ម៉ោង3យប់ទៅហើយជុងហ្គុកនៅតែអង្គុយសំកុកងក់ក្បាលដោយសារតែប្រពន្ធនាយគឺរករឿងខ្លាំងពេកនាយនៅបំពេរអោយគេគេងលក់ទម្រាំតែគេងគឺជិតភ្លឺឯណោះ"ហ្វូ!..គេងហើយ.."ជុងហ្គុកក៏អង្អែលក្បាលរាងតូចស្រាលៗនិងមើលមុខឃើញថាគេគេងហើយទើបនាយដកដង្ហើមធូទ្រូង
"ហ្ហឹម..អូនចង់ទៅលេងAeon"ថេហ្យុងរើចុះឡើងនិងពេបមាត់និយាយទាំងមមើរ
"ok..okទៅលេងAeonគេងទៅណា"ជុងហ្គុក
អង្អែលក្បាលនិងប្ដូមកទះខ្នងស្រាលៗរហូតទាល់តែ
ថេហ្យុងគេងលក់ស្កប់ស្កល់"សឺត..ក្បាលខូច"រាងក្រាសអោនមកថើបថ្ពាល់ប៉ោងៗរបស់ថេហ្យុងស្រាលៗទាំងញញឹមនិងដាក់ខ្លួនគេងជិតនិងអោបពីក្រោយ នាយមិនត្អូញត្អែរឬមានអារម្មណ៍ថាហត់ទេពេលថេហ្យុងងិងក់រករឿងបែបនេះព្រោះនាយដឹងថាអារម្មណ៍មនុស្សដែលចាញ់កូនគឺពិបាកប៉ុណ្ណាមើលទៅគេដូចជាសម្ដែងរករឿងឬសម្ដែងធ្វើយំតែតាមពិតនោះគឺកើតចេញពីអារម្មណ៍ពិតៗរបស់គេ រាងតូចពពោះផងចាញ់ផងគេលំបាកច្រើនហើយនាយជាប្ដីមិនអាចជួយអ្វីបានក្រៅពីនៅតាមមើលថែគេ។
#Newday
ពេលនេះគឺថមមីប្រែប្រួលចរឹកខ្លាំងណាស់នាយសង្ហារតែងតែតាមជេលីស្អិតនិងហួងហែងនាងទៀតផង
"យ៉ាងមិចរាល់ថ្ងៃចង់មានសង្សារណាស់មែនទេ?ទើបចេះតែឈអោយអាម្នាក់មុខដូចត្រីឈ្លូញនោះញ៉ែរហូត"ថមមីនិយាយបញ្ឈឺជេលីព្រោះតែខឹងតាំងពីល្ងាចមិញដែលជេលីនៅឈនិយាយជាមួយមិត្តភក្តិប្រុសរបស់គេ
"ឡប់ស្អីបងនឹង? តែប៉ាឮហើយយល់ច្រលំខ្ញុំនិងគក់បងអោយធ្លាក់ក្អួតតែម្ដង"ជេលីសម្លក់មុខថមមីឥតព្រិចមិនយល់ហេតុអីថមមីចេះតែរករឿងខ្លួនរហូតដូចឡប់អញ្ចឹងអាបិុនេះ..!
"ប៉ាឮនិងហើយអោយគាត់យល់ថាកូនស្រីគាត់បិុនចៃសោះចេះឈអោយគេញ៉ែ"ថមមី
"នែ! ខ្ញុំប្រាប់ហើយថាគាត់ជាមិត្តខ្ញុំឈអោយគេញ៉ែយ៉ាងមិច?"ជេលី
"ឬមិនពិត? ចាំមើលបងប្រាប់ប៉ា"ថមមី
"អ្ហាយ!! ចនថមមី បើបងមិនបែកក្បាលកុំហៅខ្ញុំជេលីណា"នាងតូចក៏រើសកំប៉ុងក្រដាសជូតមាត់ដេញគប់ថមមី ឯនាយកម្លោះគេដេញគប់ហើយមានតែរត់បើមិនអញ្ចឹងបែកក្បាលមិនខាន
ESTÁS LEYENDO
កំហឹងស្នេហ៍អតីតភរិយា (🔥) [Complete✅]
Fanficការឈឺចាប់គ្រប់យ៉ាងដែលអ្នកព្រួតគ្នាធ្វើបាបខ្ញុំវាដល់ពេលត្រូវសងវិញហើយ គេថាមនុស្សអាក្រក់ទេវតានឹងបរាមុខតែពេលនេះមនុស្សសណ្ដានដូចពួកអ្នកកំពុងតែបានសុខទៅវិញ បែបនោះទុកអោយខ្ញុំជាអ្នកបំផ្លាញពួកអ្នកអោយវិនាសវិញម្ដង!! !! "ថេហ្យុងនិយាយដោយភ្លើងកំហឹងដកពេញកែវភ្នែកដ៍នឹ...