ភរិយា CEO

51 5 0
                                    

                   Part 1

<ប៉ាប្រាប់កូនប៉ុន្មានដងហើយថាកុំឲបង្កររឿង មិចក៏កូនមិនស្ដាប់ប៉ា>លោកផាក.ស៊ុងជន.កំពុងស្ដីឲកូនប្រុសរបស់ខ្លួនដែលបង្ករឿងនៅសាលាមិនលាស់ខែឆ្នាំ

<ប៉ាស្មានតែកូនចង់ណាស់ទៅហី មកពីពួកគេរករឿងកូនមុន>ផាក ស៊ុកជីន.កំពុងប្រកែកជាមួយប៉ារបស់ខ្លួនថាខ្លួនមិនមែនជាអ្នកផ្ដើមមុន

<យើងត្រូវដូរសាលាឲឯងមែនទែនហើយ>លោកផាក.និយាយទាំងប្រាកដប្រជា

<ប៉ាតែខ្ញុំមិនចង់ដូរទេ>ជីន.ហាមាត់ប្រកែកម្ដងទៀត

<ថ្ងៃស្អែកប៉ានឹងនិយាយជាមួយនាយកសាលាឲ ត្រៀមខ្លួនទៅ>លោកផាក.ថាហើយក៏ឡើងខាងលើបាត់

<អ្នកម៉ាក់...>ជីន.បែរមកខាងម៉ាក់គេម្ដង ដើម្បីឲម៉ាក់គេជួយនិយាយជាមួយប៉ាគេឲ កន្លងមកបានម៉ាក់របស់គេទេដែលជួយនិយាយឲគេទើបប៉ាគេមិនដូរសាលាគេរៀន

<ម៉ាក់ជួយកូនមិនបានទេលើកនេះ ដូរទៅក៏ល្អកុំឲកូនខូចទៀត>លោកស្រីផាក.ថាហើយក៏ឱបកូនប្រុសបណ្ដូលចិត្ត

<ម៉ាក..ហ៎..!>ជីន.

<បានហើយឆាប់ទៅងូតទឹកទៅនឹងអាលញុាំបាយ>លោកស្រីផាក.

<ទៅក៏បាន>ជីន.ព្រលេងការឱបឡើងទៅងូតទឹកតាមសម្ដីម៉ាក់គេ

   

    ផាក ស៊ុកជីន ជាកូនពៅក្នុងគ្រួសារ ជីនមានបងប្រុសម្នាក់ឈ្មោះ ផាក ជីមីន ដែលជាម្ចាស់ក្រុមហ៊ុនច្នៃម៉ូត

.
.
.
.
.

Skip

(សាលារៀន)

<យើងឃើញប៉ាឯងមកចូលទីចាត់ការគ្រូនាយក មានរឿងអី?>មីនយូ.សួរទៅជីន អ្នកទាំងពីរជាមិត្តនឹងគ្នា

<យូ ហិហិ..យើងត្រូវដូរសាលាហើយ>ជីន.ប្រាប់ទៅមិត្តទាំងមុខចង់យំ

<ល្អហើយ >មីនយូ

<នេះឯងមិនអាណិតយើងទេហេស?>ជីន

<អាណិតស្អី បើនៅរៀនទីនេះមានតែឈ្លោះគា្នជាមួយពួក សុងហូ នឹង ដូរទៅកុំឲប៉ាឯងចូលទីចាត់ការព្រោះឯងទៀត>មីនយូ

ភរិយា CEO Where stories live. Discover now