ភាគទី51: តើបងត្រូវលះបង់ថេយ៍មែនទេ?

4.9K 274 32
                                    

មិនយូប៉ុន្នានជុងហ្គុកក៏បាននាំថេហ្យុងមកដល់មន្ទីពេទ្យនាយរំពេចចិត្តពេកក្រៃពេលឮថាថេហ្យុងទទួលបានកូនភ្លោះពិតជាចង់ដឹងណាស់ថាជាប្រុសឬស្រីតែដូចដែលដឹងអញ្ចឹងថាជុងហ្គុកគឺចង់បានកូនប្រុសច្រើនបែបនោះដៃអោបចង្កេះថេហ្យុងសំដៅមកបន្ទប់អេកូក្នុងចិត្តបុណ្យអោយតែបានកូនភ្លោះប្រុសទាំង2អ្នកទេ..ចូលមកដល់គ្រូពេទ្យក៏រៀបចំឧបរកណ៍និងថេហ្យុងគេងនៅគេគ្រែដើម្បីធ្វើការនិពិត្យអេកូ ជុងហ្គុកវិញគឺដើរឆ្លេឆ្លាមិនឈប់

"សូមលោកប៉ាអង្គុយចុះមកណា"ដោយឃើញថា
ជុងហ្គុកដើរឆ្លេឆ្លាពេកគ្រូពេទ្យក៏ហៅមកអង្គុយទាំងញញឹម

"អ..បាទៗ"ជុងហ្គុកក៏ទៅអង្គុយក្បែររាងតូចភ្នែកសម្លឹងមើលទៅអេក្រុងរហូត

"កូនភ្លោះ..ទៅមើលធ្លោះៗណាស់អាប់ប៉ាពិតជាពូកែថែសុខភាពមែន"អ្នកគ្រូពេទ្យកំពុងតែអូសឧបរកណ៍នៅសាច់ពោះរបស់រាងតូចនិងនិយាយដោយថេហ្យុងគឺញញឹមជាប់ទៅមើលមុខជុងហ្គុក

"អូ...នោះគឺគេចេញជារូបរាងហើយ"ជុងហ្គុកសើចស្ញេញនាយខានទទួលបានអារម្មណ៍រីករាយពេលមានកូនបែបនេះយូហើយ គឺជេលីអាយុជិត14ឆ្នាំហើយគិតមើលទៅ...

"ចា៎ នោះឃើញហើយគឺលោកប៉ាទទួលបានប្រុសមួយ..អត់ទេគឺប្រុសទាំងពីអបអរផងណា"ឮគ្រូពេទ្យនិយាយហើយជុងហ្គុកបើកភ្នែកធំៗនិងដោយក្ដីរំភើប

"ថេយ៍....កូនយើងជាប្រុសណា"ជុងហ្គុកចាប់ដៃរាងតូចនិងបែរមកប្រាប់រួចក៏ទាញទូរស័ព្ទមកយកថតជាច្រើនប៉ុស្ត៍

"អ្ហឹម..."ថេហ្យុងងក់ក្បាលសម្លឹងមើលទៅនាយទាំងអស់សំណើចដែលនាយរំភើបបែបនោះព្រមទាំងកក់ក្ដៅក្នុងចិត្តគិតថាមានកូនលើកនេះគឺកូនដែលសំណាងគេអាចធ្វើអោយគេនិងជុងហ្គុកត្រូវគ្នាផងនិងជាកូនដែលកើតចេញពីក្ដីស្រលាញ់និងទទួលបានការមើលថែភាពកក់ក្ដៅមិនខ្វះលិចខ្វះកើតដូចកាលពពោះជេលីឬជេយ៍ហានោះទេ។

#Cut

ដូចសន្យាបន្ទាប់ពីជូនថេហ្យុងមកពីមន្ទីពេទ្យជុងហ្គុកក៏មានគម្រោងនាំថេហ្យុងទៅញាុំអាហារពិតមែនពេលនេះគឺម៉ោង3ល្ងាចទៅហើយបែបនោះនាំថេហ្យុងទៅស្រូបខ្យល់អាកាសផងដែរ

កំហឹងស្នេហ៍អតីតភរិយា (🔥) [Complete✅]Nơi câu chuyện tồn tại. Hãy khám phá bây giờ