏ត្រូវធ្វើវាឲ្យបានដែរ។ បូគឹមធ្លាក់ទៅក្នុងទឹកបាចសាច ងើបមកវិញលុបមុខបន្តិច សឹមងើយទៅថេយ៍
«ឯងអាចធ្វើបាន!»
គេលើកទឹកចិត្ត ថេយ៍មិនចង់គិតច្រើនក៏ប្រញាប់តោងខ្សែហើយលោតចុះមកដូចគ្នា ពេលងើបមកវិញក៏ឃើញទឹកមុខដែលមានស្នាមញញឹមរបស់អ្នកម្ខាងទៀត
«ធ្វើបានល្អណាស់!» គេសរសើរ
ថេយ៍ជ្រោកសក់ខ្លួនឯងហើយច្បូតមុខ ទាំងសើច «ប្រាកដហើយ!»
បូគឹមស្រាប់តែមើលទៅចំរូបភាពដែលមិនគួរឃើញ ពេលថេយ៍ងើបចេញពីទឹកសម្ដៅទៅច្រាំងថ្មនៅមាត់បឹង ទឹករាក់ត្រឹមចង្កេះរបស់នាយដែលខ្លួនគេសើមជោក អាវរឹបបង្ហាញរូបរាងកាយដ៏ទាក់ទាញ ចង្កេះមួយក្ដាប់ មើលទៅស៊ិចស៊ីហើយក៏...បានបិទភ្នែក
បូគឹមងាកមុខចេញទាំងលេបទឹកមាត់ក្អឹកផ្សើមបំពង់ក- នាយជ្រមុជទឹក និងងើបមកវិញដើម្បីបន្លប់ការគិតផ្ដេសផ្ដាស។ បេះដូងគេកំពុងលោតញាប់ខ្លាំងណាស់ នាយស្អប់ពេលវាបែបនេះ។

✨ អនុសេនីយ៍ឯក ចន 1894 ✨ (ចប់)Where stories live. Discover now