ភាគទី3:
ពេលញុាំបាយរួចថេយ៉ុងក៏ត្រឡប់ទៅវិញ ជីនក៏សួរទៅម៉ាក់របស់គេឲដឹងការពិតថាវាដូចអ្វីដែលបងប្រុសគេប្រាប់គេឬអត់
<ម៉ាក់..គេនោះជាអ្នកណាមិចក៏មកផ្ទះយើង>ជីន.សួរទៅម៉ាក់របស់គេដែលចង់សំដៅលើថេយ៉ុង
<កូនមិនស្គាល់បងទេឬ?>លោកស្រី.មិនឆ្លើយបែជាសួរថាចាំឬអត់
<គឺ..>ជីន
<ក្មួយថេ ជាគូដណ្ដឹងរបស់កូន ថ្ងៃនេះគេថាមកលេងកូនតែកូនមិនទាន់មកពីសាលាទើបប៉ាម៉ាក់ក៏និយាយលេងជាមួយ>លោកស្រី
<មិចក៏ម៉ាក់មិនដែលប្រាប់កូន>ជីន
<ឥឡូវម៉ាក់ប្រាប់កូនហើយតើ>លោកស្រី
<ខ្ចិលនិយាយជាមួយម៉ាក់ណាស់ កូនទៅលើហើយ>ជីន.ឡើងទៅខាងលើ លោកស្រីគ្រវីក្បាលតិចៗអស់សំណើចនឹងចរិកកូន
......
ជីនបានរៀនមួយអាទិត្យហើយនៅសាលាថ្មី នាយតូចនឹងជុងគុកក៏ស្និទ្ធស្នាលនឹងគ្នាកាន់តែខ្លាំង ពួកគេពិតជាចុះសម្រុងនឹងគ្នាណាស់
<ថ្ងៃនេះយើងនាំឯងទៅជួបមនុស្សម្នាក់>ជីន.បាននិយាយ
<អ្នកណា?>ជុងគុក.
<ពេលដល់ឯងនឹងដឹងហើយ>ជីន
<អរ >ជុងគុក
<អេរ..មែនហើយឯងកុំភ្លេចប្រាប់អ្នកផ្ទះឯងផងថាខ្ញុំនាំឯងទៅ>ជីន
<បាទ >ជុងគុក.ឆ្លើយហើយក៏រូតកាតាបយកទូរស័ព្ទចុចតេទៅអ្នកនៅផ្ទះ និយាយរួចជីនក៏កាន់ដៃគេចូលឡាន
......,.
<ឲឯងមកចាំ តែវាមិនទាន់ឃើញទៀត>មីនយូ.នៅនិយាយរអ៊ូម្នាក់ឯង កំពុងតែនិយាយឃើញឡានជីនមកដល់ល្មម នាយតូចចុះពីឡានចាំជុងគុកចុះមកក៏ដើរមករកមីនយូទាំងពីរនាក់
<អង្គុយទៅ>ជីនប្រាប់ទៅជុងគុក រាងតូចក៏ងក់ក្បាលហើយទាញកៅអីអង្គុយ
<យូហៅអីផឹកមក>ជីន
<អរ>មីនយូក៏ហៅបុគ្គលិកកម្មង់អីផឹក កម្មង់រួចក៏ងាកមើលមុខមិត្តដៀងភ្នែកមើលទៅជុងគុកចង់សួរថាជាអ្នកណា