#ផ្សារទំនើប
ក្រោយពីពេលបើកថ្នាំហើយមាឌតូចក៏សុំឲ្យរាងក្រាស់នាំគេទៅដើរផ្សារដើម្បីឲ្យស្រទ្បះភ្នែកខ្លះតាមចិត្តក៏ចង់នៅទីនេះរហូតព្រោះនឹងមិនទើសចិត្តដូចជានៅវិមានចចកទោះជាទីក្រុងមានចរាចរណ៍កកស្ទះជារៀងរាល់ថ្ងៃតែយ៉ាងហើចណាស់ក៏គ្មានមនុស្សដើរចាំតែទើសគេ ស្អប់គេផងដែរ ។
«អូនត្រូវការអីទៀតទេ?» មើលចុះពីមុនណាមិនហ៊ានចាយលុយផ្តេសផ្តាសទេឥទ្បូវទិញអីវ៉ាន់ដល់ថ្នាក់គេដើរមិនចង់រួចទៅដៃសំពីងសំពោងពេញដៃទាំងអស់ ។
«ត្រូវការច្រើនទៀត» ថេយ៉ុង
«អូខេ តាមចិត្តអូន» រាងក្រាស់មិនបានប្រកែកនឹងសំណើររបស់ភរិយាទ្បើយត្រឹមលុយប៉ុណ្នឹងមានកម្លាំងក៏ដើរចាយចុះគេមិនចិត្តអាក្រក់ទ្បើយ ។
«អាវ៎ ថេយ៉ុង» ដើរសុខៗក៏ឮសម្លេងស្រែកហៅពីចម្ងាយមាឌតូចក៏ងាកទៅមើលនោះជា ជីមីន ទេតើស៎តែថាគេដើរជាមួយអ្នកណាដូចជាមនុស្សប្លែកមុខជាមនុស្សដែលគេមិនធ្លាប់ឃើញពីមុនមក ។
រាងក្រាស់ក៏ងាកទៅតាម ជីមីន គេស្គាល់ហើយគេក៏មិនបានភ្ញាក់ផ្អើលអ្វីដែរប៉ុន្តែអ្នកដែលបានធ្វើឲ្យគេភ្ញាក់ផ្អើលនោះគឺ មីន យ៉ុនហ្គី ហេតុអ្វីក៏គេនៅជាមួយ ជីមីន ដែរ? នេះជាពេលស្អី?
«ជីមីន» ថេយ៉ុង ក៏លាដៃចាំឱបមិត្តបែកគ្នាជិត ៣ ខែពិតជានឹកណាស់មករស់នៅទីក្រុង ជីមីន នេះហើយមិត្តដំបូងរបស់គេមានរឿងអីក៏ពិភាក្សាជាមួយគ្នារហូតមក ។
«ឯងបាត់ទៅណាយើងទៅរកដល់ផ្ទះក៏មិនឃើញ ខលក៏មិនចូលភ័យហើយក៏បារម្ភពីឯងណាស់នៅសុខៗក៏បាត់ខ្លួនដឹងទេថាមួយអាទិត្យមុនប្រទ្បងគេទៅទទួលប្រាក់ឧបត្ថម្ភ ១០០ នាក់ជាងតែបាត់វត្តមានឯងណា ។
«នេះយើងបាននិទ្ទេស A មែនទេ?» ថេយ៉ុង សួរទាំងរំភើបទោះជាដឹងរឿងនេះយឺតក៏ដោយ ។
«អឹម ពិតមែនហើយនេះឯងមិនដឹងទេឬ?» ជីមីន ក៏សួរនាំទាំងឆ្ងល់នៅក្នុងចិត្ត ។
«អឺ គឺរឿងវាវែងឆ្ងាយណាស់ចាំមានពេលយើងនិយាយប្រាប់ចុះលោក? សួស្តី!» ថេយ៉ុង ចង្អុលទៅ យ៉ុនហ្គី ដែលឈរនៅពីក្រោយខ្នង ជីមីន ។ បុរសម្នាក់នេះគេចាំបាននៅថ្ងៃមង្គលការរបស់គេបុរសម្នាក់នេះក៏មានវត្តមានដែរហើយចុះហេតុអ្វីគេនៅជាមួយ ជីមីន? បុរសម្នាក់នេះជាអ្នកណាឲ្យប្រាកដ? គេស្និតស្នាលជាមួយនឹងស្តេចចចកណាស់មើលទៅគេមិនមែនជាមនុស្សធម្មតាទេ ។