ភាគទី26: នេះកូនមិនជឿម៉ាក់មែនទេ?

5.9K 310 52
                                        

ក្រោយពីចេញពីមន្ទីពេទ្យមកជីមីនក៏នាំ
ថេហ្យុងមកហាងយុនហ្គីព្រោះថាជុងហ្គុកប្រហែលជានៅចាំគេនៅទីនោះហើយ ព្រោះជីមីនទៅយកថេហ្យុងមុន

"ឯងនេះចង់កាចជាងកាលពីនៅរៀនទៅទៀត"ជីមីនកំពុងតែបើកឡាននិងបែរទៅនិយាយជាមួយថេហ្យុង

"ហឹស! មនុស្សដូចនាងគឺសមតែបែបនោះ"ថេហ្យុង

"ប៉ុន្តែ អាល្អិតជេយ៍ហានោះពេលនេះយ៉ាងមិចហើយឯងមិនចង់យកមកអោយជុងហ្គុកស្គាល់ទេមែនទេ?"
ជីមីនឮសម្ដីថេហ្យុងមុននេះក៏ដឹងថាគេគឺខឹងស្អប់
ជុងហ្គុកកម្រិតណាទើបគេសួររឿងកូនតែម្ដង

"មនុស្សដូចគេមិនសមអោយជួបនិងស្គាល់ជេយ៍ហាទេព្រោះគេធ្លាប់មើលងាយយើងថាទៅមានកូនជាមួយអ្នកណាមិនដឹងគេមើលងាយទៅលើអាយុជីវិតរបស់ជេយ៍ហាមិនស្មើរកូននាងខេឡាដែលជាកូនអ្នកដទៃនោះផង"និយាយដល់រឿងនេះភាពឈឺចាប់ក៏ជ្រាបពេញដើមទ្រូងរាងតូច

"បើឯងឈឺចាប់បំភ្លេចចោលខ្លះក៏ល្អណាថេយ៍យើងមិនបង្ខំឯងទេប៉ុន្តែមើលទៅលោកចនដូចជាស្ដាយក្រោយនៅទង្វើរគិតខុសមួយពេលរបស់គាត់ពិតមែន ឯងនៅសង្កេតមើលខ្លួនឯងចុះ ប៉ុន្តែបើរឿងឯងបំបែកឪកូនគេមិនអោយស្គាល់គ្នាមួយជីវិតមិនបានទេណា ជេយ៍ហាគេអាចនិងឈឺចាប់ដូចជេលីអញ្ចឹង..ឯងគិតសាថ្មី"
ជីមីននិយាយស្រាលដៃបើកឡានម្ខាងឯដៃម្ខាងទៀតចាប់ដៃរាងតូចលួងលោមគេមនុស្សកាចដូចថេហ្យុងមានតែនិយាយលួងលោមទេទើបគេអាចស្ដាប់យើងបើថានិយាយបែបខ្លាំងឬដាក់សម្ពាធទៅលើគេនោះថេហ្យុងគឺអាចនិងខឹងហើយសូម្បីតែបន្តិចក៏មិនស្ដាប់យើងដែរមានផ្គើនថែម

"យើងនិងចាំមើល"ថេហ្យុងឆ្លើយតែប៉ុណ្ណឹងនិងរួចក៏បិទភ្នែកខ្លួននិងកៅអ៊ីឡានសញ្ជឹងគិតដោយឃើញបែបជីមីនមិននិយាយរំខានគេទៀតនោះទេ បើកឡានបន្តបន្តិចក៏មកដល់ហាងយុនហ្គីល្មម

#ភោជនីយដ្ធាន MJព្រីមៀរ៍

ជុងហ្គុកមកដល់ចាំពេលដែលយុនហ្គីក៏នៅហាងទើបនាំគ្នាមកអង្គុយតុរួមគ្នានិងសំណេះសំណាលគ្នាតាមរបៀបមនុស្សមិនសូវជួបមុខព្រោះថាឥឡូវនេះពួកគេក៏ចំណាស់ដែរទើបមិនសូវមានពេលជួបជុំគ្នាដូចពីកម្លោះពិសេសជុងហ្គុកមានកូនស្រីទាំងមូលដែលនាយត្រូវទទួលបន្ទុក

កំហឹងស្នេហ៍អតីតភរិយា (🔥) [Complete✅]Hikayelerin yaşadığı yer. Şimdi keşfedin