ភាគទី48: ខ្ញុំមកយកលោកទៅធ្វើប្ដីចុងខ្ញុំតើព្រមទេ?

4.3K 306 33
                                    

នៅក្នុងClubរាត្រីមួយនៃដែលកំពុងតែមានមនុស្សរាំរែកច្រៀងហូសប្បាយខុសដាច់ដោយឡែកពីកម្លោះសង្ហារទាំងបីអ្នកកំពុងតែផឹកក្អឹកៗម្នាក់ៗមានរឿងនៅក្នុងចិត្តរឿងខ្លួនថ្នាក់ផឹកឡើងស្រវឹងវង្វេងពេញនឹង

"ឯងមើលមុខយើងទៅមិនសង្ហារមិនល្អត្រង់ណា
ហ្ហឹកៗ..ទើបថេហ្យុងគេការចោលយើង..យើងខំលួចទៅបង្កាត់ពូជជាមួយគេតែគេបែរជាទៅមានកូនជាមួយអ្នកផ្សេង"ជុងហ្គុកផឹកផងយំផងនិងរៀបរាប់ទាំងកំសត់ទឹកភ្នែកទឹកសំបោហូអស់ចង់ពីប៉ោត

"ឯងសួរថាគេទៅចោលយើងព្រោះអីមែនទេ?ព្រោះយើងធ្វើខុសលើគេយើងបោកប្រាស់អតីតប្រពន្ធយើងថែមទាំងបោកប្រាស់អូនជីនថាគ្មានគូ..ហ្ហឹកៗ..យើងត្រចៀកសល្ងង់មិនស្ដាប់ហេតុផលគេវាសមហើយដែលគេទៅចោលនោះ"ណាមជុនឯណេះវិញចាកប្រធានពីជុងហ្គុកព្រោះនាយស្ដាប់មិនយល់វ៉ល់ៗប៉ុន្តែភាពឈឺចាប់មានរៀងៗខ្លួនតើពេលសុរាជ្រាបចូលខ្លួនហើយចាំកាលសារភាពរឿងក្នុងចិត្តអោយធូស្រាលទៅ

"ឯងគេការចោលដូចយើងដែរមែនទេ? ...
ហ្ហឹកៗ...អាពួកម៉ាកកាលពីតូចយើងធ្លាប់ស្លៀកខោលីអូដូចគ្នាបេះបិតពេលនេះសូម្បីតែពេលមានប្រពន្ធក៏ដូចគ្នាបេះបិតដែរ ហ្ហា..ហ្ហឹក!"ជុងហ្គុកនិងណាមជុនយំអោបគ្នា

"ត្រូវណាស់សូម្បីតែឆ្កែឯងក៏ឈ្មោះតូរីយុសដូចឆ្កែយើងដែរ ហ្ហឹកៗ..អាគុក"ណាមជុន

"ហឹសៗ...."ដោយមិត្តពីអ្នកកំពុងតែស្រវឹងអោបគ្នាយំរហេមរហាមខុសពីយុនហ្គីដែលកំពុងតែអង្គុយញញឹមថ្ពាល់ក្រហមរស់នៅក្នុងពិភពលោកសីុជម្ពូតែម្នាក់ឯងព្រោះតែនាយមកផឹកនេះគឺមិនមែនផឹកខូចចិត្តតែផឹកអបអរដែលជីមីនព្រមធ្វើជាសង្សារនាយទៅវិញទេ

"ថីឯងអាយុនមិចក៏មិនយំ?"ណាមជុនសួរទៅយុនហ្គី

"គ្មានរឿងអីយើងត្រូវយំទេព្រោះcrushយើងគេព្រមធ្វើសង្សារយើងហើយ ហាសហា...."យុនហ្គីក៏ស្រវឹងជោគដែរតែគេផឹកចំស្រាផ្ការីកពេលរាត្រីទើបសប្បាយរីករាយខុសគេឯង

"មកយំតវិញអាជុន...កុំទៅខ្វល់ពីអាមួយនោះ"ជុងហ្គុកហៅណាមជុនមកសេដតវិញកំុអោយព្រោះតែអ្នកមានស្នេហាដូចយុនហ្គីមកធ្វើអោយខូចអារម្មណ៍សេដ នៅក្នុងតុជួបជុំដ៍វ៉ល់ក៏នៅតែបន្តដោយមានសើចយំលាយគ្នារហូតដល់វង្វេងដើរទៅនេះទៅនោះព្រាតអ្នកខ្លះកូនចៅមកយកឯរាងក្រាសពេលស្រវឹងរវើរវាយរកតែអតីតភរិយានោះទេ

កំហឹងស្នេហ៍អតីតភរិយា (🔥) [Complete✅]Место, где живут истории. Откройте их для себя