ភាគទី16: ថេយ៍នៅចាំចនជុងហ្គុកបានទេ?

6.8K 352 48
                                        

នៅក្នុងភូមិគ្រិះដ៍ធំរបស់ត្រកូលអភិជនមួយដែលកំពុងតែការទាស់សម្ដីរវាងម្ដាយនិងកូនប្រុសយ៉ាងតឹងសសៃ.កដាក់គ្នា

"ម៉ាក់មិនស្មានថាឯងធ្វើបែបនេះទេណាម
ជុនកូនមានគូដណ្ដឹងហើយណា.."អ្នកស្រីគីម

"ក៏ខ្ញុំធ្លាប់ប្រាប់ម៉ាក់ហើយថាខ្ញុំមិនបានស្រលាញ់ជីមីនទេ.."ណាមជុននៅតែប្រកែកដដែលៗ

"តែក្មួយមីនគេស្រលាញ់កូនហើយ កូនត្រូវតែធ្វើតាមពាក្យសន្យារវាងគ្រួសារទាំងពីកូនត្រូវរៀបការជាមួយក្មួយមីនមិនមែនក្មេងសម្រែម្នាក់នោះ"អ្នកស្រីគីមកាន់តែខឹងអញ្ចឹងតើបានជាណាមជុនអាយុចូល30ជាងហើយមិនព្រមរៀបការជាមួយជីមីនសោះ

"ខ្ញុំមិនរៀបការហើយក៏មិនបែកពីជីនដែរម៉ាក់ចាំទុកទៅ"និយាយតែប៉ុណ្ណឹងណាមជុនក៏ដើរចេញទៅបាត់ដោយអ្នកស្រីគីមនៅតាមមើលទាំងខ្សែរភ្នែកឃោឃៅ

"បើកូនមិនបែកគ្នាទេទុកអោយម៉ាក់អ្នកបំបែក"អ្នកស្រីគីមគឺចង់បានកូនប្រសារដែលមាននិងគួរអោយស្រលាញ់ដូចជាជីមិីនមិនមែនជីនដែលគេត្រឹមជាកូនអ្នកក្រមកពីណាមិនដឹងនោះទេ

"ហាឡូ..ពួកឯងចាត់ការក្មេងនោះតាមយើងប្រាប់ទៅ"អ្នកស្រីគីមក៏លើកទូរស័ព្ទមកនិយាយទាំងញញឹមចុងមាត់សម្លឹងមើលដំណើរណាមជុនដែលកំពុងតែចាកចេញទៅ

#ខាងក្រៅ

  ពេលចេញមកដល់ខាងក្រៅណាមជុន
បម្រុងនិងបើកទ្វាចូលឡានហើយតែក៏មានសម្លេងស្រួចស្រាចមួយដែលមកស្រែកហៅគេ

"បងណាមជុន?"នេះគឺជីមីនគេរត់មករកនាយទាំងញញឹម

"មីន?អូនទៅណា"ណាមជុនសួរតាមការគួរបើទោះបីជានាយមិនស្រលាញ់តែក៏មិនដែលសម្ដីធ្ងន់ដាក់ជីមីនម្ដងណាទេ

"គឺថ្មីៗនេះថេហ្យុងទាក់ទងមកអូនគេរស់នៅប្រទេស
អេស្បាញបែបនោះអូនចង់មកបបួលបងជូនអូនទៅលេងគេបន្តិចណា"ជីមីនចាប់ដៃនាយនិយាយទាំងទឹកមុខcute cute

"អតីតប្រពន្ធអាជុងមែនទេ?"ណាមជុន

"ត្រូវហើយគេជាមិត្តអូននោះអី"ជីមីន

"ទៅថ្ងៃណា?"ណាមជុន

"គឺថ្ងៃស្អែក..ព្រោះអូននឹកថេហ្យុងណាស់4ឆ្នាំហើយទើបគេទាក់ទងមកអូន"ជីមីន

កំហឹងស្នេហ៍អតីតភរិយា (🔥) [Complete✅]Where stories live. Discover now