ឈរស្តាប់ យ៉ុនហ្គី និយាយរៀបរាប់រឿងរ៉ាវដែលបានកើត ទ្បើងទៅលើបុត្រារបស់ខ្លួនធ្វើឲ្យ ថេយ៉ុង ឈឺចាប់ជាខ្លាំងដល់ទ្រាំមិនបាន ។
«កាន់បុត្រព្រះពរម្ចាស់» ថេយ៉ុង លើកអុីងស៊ូ ទៅឲ្យព្រះស្វាមីសឹមឈានជើងទៅរកម្តាយកូនដែលត្រូវបាន ភេនធឺរ ចងដៃជាប់ព័ទ្ធទៅ ក្រោយ ។
ផ្លាច់ៗៗៗ
«ហេតុអ្វីបានជានាងធ្វើបែបនេះដាក់បុត្ររបស់យើង អ្ហឹកៗ បុត្ររបស់យើងធ្វើអីខុស នាងអាក្រក់ ទុរយស គ្មានធម៌មេត្តា នាងប្រុងសម្លាប់គេតាំងពីនៅក្នុងពោះរបស់នាងហេតុអ្វីនាងអាក្រក់បែបនេះ» ថេយ៉ុង ទះយកៗតាមចិត្តក្រោធខឹងនឹងគំអស់ពេលជាមួយមកហើយគេតែងតែស្ងាត់ពេលដែលមានរឿងជាមួយ ខាស្ទីណា តែលើកនេះគេស្ងាត់មិនបានទេ ។
«មកពីឯងមកដណ្តើមគ្រប់យ៉ាងចេញពីកូនយើងឯងជាមារជ្រែកជាជនទីបី» ខាស្ទីណា និយាយនាងមិនគិត នាងមិនដឹងសោះទ្បើយថាអ្វីដែលនាងនិយាយវាត្រឹមត្រូវឬក៏ខុសព្រោះតែពេលនេះក្នុងចិត្តគំនិងរបស់នាងមានតែការចង់បាននិងឈ្នះ ។
«នាងគិតឬថាព្រះអង្គនិងយកកូនរបស់នាងពេលគ្មានយើង? វាមិនអាចកើតទ្បើងទេព្រោះតែកូននាងមានម្តាយអាក្រក់ អសោច ថោកទាបដូច ជានាងនេះហើយគ្មានអ្នកណាចង់បាននាងមកធ្វើជាម្តាយក្មេកទេ! នាងដឹងថាយើងទ្រាំស្ងាត់ព្រមចុះចាញ់ជាមួយនាងរាល់លើកព្រោះយើងគិតដាយើងត្រឹមជាអ្នកស្នាក់អាស្រ័យគ្មានសិទ្ធប៉ះពាល់ស្នំរបស់សម្តេចនោះទេតែយូរទៅនាងក៏ហួសទៅកាន់តែឆ្កួតដូចជាបិសាច» ថេយ៉ុង
«ឯង...» ខាស្ទីណា
«នាងគ្មានសិទ្ធិប៉ះពាល់បុត្រសុណិសារបស់យើងទេ» ម្ចាស់ក្សត្រី
«ហេតុអ្វីក៏គ្មាន? ខ្ញុំជាក៏ប្រពន្ធរបស់សម្តេច» ខាស្ទីណា
«ហ៊ឹះ អញ្ចឹងនាងក៏គិតទៅមើលថារវាងយើងហើយនិងនាងមួយណាធំជាង? នាងអាចស្លាប់ក្រោមដៃយើងគ្រប់ពេល ខាស្ទីណា» ម្ចាស់ក្សត្រី
«អ្ហឹកៗ ម្ចាស់អ៊ំកុំធ្វើអ្វីព្រះមាតាអីព្រះពរ» មេស្ទីណា
«មេស្ទីណា ហេតុអ្វីក៏ក្មួយចិត្តអាក្រក់ព្រមសម្លាប់សូម្បីតែក្មេង? ម្ចាស់អ៊ំខំទូន្មាននឹងគិតថាក្មួយចេះគិតហើយតែការចំណាយពេលវេលារបស់អ៊ំគ្មានបានការអ្វីសោះមែនទេ?» ម្ចាស់ក្សត្រីបែរទៅមានបន្ទូលជាមួយ មេស្ទីណា ទាំងការខកបំណង ។