បន្ទាប់ពីសួរសុខទុក្ខមិត្តនឹងក្មួយទៀតហើយជីមីននិងយ៉ុនហ្គីក៏ត្រទ្បប់ទៅវិញដោយបន្យល់កាដូបន្តិចបន្តួច ។
ហើយទីបំផុត ថេយ៉ុង ក៏បានផឹកទឹកគេនេះណាសែនឃ្លានអើយឃ្លាន ។ ជាទូទៅពេលវះកាត់ហើយពេទ្យគឺមិនអនុញ្ញាតឲ្យអ្នកជំងឺញ៊ាំទឹកព្រោះវាអាចចុកឆ្អល់ឬប៉ះពាល់អ្វីមួយលុះត្រាតែបញ្ចេញខ្យល់ហើយទើបអាចញ៊ាំបាន ។
«អូនសុំពរកូនបន្តិចបានទេ» ថេយ៉ុង
«ប្រាកដជាបាន» ជុងហ្គុក ក៏លើកកូនដាក់ឲ្យគេងក្បែរ
ថេយ៉ុង ។មាឌតូចសម្លឹងមើលទៅមុខច្រមិចៗ រោមភ្នែកងរ ខ្ទើត ច្រមុះស្រួចស្លេម បបូរមាត់ស្តើងរាងបេះដូង សម្បុរសកាត់ទៅឪពុកមិនខុសគួរឲ្យស្រទ្បាញ់ពេកហើយ ។
ធ្មេធបើកៗយប់ទៀតហើយ ជុងហ្គុក ក៏នៅមើលថែប្រពន្ធជាប់ទាំងជូតខ្លួនឲ្យគេជូនគេទៅបន្ទប់ទឹក ។ ថេយ៉ុង ក៏តែងតែមាត់ ពេលដែលបត់ជើងតូចព្រោះឈឺមុខរបួស ។
________មួយអាទិត្យក៏កន្លងផុតទៅយ៉ាងរហ័សទីបំផុត ថេយ៉ុង ក៏អាចចេញពីមន្ទីរពេទ្យបានមកនៅផ្ទះហើយ ។ លោកយាយក៏បាន រៀបចំផ្ទះយ៉ាងស្អាតបាតព្រោះខ្លាចធូលីដីអីទៅប៉ះចៅ ។
«ង៉ា ង៉ា» អាល្អិតនេះឥទ្បូវកាចមិនស្ទើរទេរករឿងរាល់យប់យំមិនដែលបានឪពុកគេគេងនោះទេ ។
«អីយ៉ា ចៅសំណព្វយាយឃ្លានមែនទេ?» ថេហុី ក៏ក្រទ្បុកទឹក ដោះគោដែលឆុងឲ្យចៅនោះមើលទៅសង្ស័យឃ្លានខ្លាំងហើយព្រោះនេះក៏ថ្ងៃណាស់ដែរ ។
«ថេយ៍» រាងក្រាស់ដើរទៅរកប្រពន្ធដែលគេងនៅលើសាទ្បុង ។
«ហុឹម?» ថេយ៉ុង
«បិតាឲ្យបងយកកូននឹងអូនទៅវិញ» ជុងហ្គុក
«ចុះម៉ែហើយឪ?» ថេយ៉ុង
«ទុកឲ្យបងជាអ្នកនិយាយជាមួយគាត់ព្រោះមុខនឹងក្រោយគាត់គង់តែដឹងដដែល» ជុងហ្គុក
«អ្ហឹម» ថេយ៉ុង ងួកក្បាលតាមការពិតទៅគេមិនចង់ទៅវិញប៉ុន្មានទេនៅទីនេះក៏មានម្តាយគេចាំមើលថែយកចិត្តទុកដាក់ បើទៅទីនោះឥទ្បូវនេះមានរឿងអីកើតទ្បើងក៏មិនអាចជួយខ្លួនឯងបានតែគេត្រូវតែទៅព្រោះព្រះមហេសីបានមានបន្ទូល ប្រាប់គេហើយថាបន្ទាប់ពីគេប្រសូតបុត្រហើយជុងហ្គុកនិងក្លាយជាព្រះអង្គម្ចាស់ពេញសិទ្ធិ ។