ភាគ ១១

2.8K 203 0
                                    

  ជីមីនបានត្រឹមតែចងចិញ្ចើមទាំងមិនយល់ន័យគេក៏រត់ទៅរកមិត្តពីក្រោយដើម្បីសួរឲ្យដឹងរឿងតើអ្នកជា ជុងហ្គុក? ថេយ៉ុងមិនសូវជារាប់អានអ្នកណានោះទេហេតុអ្វីក៏មានមនុស្សឈ្មោះនេះ? គេមិនដែលស្គាល់សោះ។

«ឯងឆាប់ប្រាប់យើងភ្លាមមកជុងហ្គុកនោះជាអ្នកណា?» មកដល់ក្នុងផ្ទះជីមីនក៏ទម្លាក់ខ្លួនអង្គុយជិតមិត្តហើយជម្រិតសួរតែម្តង។

«ជាអ្នកណាក៏បាន» ថេយ៉ុង

«យ៉ា គីម ថេយ៉ុងឯងហ៊ាននិយាយពាក្យនេះមកកាន់យើងផង? ឯងមានស្អីលាក់បាំងជាមួយយើងហាស៎? ឆាប់ប្រាប់យើងភ្លាមមក» ជីមីនស្រែកទាំងហួសចិត្តពីមុនមានរឿងអីក៏ប្រាប់គ្នាដែរឥទ្បូវបែរជាឆ្លើយមកបែបនេះ។

«យើង មិន ប្រាប់» ថេយ៉ុងយកដៃមកចង្អុលមាត់ខ្លួនឯងហើយក៏និយាយមួយៗច្បាស់ៗ។

«អាមិត្តចង្រៃ» ជីមីន

«ជេរយើងប្រយ័ត្នយើងចាប់ហែកមាត់» ថេយ៉ុងខាំមាត់យកដៃមកធ្វើកាយវិការដល់ឲ្យជីមីនស្រៀវក៏យកដៃមកខ្ទប់មាត់មិត្តម្នាក់នេះចំមែនហើយ។

«ឯងខ្មោចចូលហើយថ្ងៃនេះ» ពិតជាចម្លែកមែនថេយ៉ុងមិនដែលម៉ួម៉ៅហើយញេញដូចថ្ងៃនេះទេ។

«ឯងនៅនិយាយទៀត?» ថេយ៉ុង

«អត់ទេឈប់ហើយៗ» ជីមីន

«ទៅផ្ទះវិញទៅប្រយ័ត្នយើងត្រឹមមិនបានសម្លាប់ឯង» ថេយ៉ុង

«ទៅក៏បាន» បន់ឲ្យតែដេញនឹងឯងព្រោះមើលទៅដូចជាមិនស្រួលសោះ។ កាលបើមិត្តដេញហើយជីមីនក៏ដាក់មេផាយតែម្តង។

«ឆឹស គិតពីគេធ្វើអីរកអីសុីក៏ល្អជាង» មាឌតូចនាំខ្លួនចូលទៅក្នុងផ្ទះកាយដើម្បីរកអីញុាំការធ្វើបែបនេះគឺដើម្បីគេចពីបញ្ហាមិនចង់គិតពីគេខ្លាំងពេក។ 
_____

ពេលមួយថ្ងៃហើយដែលថេយ៉ុងរសាប់រសល់ទោះជាខំប្រឹងរកអ្វីមកបន្លំអារម្មណ៍ក៏មិនបាត់។ គេពិតជានឹកៗណាស់ហើយក៏ចង់ឃើញមុខជាខ្លាំង។

ហេតុអ្វី ចន ជុងហ្គុក នោះមានឥទ្ធិពលមកលើគេម្លេះទាំងដែលពីមុនគេមិនដែលចាប់អ្នកណាសោះបើថាស្រីវាសាមញ្ញាពេកបើនិយាយពីមនុស្សប្រុសអាចនឹងពិសេស។

គេមិនដែលចង់អារម្មណ៍មនុស្សណាម្នាក់ទេតែ ចន ជុងហ្គុក គេប្រើរយៈពេលមួយយប់ប៉ុណ្ណោះក៏ធ្វើឲ្យគេឈ្លក់វង្វេងដល់បំភ្លេចមិនបាន។

«គិតដល់ណាទៀត គីម ថេយ៉ុង? ល្មមដេកបានហើយ» មាឌតូចស្តីឲ្យខ្លួនឯង។

«នឹកបងមែនទេអូនសម្លាញ់?» នៅសុខៗ
ជុងហ្គុកស្រាប់តែបង្ហាញខ្លួចេញមកហើយក៏ឈរញញឹមដាក់កញ្ចក់ធ្វ់ឲ្យថេយ៉ុងសឹងតែធ្លាក់ពីលើកៅអី។

«យ៉ា លោកជាខ្មោចឬយ៉ាងម៉េច?»  ថេយ៉ុងអត់នឹងស្រែកមិនបានមកលើកណាក៏គេចង់គាំងបេះដូងដែរ។

«ខ្មៅឯណាសង្ហារដូចជាបងនោះ?» នាយយកមកច្បិចចុងចង្ការទាញមុខទាញមាត់មើលតាមកញ្ចក់ដើម្បីឲ្យដឹងថានាយសង្ហារខ្លាំងណាស់។

«អ្ហឹម ក៏សង្ហារមែនណា» ពិតជាប្រកែកមិនបានរឿងសម្រស់មិនថាទម្រង់មុខ ច្រមុះ ភ្នែកឬមាត់គឺទាក់ទាញគ្រប់កន្លែងជាពិសេសនោះគឺរាងកាយ ហាប់ណែន មាំទាំ គ្រាន់តែគិតក៏អៀនដែរ។ 

«តែចរិតយ៉ាប់បន្តិច» ជុងហ្គុកសឹងតែក្រទ្បាច់ជើងដួលបើជ្រុលជាសរសើរចាំបាច់បង្អាប់ដែរ? 

«អូនចំជាយ៉ាប់មែន» ជុងហ្គុក

«ហើយមករកខ្ញុំគ្មានការអី? បើជ្រុលជានៅក្នុងផ្ទះម៉េចមិននៅក្នុងនឹងរហូតទៅ?» ថេយ៉ុងងើបឈប់ទ្បើងដើម្បីស្រួលនិយាយគ្រាប់ភ្នែកត្បូង
គ្រីសស្ទាល់សម្លឹងមើលទៅរង្វង់ភ្នែកមូលឥតព្រិច។

«មកទាមទារសន្យា» ជុងហ្គុកឱនមុខមកជិតមាឌតូចញញឹមយ៉ាងច្រទ្បើម។

«ច្រទ្បើមស្អី? អ្ហឹម» បបូរមាត់ស្តើងទម្លាក់លើបបូរមាត់ក្រាស់ជុងហ្គុកបឺតជញ្ចូកនែបនិត្យបែកប៉ុន្មានម៉ោងសោះនឹកចង់ឆ្កួតហើយ។ 

ចាំភាគក្រោយ 🤡
To Be Continue...

Omega's Alpha Wolf (Ended)Où les histoires vivent. Découvrez maintenant