ភាគទី53: អញ្ចឹងសម្រេចថាប៉ាព្រមលើកជេលីអោយខ្ញុំហើយ?

3.8K 263 26
                                    


#6ឆ្នាំក្រោយមក......

ក្រោយភ្លៀងមេឃនិងស្រឡះទំនាក់ទំនងដែលបែកគ្នា11ឆ្នាំមិនស្មានថាអាចបកមកដូចដើមនិងរស់នៅយ៉ាងល្អបែបនេះសោះតាំងពីថេហ្យុងលើកលែងទោសអោយជុងហ្គុកមកពួកគេរស់នៅយ៉ាងសុខសាន្តប៉ុន្តែធម្មតាចានក្នុងរាវគឺតែងតែប៉ះទង្គិចគ្នា
ថេហ្យុងឆ្នាស់ជុងហ្គុកអ្នកស្លូតរាងក្រាសខឹងថេហ្យុងអ្នកលួងប៉ុន្តែពួកគេមិនលែងដៃគ្នាម្ដងទៀតទេហើយ
ជុងហ្គុកក៏មិនដែលធ្វើចរឹកដូចកាលពីមុនទៀតដែរមានតែស្រលាញ់ថ្នាក់ថ្នមថេហ្យុងនិងផ្ដល់សុភមង្គលដល់កូនៗ

កន្លងផុតទៅ6ឆ្នាំហើយអ្វីៗក៏ប្រែប្រួលមិនថាការអភិវឌ្ឍសង្គមឬជីវិតមនុស្សនោះទេសូម្បីតែគ្រួសារតូចដែលធ្លាប់តែមានសមាជិក5នាក់ប្រែក្លាយជា7អ្នកនោះគឺជាគ្រួសារត្រកូលចនរបស់លោកចនជុងហ្គុកក្រោយពីថេហ្យុងសម្រាលបានកូនប្រុសភ្លោះ2អ្នកជាចំណងធ្វើអោយគ្រួសារនោះកាន់តែរីរាយនិងស្នាមញញឹម កូនភ្លោះទាំងពីជាកូនដែលចម្រុងចម្រើនណាស់គេជាខ្សែរចំណងអោយគ្រួសារធ្លាប់តែបែកគ្នាត្រូវគ្នាវិញហើយធ្វើអោយប៉ាប៉ាគេរកសីុមានបាននិងគ្រួសារកាន់តែមានសុភមង្គលទៀតផង

ប៉ុន្តែសុភង្គលគ្រួសារពួកគេគឺរៀងវ៉ល់បន្តិចព្រោះថាសមាជិកគ្រួសារសុទ្ធតែកំពូលមនុស្សពិសេសគឺអាល្អិតតូចកំហូចទើបតែកើតពីនាក់នោះទេម្ដង

ប្រូងប្រាវ!ៗ

"អើ..ឈប់រំពឹសខ្លះទៅលោកកូន"ថេហ្យុងកំពុងតែឈនៅចង្ក្រាន្តបាយម៉ួរម៉ៅនិងកូនដែលរពឹសមិនឈប់

"កូនអត់មានបានរពឹសទេជេហ្គី បានរពឹសអាប់ប៉ា"
អាល្អិតជេហុនចង្អុរទៅបងប្រុសដែលកើតមុនគេប៉ុន្មាននាទីនោះ

"ទេ..កូនមិនបានរពឹសផងកូនគ្រាន់តែយកកំុព្យូទ័រប៉ាប៉ាលាងទឹកតើ"ជេហ្គី

"ហ្ហាស?ថាមិច..ស្លាប់ហើយលោកព្រះ"ថេហ្យុងឃើញសម្លេងប្រូងប្រាវស្មានថារពឹសធម្មតាមានឯណាយកកុំព្យូទ័រជុងហ្គុកយកទៅលាងក្នុងធុងទឹក?

"ជេហ្គីឃើញប៉ាប៉ាប្រើយូហើយមិនលាងទឹកទើបជេហ្គីយកទៅលាង"គេងើយមើលមុខអាប់ប៉ាភ្លើសៗរបៀបមិនដឹងខ្យល់អី

កំហឹងស្នេហ៍អតីតភរិយា (🔥) [Complete✅]Nơi câu chuyện tồn tại. Hãy khám phá bây giờ